• 2020-07-06 05:08:15
  • ព័ត៌មាន

ភោជនីយដ្ឋានអាហារជប៉ុន​ល្បី​លើលោក ​មកបើក​​នៅ​សៀមរាប​ហើយ!

  • 2020-07-06 05:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋាន Fumizen ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោកបានមកដល់ហើយ! ភោជនីយដ្ឋាន​ ដែលបម្រើអាហាររសជាតិដើមមកពីប្រទេសជប៉ុននេះ បានមានវត្តមាននៅក្នុងវិស័យនេះអស់ ជាង៤០ ឆ្នាំ និង បានបង្កើតនូវយីហោផ្ទាល់ខ្លួន ដែលត្រូវបានទទួលស្គាល់ជាវិជ្ជមាននៅទូទាំងប្រទេសជប៉ុន។ វាត្រូវបានទទួលស្គាល់ថាបានផ្តល់នូវអាហាររសជាតិដើមមកពីប្រទេសជប៉ុនលំដាប់ខ្ពស់ និង តម្លៃសមរម្យ ដោយប្រើប្រាស់នូវគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ជាមួយនឹងបរិយាកាសដ៏កក់ក្តៅ និង មានលក្ខណៈដូចជានៅគេហដ្ឋាន បានធ្វើឱ្យគ្រប់គ្នាចង់មកម្តងហើយម្តងទៀត។​ដោយហេតុនេះ វត្តមាននៃ Fumizen ទទួលបានប្រជាប្រិយភាពរីកសាយភាយជាលក្ខណៈអន្តរជាតិ ក្នុងចំណោមអ្នកចូលចិត្តទទួលទានអាហារ។

ជាភោជនីយដ្ឋានទីមួយនៅក្នុងប្រទេសដែលទទួលបានសិទ្ធិផ្តាច់មុខ នឹងចាប់ផ្តើមបើកបម្រើអតិថិជនចាប់ពីថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Aviary Hotel ដែលមានអាសយដ្ឋាននៅអាគារលេខ ៩ ផ្លូវទេពវង្ស ខេត្តសៀមរាប ប្រទេសកម្ពុជា។ ជាមួយនឹងការហូរចូលនៃយីហោនានារបស់ប្រទេសជប៉ុន បាននាំមកនូវផលិតផលនិងសេវាកម្មដែលមានគុណភាពខ្ពស់អនុញ្ញាតឱ្យប្រជាជនខ្មែរ នាពេលបច្ចុប្បន្ន បើកចិត្តនិងស្វាគមន៍នូវអាហារថ្មីៗ ដែលពួកគេយល់ថាគួរឱ្យចាប់អារម្មណ៍និងសាកសមសាកល្បង។ ដូច្នេះ វាគឺជាវេលាដ៏នក្ខត្តឫក្សមួយដែលបាននាំមកជូននូវ Fumizen ទៅដល់មជ្ឈមណ្ឌលទេសចរនៃប្រទេស និង ផ្តល់ទៅដល់ទេសចរក្នុងស្រុក អន្តរជាតិ និង អ្នកដំណើរនានា នូវបទពិសោធន៍ទទួលទានអាហារបែបជប៉ុនដែលមិនធ្លាប់មានពីមុនមក។

ផល្លី ជាមេចុងភៅនៅ Fumizen ដែលបានឆ្លងកាត់នូវវគ្គហ្វឹកហាត់ដោយផ្ទាល់នូវសិល្បៈរៀបចំចំណីអាហារបែបជប៉ុន បាននាំមកនូវជំនាញដ៏ពិតប្រាកដរបស់ខ្លួនដើម្បីបម្រើដល់អតិថិជនដែលអញ្ជើញមកភោជនីយដ្ឋាន បានគូសបញ្ជាក់ថា «អាហារប្រចាំត្រកូលរបស់យើងគឺ Tonkatsu គឺជាអ្វីដែលធ្វើឱ្យយើងមានមោទនភាព និង មានភាពរីករាយក្នុងការបម្រើជូននូវសាច់ដែលត្រូវបានជ្រើសដោយប្រុងប្រយ័ត្ន និង មានគុណភាពខ្ពស់ដោយរក្សាទុកឱ្យមានរសជាតិស្រួយឆ្ញាញ់ ទៅដល់អតិថិជនរបស់យើង»

Tonkatsu គឺជាអាហារសាច់ជ្រូកបែបជប៉ុនដែលត្រូវបានបំពងឱ្យស្រួយ និង ជាអាហាររសជាតិបែបជប៉ុនដ៏ពេញនិយមបំផុត។ សាច់ផ្នែកចង្កេះ និង សាច់ជាប់ចង្កេះ ត្រូវបានប្រឡាក់ជាមួយនឹងម្ស៉ៅនិងស៊ុត លាយជាមួយនឹងកំទេចនំប៉័ង ដើម្បីបំពងឱ្យស្រួយ និង ត្រូវបានបម្រើក្នុងសភាពក្តៅអ៊ុនៗ។ ដើម្បីទទួលបានបទពិសោធន៍ទទួលទានអាហារ Tonkatsu ដ៏ល្អបំផុត គេចាំបាច់ត្រូវបញ្ជាកម៉្មង់នូវ teishoku (អាហារឈុត) ដែលនាំមកជាមួយនូវស្ពៃហាន់ជាចំណិតៗ បាយស និង ស៊ុប miso (ស៊ុបសណ្តែកដែលត្រូវបានរម្ងាស់ទុក) និង ជ្រក់បែបជប៉ុន។ Tonkatsu ជាញឹកញាប់ត្រូវបានបម្រើជាមួយនឹងទឹកជ្រលក់ tonkatsu វាត្រូវបានផ្សំពីបន្លែនិងផ្លែឈើជាច្រើនប្រភេទ រួមជាមួយនឹងអំបិល ទឹកខ្មេះ ស្ករ និង ម្ទេស។ Tonkatsu អាចត្រូវបានទទួលទានដោយមិនមានគ្រឿង ឬ គ្រាន់តែជាមួយនឹងអំបិល karashi (ទឹកជ្រលក់ mustard បែបជប៉ុន) ឬ ទឹកជ្រលក់ mustard បែបបស្ចឹមលោកនៅពីលើ។ Tonkatsu គួរតែត្រូវបានទទួលទានជាមួយបាយស ដែលផ្តល់នូវរសជាតិដ៏អស្ចារ្យ ធានាបាននូវបទពិសោធន៍តាមរយៈការច្របល់បញ្ចូលគ្នានេះ។ ស្ពៃស្រស់ៗដែលត្រូវបានហាន់ជាចំណិតៗមកជាមួយនឹង tonkatsu បានធ្វើឱ្យ katsu ដែលជាធម្មតាមានជាតិប្រេងបន្តិចងាយទទួលទាន និង ចាំបាច់ផងដែរធ្វើឱ្យអាហារមានតុល្យភាពប្រសើរឡើង។ ជួនកាល ស្ពៃត្រូវបានដាក់លើទឹកជ្រលក់សាឡាដ ឬ លាយជាមួយនឹងទឹកជ្រលក់។

Joffrey Thin-Gris អ្នកគ្រប់គ្រងទូទៅបានមានប្រសាសន៍ថា «ការចាប់បដិសន្ធិនៃភោជនីយដ្ឋានដូច Fumizen បាននាំមកនូវការប្រកួតប្រជែងមួយកម្រិតទៀតដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន។ វាក៏បង្កើតនូវឥទ្ធិពលជាវិជ្ជមានដ៏សំខាន់មួយដល់ការលូតលាស់នៃវិស័យសេដ្ឋកិច្ចនៃប្រទេស ដោយត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ថានភាពក្រោយជម្ងឺកូវីដ១៩ តាមរយៈការបង្កើតនូវការងារ និង ប្រាក់ចំណូលទៅដល់ភ្នាក់ងាររដ្ឋាភិបាល»

Thin-Gris បានគូសបញ្ជាក់បន្ថែមថា «អាហារបែបជប៉ុនមានរួមផ្សំនូវអាហារដ៏សម្បូរបែបជាច្រើនដែលអតិថិជនអាចជ្រើសរើសបាន ហើយវាមិនកំណត់ត្រឹមតែ sushi ទេ។ យើងសូមអំពាវនាវឱ្យអតិថិជនបានជ្រាបថា ភោជនីយដ្ឋានជប៉ុនជាច្រើនមានអាហារប្រចាំត្រកូលរៀងៗខ្លួន ហើយ Fumizen មានឯកទេសក្នុងការរៀបចំអាហារ Tonkatsu បែបប្រពៃណីជប៉ុន»

Fumizen ក៏មានផ្តល់នូវអាហារតាមរដូវកាលបែបជប៉ុនដែលមានឱជារសជាច្រើនទៀត រាប់ចាប់ពី sashimi ដែលត្រូវបានហាន់ស្តើងៗនិងស្រស់ៗ shabu-shabu ដែលត្រូវបានចម្អិននៅក្នុងទឹកស៊ុបសុខភាព soba ពិសេសដែលនាំមកនូវរសជាតិដ៏សម្បូរបែបនៃសាច់ជ្រូកខ្មៅដែលមានគុណភាពខ្ពស់ ប្រភេទអាហារស៊ូស៊ីជាច្រើនប្រភេទ មី udon លាយជាមួយនឹងគ្រឿងសមុទ្រដែលត្រូវបានបំពងយ៉ាងស្រួយឆ្ងាញ់ និង អាហារជាច្រើនទៀតដែលអាចទទួលទានបានជាមួយនឹងអំបិលtruffle អំបិលថ្ម ទឹកជ្រលក់ tartar និង ទឹកជ្រលក់ដទៃទៀតដែលផ្តល់នូវឱជារសពិសេសដល់អាហារនីមួយៗ។ យើងនាំមកនូវរសជាតិនៃអាហារទៅតាមរដូវកាលនីមួយៗរបស់វា។

