• 2020-06-29 08:51:13
  • ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំស្តីពីជំងឺឆ្លងកូវីដ១៩ តាមប្រពន្ធ័វីដេអូ​ ជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្ត្រាលី

  • 2020-06-29 08:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងទៅតាមសេចក្តីប្រកាសព័ត៍មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២០។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអូស្ត្រាលី នឹងចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៏ អំពីវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបជាសកល។ រដ្ឋមន្រ្តីការបរទេសទាំងអស់ ក៏នឹងពិភាក្សាគ្នាអំពីវិធីសាស្រ្តនានា ដើម្បីពង្រឹងបន្ថែមទៀតភាពជាដៃគូ នឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស្ស័យដែលមានផលប្រយោជន៏រួមគ្នា ជាពិសេសកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងគ្រោះ អាសន្នសុខភាពសារធារណ និងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវិដ១៩ ។

សូមមើលសេចក្តីប្រកាស់ព័ត៍មានខាងក្រោម៖

ប្រភព៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

មតិយោបល់