• 2020-07-06 09:50:18
  • ព័ត៌មាន

ស្រីៗគួរដឹង! នេះជារបៀបសម្អាតផ្ទៃមុខដើម្បីការពារមេរោគ លាងមិនត្រូវអាចខូចមុខ

  • 2020-07-06 09:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​មាន​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ១៩ មិន​ត្រឹម​តែ​ដៃ​ទេ​ដែល​ទាមទារ​ការ​លាង​សម្អាត​ឲ្យ​សព្វ​ល្អ ផ្ទៃ​មុខ​ក៏​ត្រូវ​ការ​ ការ​សម្អាត​ខ្លាំង​ណាស់​ដែរ ។ រាល់​ថ្ងៃ អ្នក​ត្រូវ​​ពាក់​ម៉ាស​ជាប់​លើ​ផ្ទៃ​មុខ រាល់​ពេល​ចេញ​ក្រៅ ឬ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន បើ​ហ៊ាន​តែ​ប្រហែស មេរោគ​អាច​ទុំ​​ជាប់​លើ​មុខ ហើយ​នឹង​មាន​ឱកាស​ចូល​ដល់​ក្នុង​ខ្លួន​អ្នក​បាន ។ ដូច្នេះ​ហើយ​ទើប​កន្លង​មក​យើង​ឃើញ​មាន​ការ​ណែ​នាំ​ពីរ​របៀប​ពាក់ និង​ដោះ​ម៉ាស​ត្រឹម​ត្រូវ និង​ត្រូវ​លាង​សម្អាត​ផ្ទៃ​មុខ​ឲ្យ​បាន​ស្អាត​ល្អ រាល់​ពេល​ដោះ​ម៉ាស​ចេញ។

ពិត​ណាស់ ​បើ​សិន​​មិន​បាន​លាង​មុខ​ ឲ្យ​ស្អាត​ល្អ​ទេ នោះ ខ្លាញ់ និង ធូលី​ដី អាច​នៅ​កក់​បាំង​រន្ធញើស​លើ​មុខ​អ្នក ដែល​នឹងធ្វើ​ឲ្យ​លេច​ចេញ​បញ្ហា ដូច​ជា ឡើង​មុន កន្ទួល​ក្រហម មុន​សាច់​តូច​ៗជា​ដើម ។ ដូច្នេះកុំ​​លាង​មុខ​ឲ្យ​តែ​រួច​ពី​ដៃ លឿន​ៗ ហើយ​អ្នក​ក៏​ត្រូវ​លាង​មុខ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​អាច​សម្អាត​មេរោគ​បាន​ស្អាត​ល្អ ដូច​ជា ៖

១- ដំបូង​ដឹងច្បាស់ពីប្រភេទស្បែកមុខខ្លួន​ឯង ៖ យោង​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ ជំហាន​ដំបូង​ ដើម្បី​​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ ត្រូវ​ដឹង​ពី​ប្រភេទ​ស្បែក​មុខ​ខ្លួន​ឯង​​ជាមុន​សិន។

ស្បែក​ស្ងួត (Dry skin) មាន​សភាព​ស្រអាប់ របក ឬ​គ្រើម និង​មើល​ទៅ​គ្មាន​ភាព​ទន់​រលោង។

ស្បែក​ខ្លាញ់ (Oily skin) ​ភ្លឺ​រលោង ហើយ​អាច​មាន​រន្ធ​ញើស​រីក​ធំ មាន​មុន​ក្បាល​ខ្មៅ មុន​កប់ និង​ស្នាម​ជាំ​ផ្សេង​ៗ​ទៀត។

ស្បែក​រួម​ផ្សំ (Combination skin) មាន​មុនខ្លះ (នៅ​ថ្ពាល់) និង​មាន​ខ្លាញ់​នៅ​កន្លែង​ផ្សេង​ទៀត (នៅ​ថ្ងាស ច្រមុះ និង​ចង្កា) ។

ស្បែក​ប្រតិកម្ម (Sensitive skin) អាច​ឈឺ រលាក ឬ​រមាស់​ បន្ទាប់​ពី​បាន​ប្រើ​គ្រឿង​សម្អាង ឬ​ផលិតផល​ផ្សេង​ទៀត។

ស្បែក​ធម្មតា (Normal skin) មាន​សភាព​ថ្លា និង​មិន​មាន​ប្រតិកម្ម​ទេ។

ការ​ប្រើ​ផលិតផលថែរក្សាសម្រស់​ ត្រូវ​ជ្រើស​រើស​ដោយ​ផ្អែក​លើ​ប្រភេទ​​ស្បែក​របស់​អ្នក។

