• 2020-06-12 03:01:02
  • សេដ្ឋកិច្ច

ប្រាក់ខែ ២លានរៀល អាចទិញផ្ទះបាន ឬអត់? គួរធ្វើបែបណា?

  • 2020-06-12 03:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្រូវការ​លំនៅឋាន​សម្រាប់​ប្រជាជន​ពេញកម្លាំង​នៅ​កម្ពុជា​ ​បាន​កើន​ឡើង​ជាលំដាប់​ ខណៈ​ដែល​លំនៅឋាន​នៅ​ទីប្រជុំជន​ហាក់​មាន​តម្លៃ​ខ្ពស់​ ហួស​ពី​សមត្ថភាព​របស់​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​អាច​មាន​លទ្ធភាព​ទិញ​បាន​។ ​យ៉ាង​ណា​មិញ​ សម្រាប់​អ្នក​មាន​ចំណូល​ចាប់​ពី​ ២លានរៀល ឬប្រមាណ ៥០០ដុល្លារ​ក្នុង​មួយ​ខែ​បាន​ចោទ​ជា​សំណួរ​ជុំវិញរឿងនេះ ដោយ​អ្នក​ជំនាញ​អ្នក​ចលនទ្រព្យ​ក៏បាន​ពន្យល់ណែនាំ​ដូច​ខាង​ក្រោម​។

តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​អចលនទ្រព្យ​ បញ្ជាក់​ថា​ ចំណូល​ ៥០០ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​មនុស្ស​ម្នាក់​ គឺ​នឹង​ជួប​ការ​​លំបាក​ចំពោះ​តម្រូវការ​ចាយវាយ​ពេល​ក្រោយ​ ប្រសិន​​បើទិញ​ផ្ទះ​ដោយ​បង់​រំលស់ម្នាក់ឯង។​ ប៉ុន្តែ​ប្រសិន​បើ​មាន​ដៃ​គូ​មាន​​ប្រាក់​ខែ​ប្រហាក់​ប្រហែល​គ្នា​ បង់​រំលស់​ជា​មួយ​គ្នា​នោះ នឹង​ជួយ​យិត​យោង​គ្នា​ទៅ​វិញ​មក ហើយ​អ្នក​ទាំង​ពីរ​មាន​ទ្រព្យ​ដាក់​ឈ្មោះ​រួម​គ្នា​ ប្រសិន​បើ​មាន​បញ្ហា​ទំនាក់​ទំនង​ អាច​លក់​ចែក​គ្នា​ស្មើ​តាម​ក្រោយ​បាន​​។

​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ មិន​មាន​លទ្ធភាព​ទិញ​ផ្ទះ​ដោយ​ប្រើ​លុយ​ទាំងដុល​​ទេ​ ហេតុនេះ ​ជម្រើស​ដែល​ល្អ​បំផុត​សម្រាប់​ពួកគាត់​ គឺ​ការ​ទិញ​ដោយ​បង់​រំលស់​។ ចំពោះ​ការ​រំលស់​ទិញ​ផ្ទះ​ គឺ​មាន​ច្រើន​ជម្រើស​លើ​ចិត្ត​អតិថិជន​ ហើយ​បច្ចុប្បន្ន​ជម្រើស​និយម​ជាង​គេ​គឺ​រំលស់​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន​តែ​ម្ដង​ ព្រោះ​មាន​ភាព​ងាយ​ស្រួល​ និង​មិន​សូវ​​ស៉ាំ​ញ៉ាំ​ច្រើន​។

គួរបន្ថែមថា លោក​អ្នក​គួរ​ដឹង​ពីការ​ទិញ​ផ្ទះ​ដោយ​រំលស់​ជា​មួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍នូវរឿង​សំខាន់​ៗ​​​រួមមាន៖

  • ឈ្មោះ​​ក្រុមហ៊ុន​អភិវឌ្ឍន៍
  • ទីតាំង​សាងសង់ (ពិនិត្យ​មើល​ប្រព័ន្ធ​ធារាសាស្ត្រ ផ្លូវ លូ អគ្គិសនី​ ទឹក​ សំរាម​) ​​
  • តម្លៃ​សរុប​នៃ​ផ្ទះ ​
  • អត្រា​ការ​ប្រាក់​ និង​ចំនួន​​ទឹក​ប្រាក់​ដែល​ត្រូវ​បង់​រំលស់​ប្រចាំ​ខែ
  • រយៈ​ពេល​នៃ​ការ​បង់​រំលស់​ (​គួរ​បញ្ជាក់​ថា​ ការ​បង់​រំលស់​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​សាងសង់​ មាន​រយៈ​ពេល​ពី​ ១០ឆ្នាំ​ ដល់​​២៥ឆ្នាំ ប៉ុន្តែ​ក្នុង​ពេល​វេលា​ណា​​អ្នក​មាន​ប្រាក់​គ្រប់​ចំនួន​ អ្នក​ក៏​អាច​បង់​ផ្ដាច់​បាន​)
  • សិក្សា​លទ្ធភាព​ចំណូល​សរុប​នៅ​សល់ ​ក្រោយ​ចំណាយ​បង់​រំលស់​រួច
  • ពេល​វេលា​ជាក់​លាក់​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រគល់​ប្លង់​កម្មសិទ្ធិ​អចលន​ទ្រព្យ​ស្រប​ច្បាប់។

ក្រៅពីនេះ លោកអ្នកក៏មិនគួររំលងកម្មវិធីលក់បញ្ចុះតម្លៃផងដែរ

ជា​ទូទៅ​ ការ​លក់​អចលនទ្រព្យ​បញ្ចុះ​តម្លៃ​ច្រើន​ធ្វើឡើង​នៅ​ក្នុង​កម្មវិធី​ពិសេស​ណាមួយ។ សម្រាប់ឆ្នាំ ២០២០ នឹង​មាន​ការ​លក់​អចលនទ្រព្យ​បញ្ចុះ​តម្លៃ​ដ៏ធំបំផុត​មិន​ធ្លាប់​មា​នក្នុង​ប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានឈ្មោះថា ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale នៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤​រសៀល ដល់ម៉ោង ៨យប់។

ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale​” នេះ សូមចុច​ត្រង់នេះ ដើម្បី​ចុះឈ្មោះ (សូម​ប្រើ​កូដ “SABAY” នៅត្រង់ចំណុច Where did you hear first about the event? ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ)៕

​​​​ ​​​ចុចអានបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់