• 2020-06-07 03:30:00
  • ព័ត៌មាន

ថ្មី! Cerelac សម្បូរវីតាមីនសម្រាប់កុមារ ជាអាហារបំប៉នដំបូង ផលិតដោយក្រុមហ៊ុនណេសត្លេ

  • 2020-06-07 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​ចេញ​ពី​គ្រាប់​ធញ្ញជាតិ​ល្អ​ៗ ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន ងាយ​ស្រួល​រំលាយ ដែល​សក្តិសម​សម្រាប់​អាហារ​បំប៉ន​ទារក​ពី​អាយុ ៦ ខែ​ឡើង​ទៅ ខណៈ​ទឹក​ដោះ​ម្តាយ​មួយ​មុខ​មិន​អាច​បំពេញ​នូវ​តម្រូវ​ការ​លូតលាស់​របស់​ទារក​បាន​នោះ​ទេ​។

គ្រាប់​ធញ្ញជាតិ​ណេស​ត្លេ គឺ​ជា​អាហារ​សុខភាព​ដ៏​ល្អ សម្រាប់​ទារក​ដោយ​ផ្តល់​ជូន​នូវ​គ្រាប់​ធញ្ញជាតិ​ដ៏​ល្អ​បំផុត​ផ្សំ​ជាមួយ​នឹង​សារជាតិ​បំប៉ន​ដទៃ​ទៀត ដែល​ជួយ​ទៅ​ដល់​ការ​លូត​លាស់​ដ៏​ល្អ​របស់​ទារក និង​ជួយ​ពួក​គេ​ឱ្យ​បង្កើត​ទម្លាប់​ញ៉ាំ​អាហារ​សុខភាព​តាំង​ពី​ក្មេង។

ម៉ាក​សញ្ញា​របស់ Cerelac ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ឆ្នាំ ១៩៤៩ និង​មាន​វត្តមាន​នៅ​ប្រទេស​ជាង ៦០ ដូចជា អឺរ៉ុប អាមេរិក​ខាង​ជើង និង​ត្បូង អាស៊ី​អាគ្នេយ៍ មជ្ឈឹម​បូព៌ា ឥណ្ឌា និងអាហ្រ្វិក។

Cerelac ជា​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា។អ្នក​អាច​រក Cerelac បាន​នៅ​តាម​ទីផ្សារ​ក្នុង​ស្រុក​ដូចជា ផ្សារទំនើប កន្លែង​លក់​ថ្នាំ​ពេទ្យ កន្លែង​លក់​សម្ភារ​ក្មេង និង​ហាង​លក់​ទំនិញ​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស។

«យើង​មាន​សោមន្ស​ក្នុង​ការ​ប្រកាស​ពី​ការ​ដំណើរ​ការ​នូវ​ទំព័រហ្វេស​ប៊ុក​របស់​យើង។ ដូច្នេះ​សូម​លោក​អ្នក​រង់​ចាំ​តាម​ដាន​ព័ត៌មាន​ថ្មី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​យើង។ សូម​ចុច​តំណ​ភ្ជាប់ Nestle Mom & ME Cambodia នេះ​ និងឈ្វេង​យល់​បន្ថែម​អំពី​យើង»។ នេះ​បើយោង​តា​ម​សេចក្តី​ប្រកាស​ព័ត៌មានពី Cerelac នៅកម្ពុជាថ្មីៗនេះ។

សម្រាប់​វេបសាយ​ថ្មី​របស់ ​Cerelac អ្នក​អាច​ចុះ​ឈ្មោះ ដើម្បី​ទទួល​នូវ​ការ​ផ្តល់​ជូន ព័ត៌មាន និង​ការ​គាំទ្រ​នូវ​ផលិត​របស់​យើង​បាន​គ្រប់​ពេល​វេលា ឬ​ជា​រៀង​រាល់​ថ្ងៃ៕

ណារិតា

មតិយោបល់