• 2020-06-11 04:11:45
  • សេដ្ឋកិច្ច

រយៈពេល៦ខែ ឆ្នាំ២០២០នេះ កម្ពុជានាំស្រូវចេញទៅវៀតណាម ប្រមាណជាង ៩២ម៉ឺនតោន

  • 2020-06-11 04:11:45
  • ចំនួនមតិ 1 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ការនាំចេញស្រូវ ទៅកាន់ ប្រទេសវៀតណាមតាមបណ្តាច្រកមួយចំនួននៅខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និង ខេត្ដស្វាយរៀង គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ សម្រេច បានចំនួន ៩២១, ០៤៧ តោន។ នេះបើយោងតាមទំព័រ​ហ្វេកប៊ុក​របស់​ឯកឧត្ដម វេង សាខុន រដ្ឋមន្រី្ដក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក វេង សាខុន បានបញ្ជាក់ថា ចំពោះខេត្តព្រៃវែង​ដែលបានជាប់ចំណាត់​ថ្នាក់ផលិតស្រូវបានច្រើនជាងគេក្នងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល១០ឆ្នាំ ចុង​ក្រោយ​​នោះ គឺកំពុងប្រមូលផលស្រូវស្រាលនាដើមរដូវ។

លោកបានបន្ដថា តាមរបាយការណ៍​របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង បានឱ្យដឹងថា ការ​នាំស្រូវ​ចេញទៅកាន់ប្រទេសវៀណាមកំពុងតែបន្តជាប់ជាប្រចាំ ជាពិសេសគិត​ចាប់ពី ថ្ងៃទី​២២ ខែឧសភា ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ គឺបានសម្រេចនាំស្រូវបានចំនួន​សរុប​ប្រមាណ​ ៣៨,៥២៦ តោន។

យោងតាមរបាយការណ៍របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ការនាំចេញស្រូវទៅ​កាន់ប្រទេសវៀតណាមតាមបណ្តាច្រកមួយចំនួននៅខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និងខេត្ដស្វាយរៀង គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២០ សម្រេច បានចំនួន ៩២១,០៤៧ តោន ៕

ប្រភព៖ ហ្វេសប៊ុក ឯកឧត្ដម វេង សាខុន

មតិយោបល់