ថ្នាក់ដឹកនាំ នៃភោជនីយដ្ឋានឈ្វេងយល់ច្បាស់នូវភាពស្មុគ្រស្មាញនៃការរៀបចំអាហារបែបជប៉ុន ដែលប្រៀបបានទៅនឹងការរៀបចំប្រកបដោយគុណភាពខ្ពស់ ដូច្នេះគេត្រូវធានាថារាល់សាច់ត្រី សាច់សត្វ និង បន្លែ ត្រូវបានដាំពីកសិដ្ឋានដែលគ្មានប្រើគីមីនៃប្រទេសជប៉ុន។ វាធានាថា Fumizen ផ្តល់នូវផលិតផលដែលមានរសជាតិដើមមកពីប្រទេសជប៉ុនតែមួយគត់ ដើម្បីបម្រើដល់អតិថិជនខ្លួន ឱ្យបានទទួលនូវបទពិសោធន៍ទទួលទានអាហាររសជាតិដើមបែបជប៉ុន។

ភោជនីយដ្ឋានផ្តោតលើការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងស្របជាមួយគ្នានេះ លោកស្រី Carine Lantignac (នាយកនៃ One Step Into) បានផ្តល់នូវវគ្គហ្វឹកហ្វឺនជាច្រើនសប្តាហ៍និងបែបជប៉ុន ដល់បុគ្គលិក Fumizen ដោយមានគោលដៅផ្តល់នូវគុណភាព និង ភាពផ្ចិតផ្ចង់នៃភាពលម្អិតផ្នែកសេវាកម្មបែបជប៉ុន ធ្វើឱ្យភោជនីយដ្ឋានទទូលបាននូវលក្ខណៈដើមតាមរយៈការផ្តល់វគ្គហ្វឹកហ្វឺនដល់បុគ្គលិកឱ្យបម្រើការបែបជប៉ុន។ នៅពេលដែលបុគ្គលិកបានសិក្សានូវអាកប្បកិរិយាសេវាកម្មបែបជប៉ុនដោយអស់ពីចិត្ត អតិថិជនមិនត្រឹមតែទទួលទាននូវអាហារជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែ ក្នុងបរិយាកាសដ៏ទំនើប និងអាចកត់សម្គាល់នូវភាពខុសគ្នានៃវិធីសាស្រ្តនិងអាកប្បកិរិយារបស់អ្នកបម្រើសេវាកម្ម។ វាច្បាស់ណាស់ថា អតិថិជននឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យដែលលើសពីការរំពឹងទុក គួបផ្សំជាមួយនឹងទីកន្លែងដ៏ល្អឥតខ្ចោះ។

Fumizen ផ្តល់នូវបន្ទប់ឯកជនសម្រាប់មនុស្ស៦នាក់ ដែលអាចធ្វើការកក់ជាមុនតាមរយៈទូរសព្ទ ឬ អ៊ីម៉េល សម្រាប់ក្រុមគ្រួសារ និង ការជួបជុំពាណិជ្ជករក្នុងទ្រង់ទ្រាយតូច។

ដើម្បីស្វាគមន៍អតិថិជនទៅកាន់ភោជនីយដ្ឋាន Fumizen នឹងផ្តល់ជូននូវកម្មវិធីពិសេស «ទិញ១ ទទួលបាន១ និង ភេសជ្ជៈ១» ពេញមួយខែកក្កដានេះ ដែលនឹងមានការផ្លាស់ប្តូរជារៀងរាល់សប្តាហ៍ ដោយផ្តល់នូវអាហារឈុតផ្សេងៗ ដែលអាចជ្រើសរើសបាន។

ប្រវត្តិសង្ខេប នៃប្រភពដើមរបស់វា

Fumizen ត្រូវបានបង្កើតឡើងអស់ជាង ៤០ ឆ្នាំនៅសណ្ឋាគារដ៏ទំនើប Hotel New Otani សង្កាត់ Chiyoda-ku ទីក្រុងតូក្យូ ប្រទេសជប៉ុន។ សណ្ឋាគារដ៏ទំនើបនេះជាទីពេញចិត្តនៃនាយករដ្ឋមន្រ្តី និង តារាល្បីៗចាប់តាំងពីពេលនោះមក ដោយផ្តល់នូវអាហារថ្ងៃត្រង់បែបប្រអប់ bento រហូតមកទល់សព្វថ្ងៃនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖

  • Two Way Public Relations
  • ជាន់ទី២ លេខ៥ អាគារ Rise Building ផ្លូវ២៨២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • អ៊ីម៉េល៖ hello@twowaypr.com
  • គេហទំព័រ៖ www.twowaypr.com
មតិយោបល់
អត្ថបទថ្មី