• 2020-06-30 02:58:40
  • ព័ត៌មាន

អាជីវកម្ម​កាន់តែទាន់សម័យ បើបានជ្រើសរើស​ទីតាំង​ការិយាល័យ​ក្នុងអគារ​ទំនើប​ស៊ីវីល័យមួយនេះ!

  • 2020-06-30 02:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រើប្រាស់ការិយាល័យនៅក្នុងអាគារទំនើប អាចជួយឲ្យ​តម្លៃផលិតផល និងសេវាកម្មកាន់តែមានភាពជឿជាក់ខ្ពស់ ងាយស្រួលក្នុងការស្វែងរកអតិថិជន ហើយអតិថិជនក៏មានភាពងាយស្រួលស្វែងរកទីតាំងអាជីវកម្ម បុគ្គលិកងាយស្រួលក្នុងការបម្រើការងារជូនក្រុមហ៊ុន មានប្រព័ន្ធរក្សាសុវត្ថិភាពខ្ពស់ អជីវកម្មដំណើរការដោយភាពទាន់សម័យស៊ីវិល័យប្រកបដោយភាពថ្លៃថ្នូរ។

ចង់បាន​គ្រប់ចំណុចខាងលើ សូមកុំភ្លេច​គម្រោង​ Time Square 3។ គម្រោងថ្មីនេះ នឹង​ផ្តល់ជូនអតិថិជននូវទំនុកចិត្តល្អឯកគ្មានពីរ សម្រាប់ការប្រកបអជីវកម្មបែបសម័យទំនើប និង​ស៊ីវិល័យបំផុតក្នុងប្រទេសកម្ពុជា។

គម្រោងថ្មីនេះនឹងត្រូវបានបញ្ចប់រួចរាល់ក្នុងឆ្នាំ២០២៣ ខាងមុខ ដោយក្រុមហ៊ុនមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមាន​ភាពទាន់សម័យ ពីជាន់ទី ៦ ដល់ ៣២ ផ្តល់នូវការិយាល័យឯកជនដែលអាចបត់បែនទៅតាមអជីវកម្ម រចនាឡើងជាមួយគំនិតបែបទំនើប និងស្នាដៃទាក់ទាញបំផុត។ ការិយាល័យលំដាប់ខ្ពស់មានទំហំពី ៣៥m2 ឡើងទៅ ដែលមានភាពងាយស្រួលសម្រាប់ធ្វើអាជីវកម្មគ្រប់ខ្នាត និងឧស្សាហកម្មផ្សេងៗ ថែមទាំងមានបន្ទប់ប្រជុំធំទូលាយប្រកបដោយវិជ្ជាជីវៈ សម្រាប់ពាណិជ្ជករ ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍអាជីវកម្ម។

ក្រៅពីនេះ Time Square 3 ក៏​មាន ខុនដូ ដែល​រចនាឡើងដោយ​គំនិតច្នៃប្រឌិត ប្រកប​ដោយប្រណីតភាពសម្រាប់មនុស្សជំនាន់ថ្មី រួមទាំងមានកន្លែង Sky Bar / Fitness Gym / Sky Pool និងសួនច្បារដ៏ធំទូលាយផងដែរ។

គម្រោងថ្មីនេះ បានផ្លាស់ប្តូរផ្ទះគំរូ ពីទីតាំងចាស់ មកទីតាំងថ្មី នៅកែងផ្លូវ ៣១៧ ទល់មុខអាគារ Time Square II ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាតំបន់ ពាណិជ្ជកម្មពិសេសខ្លាំងបំផុត នៅជិត TK Avenue / Samai Square និងផ្សារទំនើប Aeon Mall សែនសុខ។

សម្រាប់ព័ត៌មានបន្ថែម សូម​ទំនាក់ទំនងទៅកាន់លេខ 010 250 663 / 096 471 7108៕

មតិយោបល់