- 2020-07-06 06:31:29
- ព័ត៌មាន
ក្រុមហ៊ុនឯកទេសផ្នែកសម្ផស្ស ផាលីតា ស្គីនឃែរ ត្រេឌីង ឯ.ក ពង្រីកវិសាលភាពកាន់តែធំនៅកណ្តាលទីក្រុងភ្នំពេញ
- 2020-07-06 06:31:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនឯកទេសផ្នែកសម្ផស្ស ផាលីតា ស្គីនឃែរ ត្រេឌីង ឯ.ក ពង្រីកវិសាលភាពកាន់តែធំនៅកណ្តាលទីក្រុងភ្នំពេញ
ចន្លោះមិនឃើញ
ក្រុមហ៊ុនឯកទេសផ្នែកសម្ផស្ស ផាលីតា ស្គីនឃែរ ត្រេឌីង ឯ.ក បានពង្រីកវិសាលភាពកាន់តែធំនៅកណ្តាលទីក្រុងភ្នំពេញ។ ក្រុមហ៊ុនបានសម្ពោធ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នេះ វេលាម៉ោង ១០:៣០នាទីព្រឹក ដែលមានទីតាំងនៅផ្ទះលេខ 181BE0 មហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងក្រោមអធិបតីភាពរបស់លោកស្រី កែវ ផាលីតា អគ្គនាយិកាក្រុមហ៊ុនផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care ផ្ទាល់តែម្ដង ។ នៅក្នុងឱកាសសម្ពោធទីតាំងថ្មីកណ្តាលក្រុងភ្នំពេញនេះ លោកស្រីសម្តែងក្តីរំភើប និងសប្បាយរីករាយជាខ្លាំង ខណៈដែលបានឃើញវត្តមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួមក្នុងពិធីសម្ពោធហាង ព្យាបាលសម្រស់ ការពារសម្រស់ និងរក្សាសម្រស់នេះ។
លោកស្រីបន្តថា ការបើកដំណើរការហាងថ្មី ដែលស្ថិតនៅ ម្តុំស្តុបណានជីង ផ្លូវកម្ពុជាក្រោម ទល់មុខមន្ទីព្យាបាលសម្ភពបញ្ញានេះ ក្នុងគោលបំណង ដើម្បីជួយដល់អ្នកដែលមានបញ្ហាស្បែកមុខទាំងបុរស និងស្រ្តី ឲ្យមានសម្រស់ស្រស់ស្អាត និងដោះស្រាយរាល់បញ្ហាទាំងឡាយ ដូចជា មុខមុន មុខជាំ មុខអាចម៌រុយ មុខអាឡែកហ្ស៊ី និងទទួលញិចមុខមុន គ្រប់ប្រភេទ។ល។
ថ្លែងទៅកាន់ភ្ញៀវកិត្តិយស ដោយទឹកមុខញញឹមរីករាយ លោកស្រី អគ្គនាយិកាក្រុមហ៊ុនផាលីតា មានប្រសាសន៍ដូច្នេះថា៖ «ក្រុមហ៊ុននាងខ្ញុំមានទស្សនៈវិស្ស័យចង់ឃើញបុរស និងស្រ្តីគ្រប់រូប មានសម្រស់ស្រស់ស្អាត និងរីករាយក្នុងជីវិត។ កន្លងមកនេះ នាងខ្ញុំបានជួយអោយស្រ្តីជាច្រើនរូប ឲ្យរួចផុតពីផ្ទៃមុខដ៏អាក្រក់ ឲ្យមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិដោយមានការជឿជាក់ពីនាងខ្ញុំផ្ទាល់ និងបើកឱកាសដល់តំណាងចែកចាយ ២៥ ខេត្តក្រុងផងដែរ»។