២. លាង​​សម្អាត​តាម​ប្រភេទស្បែក​មុខ ៖ សម្រាប់​អ្នក​ដែល​មាន​ស្បែក​មុខ​មាន​ខ្លាញ់​ច្រើន​គួរ​លាង​សម្អាត​ឲ្យ​បាន​មួយ​ថ្ងៃ​ពីរ​ដង​ទៅ​បី​ដង ដោយ​ប្រើ​ផលិតផល​ មាន​សារធាតុ​កម្ចាត់​មុន ឬ​ខ្លាញ់។ ប៉ុន្តែ​អ្នក​ដែល​មាន​ស្បែក​មុខ​ស្ងួត​គួរ​លាង​តែ​ម្ដង​ ឬ​ ២ដង​បាន​ហើយ។

៣. ផលិតផល​លាង​សម្អាត ៖ ដើម្បី​សម្អាត​ធូលី​កង្វក់​ចេញ​ពី​ផ្ទៃ​មុខ​ បានស្អាតល្អ អ្នក​គួរ​ប្រើ​ប្រាស់​ហ្វូម​លាង​សម្អាត​មុខ​ដែល​ផ្សំ​ចេញ​ពី​សារធាតុ​ «កាបូនធ្យូងថ្ម លាយជាមួយ តែបៃតងជប៉ុន» ដោយ​ហេតុថា​៖

ម៉ូលេគុល​នៃ​ធ្យូង​ថ្ម​សកម្ម​ អាច​ចូលទៅសម្អាតដល់​រន្ធញើស​តូចៗ​ ដែល​បិទ​ជិត​ដោយ​ធូលី​ដី ​ខ្លាញ់ ឬ ជាតិ​​ពុល​ផ្សេង​ៗ​ដែល​ទុំ​ជាប់​លើ​ផ្ទៃ​មុខ។

តែ​បៃ​តង​ជប៉ុន មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប្រឆាំង​ការ​រលាក​ជួយ​បន្តឹង​ស្បែក​មុខ​ ព្យាបាល​​​​​ស្បែក​ដែល​ដុត​បំផ្លាញ​ដោយ​កម្ម​រស្មី​យូវីនៃកម្ដៅ​ព្រះអាទិត្យ​ និង​កម្ចាត់​បាក់​តេរី។ ជាក់​ស្ដែង​គ្រឿង​ផ្សំ​ទាំង​នេះ​គឺ​មាន​នៅ​ក្នុង​ហ្វូម​លាង​សម្អាត​មុខ មុខ ផនស៍ ព្យួរវ៉ាយរូបមន្តថ្មី ដែលមានលទ្ធភាពអាចចូលទៅសម្អាតមេរោគសព្វ​ផ្ទៃ​មុខ និង​រន្ធញើស ធ្វើ​ឲ្យ​ស្បែក​មាន​សភាពទន់​ ភ្លឺរលោង​ ម៉ដ្ឋល្អ និង​ការពារ​ការ​មានមុន​បាន​។​

៤. លាង​សម្អាតមុខថ្នមៗ ៖ ដុសឲ្យសព្វផ្ទៃមុខ ឲ្យបាន​យ៉ាងហោចណាស់ ២០វិនាទី។ រួចលាងមុខចេញដោយ​ប្រើ​ទឹក​ស្អាត ត្រជាក់ល្មម។ កុំប្រើទឹកត្រជាក់ពេក ព្រោះវាធ្វើ​ឲ្យរន្ធញើសរួមតូច មិនអាចលាងមុខស្អាតល្អ។ ឯទឹក​ក្តៅឧណ្ហៗ អាចធ្វើឲ្យរន្ធញើសបើកមែន តែស្បែកអាច​នឹងទៅជា​ស្ងួតខ្លាំង ដែលបង្កឲ្យឡើងរោល ឬ កន្ទួត រមាស់បាន។

៥. ការជូតសម្ងួតផ្ទៃមុខ ៖ ចៀស​វាង​ជូត​សម្អាត​មុខ​ជាមួយ​នឹង​កន្សែង​រួម​គ្នា ឬ​កន្សែង​ជូត​ខ្លួន ដើម្បី​ចៀស​វាង​ការ​នាំ​មេរោគ​មក​លើ​ស្បែក​មុខ។ យក​ល្អ អ្នក​គួរ​មាន​កន្សែង​ជូត​មុខ​ដោយ​ឡែក ដែល​បាន​បោក​សម្អាត​ញឹក​ញាប់។ ម្យ៉ាង​ទៀត អ្នក​គួរ​ប្រាកដ​ថា កន្សែង​ជូត​មុខ​របស់​អ្នក​ស្ងួត និង​ទន់​ល្អ ជា​ពិសេស​អ្នក​គួរ​ផ្តិត​មុខ​ថ្នម​ៗ​ឲ្យ​ស្ងួត ជា​ជាង​ការ​ជូត​អូស​ខ្លាំង​ៗ៕

ណារីតា

មតិយោបល់
អត្ថបទថ្មី