• 2020-07-10 00:55:21
  • ព័ត៌មាន

ភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃមនុស្សនៅជប៉ុន ស្លាប់៦១នាក់ និង១០នាក់បាត់ខ្លួន

  • 2020-07-10 00:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លៀង​ធ្លាក់​ខ្លាំង​បាន​កើតឡើង​នៅ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​ទី​០៨​កក្កដា​ខណៈ​ដែល​ក្រុម​អាជ្ញាធរ​បាន​និយាយថា​មនុស្ស​៦១​នាក់​បាន​ស្លាប់​និង​មនុស្ស​ជាង​១០​នាក់​បាត់​ខ្លួន ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ដែល​បាន​បង្ក​ជាការ​រលំ​បាក់​ដី​និង​ទឹកជំនន់​ខ្លាំង​។​

​ភ្លៀង​ធ្លាក់​ដែល​បាន​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅលើ​កោះ​គ្យូ​ស៊ុ​បាន​បង្ក​ការខូចខាត​ខ្លាំង​រួច​ទៅ​ហើយ​នៅ​ទូទាំង​តំបន់​ភាគ​និរតី​នៃ​ប្រទេស​នេះ​ដោយ​បណ្តាល​ឱ្យ​ទឹកទន្លេ​ឡើង​ហូរហៀរ​ច្រាំង​​និង​រលំ​បាក់​ដី​ជម្រាលភ្នំ​។​

​ខណៈ​ដែល​អាកាសធាតុ​បាន​ផ្លាស់ប្តូរ​ទៅ​តំបន់​ភាគ​ខាងជើង​នោះ ភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ព្រមាន​អំពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ហ្គី​ហ្វ៊ុ និង​តំបន់​ណាហ្កា​ណូ ភាគ​កណ្តាល​នៃ​ប្រទេស​នេះ​ប៉ុន្តែ ថា​​ស្ថានភាព​នោះ​ទំនងជា​មិន​ធ្ងន់ធ្ងរ​នោះ ហើយ​ការបញ្ជា​ជម្លៀស​មនុស្ស​ចេញ​រាប់ពាន់នាក់ ត្រូវ​បាន​លុបចោល​វិញ​។​

​ទោះយ៉ាងណា មន្ត្រី​ឧតុនិយម​បាន​ព្រមាន​អំពី​កម្រិត​ភ្លៀង​ធ្លាក់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ចំពោះ​ផ្នែក​ខ្លះ​នៃ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ជប៉ុន​។​

​យ៉ាងហោចណាស់ អ្នក​ជួយ​សង្គ្រោះ​ចំនួន ៨ម៉ឺននាក់ ​ត្រូវបាន​បញ្ជូន​ចេញ​ទៅ​រួច​ហើយ​ដើម្បី​ទៅ​ដល់​ក្រុម​ជនរងគ្រោះ​ដែល​ជាប់គាំង​ដោយសារ​ទឹកជំនន់​និង​បំណាក់​ដី ដោយ​រួម​ទាំង​កងទ័ព​ចំនួន​១ម៉ឺននាក់ ​ផ្សេង​ទៀត ចូលរួម​ជាមួយ​ក្រុម​អ្នក​ជួយសង្គ្រោះ​ទាំងនោះ​៕​

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល​៖​សុខា​/sn

មតិយោបល់