លោកស្រីបន្តថា «ឥលូវនេះឃើញថាមានការស្ទុះស្ទាក្នុងការមកចាប់ដៃគូរកស៊ី និងក្រុមហ៊ុនក្នុងការបើកទីតាំងតំណាងចែកចាយបន្តបន្ទាប់ ដើម្បីឲ្យអតិថិជនងាយស្រួលក្នុងការប្រើប្រាស់សេវា ការប្រឹក្សាដោយឥតគឹតថ្លៃអំពីរស្បែមុខ ដងខ្លួន ស្បែកក្បាល និងការញិចមុននិងទិញផលិផលសំរាបព្យាបាលជាដើម»។ល។
លោកស្រីអគ្គនាយកបន្ថែមថា «បច្ចុប្បន្ននេះ មានបុរសស្រ្តីជាច្រើនរូបបានមកទទួលយកការប្រឹក្សាយោបល់ពីក្រុមហ៊ុន ផាលីតា ស្គីនឃែរ អំពីបញ្ហាស្បែក មុខរបស់ពួកគាត់ ដែលមានការព្យាបាលតាមវ័យរបស់អតិថិជនឲ្យមានសម្រស់ស្រស់ស្អាតខ្លាំងជាងមុន។ តាមរយៈការព្យាបាលតាមការកំណត់របស់ក្រុមហ៊ុនយើងខ្ញុំ អតិថិជនបានទទួលភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងខ្លាំងពីការផ្លាស់ប្តូរផ្ទៃមុខរបស់គាត់អោយមានសម្រស់ស្រស់ស្អាតយ៉ាងពិតប្រាកដ ដោយតាមរយះបទពិសោធន៍ជាង ១០ឆ្នាំរបស់អគនាយិកា និងក្រុមអ្នកជំនាញរបស់ក្រុមហ៊ុនផ្ទាល់ ដែលបានបង្ហាត់បង្ហាញ ឲ្យមានភាពច្បាស់ និងមានក្រមសិលធម៍ ក្នុងវិជ្ជាជីវៈ និងផ្តល់ភាពទំនុកចិត្ត ការធានាដល់អតិថិជនគ្រប់ជាតិសាសន៍។
កន្លងមក អតិថិជនជាច្រើន ដែលបានមកទទួលសេវាកម្មព្យាបាលពីក្រុមហ៊ុនផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care តែងតែលើកសរសើរថា បន្ទាប់ពីទទួលការព្យាបាល និងថែទាំផ្ទៃមុខរួចមក ពិតជាមានភាពផ្លាស់ប្តូរ និងជឿជាក់លើខ្លួនឯងពិតប្រាកដមែន។
ជាមួយគ្នានេះ ពួកគាត់ បានណែនាំមិត្តភ័ក្តិ ដែលមានបញ្ហាផ្ទៃមុខ ឲ្យមកទទួលការពិភាក្សាជាមួយ ផាលីតាស្គីនឃែរ និងទទួលការព្យាបាលឲ្យជាសះស្បើយតាមបែបធម្មជាតិ១០០ភាគរយ។
កាដូពិសេសសម្រាប់ឆ្នាំ២០២០ នេះ ក្រុមហ៊ុនបានបើកឱកាស ឲ្យអ្នកលក់ជាច្រើន និងមានការពង្រីកទីតាំងទៅតាមខេត្ត និងក្រុងនានាផងដែរ។ បើបងប្អូនចង់បានទីតាំងស្អាត និងផលិតផលល្អ ចំណាយដើមទុនតិច សូមរួសរាន់ឡើង មកដល់ក្រុមហ៊ុនផ្ទាល់ ដើម្បីពិភាក្សា ក្នុងការបើកទីតាំងថ្មីៗ ស្អាតៗ មកមុនបានមុន។
មានការប្រម៉ូសិន ១០% សំរាប់ទីតាំងថ្មីនេះ រយៈពេល ១៥ថ្ងៃ គិតចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។ ទំនាក់ទំនងតាមរយៈទូរសព្ទ 012995638៕