• 2020-06-05 01:57:29
  • ព័ត៌មាន

ផ្សារទំនើប Super Duper ធ្វើរឿងគួរឲ្យសរសើរ ធ្វើឲ្យអ្នកទិញ និងបុគ្គលិកមិនបារម្ភពី COVID-19

  • 2020-06-05 01:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈពេលដែលផ្សារទំនើបមួយចំនួន មានភាពធូររលុង អំពីសុវត្ថិភាព និងអនាម័យ ផ្សារទំនើប Super Duper បានធ្វើរឿងគួរឲ្យសរសើរ ពោលគឺបានបង្កើននូវអនាម័យ និងសុវត្ថិភាពបានយ៉ាងល្អបំផុត។ ផ្សារទំនើបដែលបើកពេញ ២៤ម៉ោងនេះ បានតម្រូវឲ្យអតិថិជន និងបុគ្គលិកទាំងអស់ ពាក់ម៉ាស់ជាចំបាច់ មុនពេលចូលទៅក្នុងហាង។ អ្នកអត់យកម៉ាស់មកក៏មិនពិបាក ដោយសារម៉ាស់មានលក់នៅខាងមុខច្រកចូលស្រាប់។

លោក ហេង ដែលជាអ្នកគ្រប់គ្រងផ្សារទំនើប Super Duper បាននិយាយថា “ពេលដំបូងដែលយើងចេញនូវវិធានការតម្រូវឲ្យអតិថិជនទាំងអស់ពាក់ម៉ាស់មុនចូលទៅក្នុងហាង អតិថិជនមួយចំនួនហាក់មិនសប្បាយចិត្ដ និងមិនចង់ពាក់ម៉ាស់ ប៉ុន្ដែបន្ទាប់ពីពួកយើងបានពន្យល់ពួកគាត់ទាំងអស់ពីហានិភ័យ និងការរីករាលដាលនៃជម្ងឺនេះរួចមកពួកគាត់ក៏យល់ព្រមនិងគាំទ្រជាមួយវិធានការមួយនេះ ដើម្បីកាត់បន្ថយនិងការពារការឆ្លងរាលដាលពីគ្នាទៅវិញទៅមក”។

ផ្សារទំនើប Super Duper ក៏បានចាត់នូវវិធានការផ្សេងៗទៀត ដើម្បីចូលរួមការពារ និងប្រឆាំងមេរោគ COVID-19 ដូចជាផ្ដលនូវទឹកអាកុលលាងដៃសម្លាប់មេរោគជូនអតិថិជន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានតម្រូវឲ្យបុគ្គលិកគិតលុយទាំងអស់ ធ្វើការលាងដៃរបស់ខ្លួន រៀងរាល់ការធ្វើប្រតិបត្ដិការគិតលុយរបស់អតិថិជនម្នាក់បញ្ចប់ផងដែរ។

កញ្ញា រស្មី ដែលជាអតិថិជនមួយរូប បាននិយាយដែរថា នាងមានអារម្មណ៍សុវត្ថិភាព នៅពេលដែលទិញទំនិញនៅផ្សារទំនើប Super Duper ពីព្រោះនៅផ្សារទំនើបដទៃទៀត អ្នកគិតលុយមិនបានធ្វើការលាងសំអាតដៃរបស់ពួកគេទេនៅពេលដែលចាប់កាន់របស់របរ និងលុយរបស់អតិថិជនដទៃទៀតនោះទេ។

អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះ គឺបុគ្គលិកអនាម័យ តែងតែលាងសំអាតកន្រ្ដកទំនិញ ដៃទ្វារទូរទឹកកក និងវត្ថុជាច្រើនទៀត ដែលអតិថិជនអាចប៉ះពាល់នៅពេលទិញទំនិញ។ បុគ្គលិកម្នាក់នៅ Super Duper សាខាបឹងកេងកង បាននិយាយថាចាប់តាំងពីមេរោគ COVID-19 បានឆ្លងរាលដាលមកដល់ប្រទេសកម្ពុជាមក អ្នកនាងកាន់តែមានភាពមមាញឹក ក្នុងការសំអាតទ្វេដង និងបង្កើនអនាម័យខ្ពស់ ដើម្បីឲ្យបុគ្គលិក និងអតិថិជន ទាំងអស់មានទំនុកចិត្ដ និងមានសុវត្ថិភាព ក្នុងពេលដើរទិញទំនិញ។

អតិថិជនជាច្រើនបាននិយាយថា ពួកគេចូលចិត្ដទិញទំនិញនៅផ្សារទំនើប Super Duper ក្នុងពេលយប់ជ្រៅ ពីព្រោះពេល​យប់ ពួកគេមានអារម្មណ៍ថាកាន់តែមានសុវត្ថិភាព ដោយសារមានមនុស្សតិចប៉ុណ្ណោះនៅជុំវិញខ្លួន។ ផ្សារទំនើប Super Duper ទាំង ៤ សាខាបើកដំណើរការ ២៤ ម៉ោង ដូច្នេះអតិថិជនទាំងអស់អាចដើរទិញទំនិញ យ៉ាងមានទំនុកចិត្ដ និងសុវត្ថិភាព នៅពេលដែលមានអតិថិជនតិច ងាយស្រួលក្នុងការ រក្សាគម្លាតពីគ្នា ដើម្បីកាត់បន្ថយក្នុងការឆ្លងមេរោគផ្លូវដង្ហើមប្រភេទថ្មីនេះ។

ខណៈពេលដែលយើង មិនទាន់ប្រាកដថាពេលណាមេរោគ COVID-19 នេះនឹងបញ្ចប់ទៅវិញ យ៉ាងហោចណាស់ក៏ អតិថិជនទាំងអស់អាចប្រាកដថា បុគ្គលិកផ្សារទំនើប Super Duper នៅតែបន្ដខិតខំធ្វើការ រក្សាអនាម័យ សុវត្ថិភាព និងផាសុខភាពជូនដល់អតិថិជនទាំងអស់ ក្នុងពេលទិញទំនិញ រហូតដល់មេរោគនេះបញ្ចប់៕

មតិយោបល់