• 2020-06-25 04:46:11
  • ព័ត៌មាន

ចាប់បើកវិញហើយ កាន់តែស្អាត-កក់ក្តៅ ទៅលេង​អង្គរ កុំរំលង​បុរីអង្គរ ជូនតម្លៃបន្ទប់ពិសេស​ទៀត

  • 2020-06-25 04:46:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបិទសេវាកម្មរបស់ខ្លួនមួយរយៈ ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សណ្ឋាគារ បុរីអង្គរ (Borei Angkor) ដែលមានទីតាំងនៅខេត្តសៀមរាប នឹងបើកដំណើរការវិញ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដោយផ្តល់ជូនតម្លៃបន្ទប់ពិសេសបំផុត។

«សណ្ឋាគារ បុរីអង្គរ មានសេចក្តីសោមនស្សរីករាយដែលពួកយើង នឹងបើកដំណើរការជាធម្មតាឡើងវិញចាប់ពីថ្ងៃទី២៥ មិថុនា ២០២០ ជាមួយនឹងការផ្តល់ជូនតម្លៃបន្ទប់ពិសេសត្រឹមតែ ៦៥ដុល្លារ តែប៉ុណ្ណោះ ជាមួយនឹងអាហារពេលព្រឹកដ៏ឆ្ងាញ់ពិសារ ការបញ្ចុះតម្លៃ ២០%លើម្ហូប និងភេសជ្ជ និង ៥០%លើសេវាកម្មស្ប៉ា សម្រាប់ដំណើរកម្សាន្តរបស់ក្រុមគ្រួសាររបស់អ្នក មកកាន់ខេត្តសៀមរាប»។ នេះបើយោងតាម សេចក្តីជូនដំណឹងចេញផ្សាយនាថ្ងៃទី២៤ មិថុនា ២០២០នេះ របស់សណ្ឋាគារបុរីអង្គរ ។

«ទោះបីជាស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ មានការគ្រប់គ្រងល្អពីសំណាក់រាជរដ្ឋាភិបាល ក៏សណ្ឋាគារ បុរីអង្គរ នៅតែអនុវត្តន៍វិធានការការពារលើផ្នែកសុខភាព និងសុវត្ថិភាពរបស់ភ្ញៀវ និងបុគ្គលិកស្របតាមការណែនាំពីក្រសួងសុខាភិបាល»។ សេចក្តីជូនដំណឹងដដែលនេះបញ្ជាក់​បន្ថែម ។​

ដូច្នេះការស្នាក់នៅរបស់ភ្ញៀវទាំងអស់ នឹងទទួលបាននូវភាពកក់ក្តៅពីសេវាកម្មគាំពារសុខមាលភាព ដែលផ្តល់ជូនពីបុគ្គលិក និងគណៈគ្រប់គ្រងថែមមួយកម្រិតទៀត។

បច្ចុប្បន្ន ដោយស្បើយភ្ញៀវទេសចរក្រៅប្រទេស តំបន់អង្គរហាក់មានសភាពស្ងប់ស្ងាត់ ដែលរំលេចចេញនូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលប្លែកភ្នែកដ៏ទាក់ទាញ ដែលបងប្អូនក្នុងស្រុកគួរទៅគយគន់កម្សាន្តកុំខានឲ្យសោះ។

ទៅលេងសៀមរាប កុំរំលងបុរីអង្គរ !

សម្រាប់ព័ត៌មានបន្ថែមពីបន្ទប់ស្នាក់នៅ កញ្ចប់សេវាផ្សេងៗ ឬ ចង់កក់បន្ទប់ទុកមុនសូមទាក់ទង ៖

  • លេខទូរស័ព្ទ ៖ 015 430 222 ឬ 077 430 222

  • ចូលទៅកាន់ហ្វេសប៊ុកផេក ៖ Borei angkor resort

  • Instagram ៖ Borei angkor resort

តោះ! មើលវីដេអូ ធានាពេញចិត្ត និងកក់ក្តៅពេលទៅស្នាក់នៅសណ្ឋាគារ បុរីអង្គរ ៖

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី