• 2020-07-11 02:00:00
  • ព័ត៌មាន

ផ្សារទំនើបហ៊្វែរផ្លាស បើកសម្ពោធសាខាទី៣ របស់ខ្លួននៅ សាខាចំការដូង

  • 2020-07-11 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារទំនើបហ៊្វែរផ្លាស បានបើកសម្ពោធសាខាទី៣ របស់ខ្លួន ដែលមានទីតាំងស្ថិតនៅតំបន់​ចំការដូង កាលពីថ្ងៃទី១០ ខែកក្កដា​ម្សិលមិញនេះ។

ផ្សារទំនើបហ៊្វែរផ្លាសសាខាថ្មីនេះ មានលក់ទំនិញរាយទូទៅជិត ១ម៉ឺនមុខ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៥ ផ្លូវលេខ ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ។

ដើម្បីជាកាដូជូនទៅអត្តិថិជន ផ្សារទំនើបហ្វ៊ែរផ្លាស សាខា ចំការដូង មានបញ្ចុះតម្លៃ ១០ % ចាប់ពីថ្ងៃទី ១០ ដល់ ៣០ កក្កដា ២០២០ លើគ្រប់ទំនិញទាំងអស់ លើកលែងតែទំនិញដែលបញ្ចុះតំលៃរួច។

ដើម្បីបំពេញសេចក្តីត្រូវការ និងជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់អតិថិជន ផ្សារទំនើបហ៊្វែរផ្លាសសូភើរម៉ាឃីត ចាប់បើកពីម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់ លើសពីនេះទៅទៀតផ្សារទំនើបយើងខ្ញុំបាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះមាន៖ ទំនិញមកដល់ថ្មី ស្រស់ៗ ដូចជាត្រី សាច់បន្លែ ផ្លែឈើ គ្រឿងទេស និងទំនិញពេញនិយមនៅលើទីផ្សារ និងនាំចូលទំនិញផ្ទាល់មកពីប្រទេសផ្សេងៗ។

ផ្សារទំនើប ហ៊្វែរផ្លាស មានចំណតរថយន្ត និងម៉ូតូ ធំទូលាយ ដែលមានបរិយាកាសល្អប្រកបដោយផាសុកភាព និងមិនគិតថ្លៃចំណតទៀតផង។ គួរបញ្ជាក់ថាការបើកសម្ពោធផ្សារទំនើបហ៊្វែរផ្លាស សាខាទី៣ នេះ គឺដោយសារ​តែ​មានតម្រូវ​ការទីផ្សារ និងការពង្រីកអាជីវកម្មនៅភ្នំពេញ និងតាម​បណ្តាខេត្តនានា។ ផ្សារទំនើបហ៊្វែរផ្លាស នឹងនៅតែបន្តបើកសាខាបន្ថែមទៀត ដើម្បីបន្ថែមភាពងាយស្រួលដល់អតិថិជនដែលនៅតំបន់ផ្សេងៗទៀត។

កាន់តែពិសេស អតិថិជនអាចបញ្ជាទិញទំនិញរបស់ខ្លួន តាមរយៈ​ប្រព័ន្ធអនឡាញ មានដូចជា Nham24 និង E-Get S ដែលយើងបានជ្រើសរើសប្រភេទទំនិញសុទ្ធតែគុណភាពល្អ ស្តង់ដាខ្ពស់ និងមានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានរបស់អស់លោកអ្នក។

លោកអ្នកអាចអញ្ជើញមកកាន់ទីតាំងរបស់ផ្សារយើងខ្ញុំផ្ទាល់ដែលមានទីតាំងចំនួនបី គឺ ទីតាំងទី១ ស្ថិតនៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ទមានជ័យ រាជធានីភ្នំពេញ តាមរយៈ​ទូរសព្ទលេខ ០៨៥ ៥៥៥ ៧៤១ និង ០៨៥ ៥៥៥ ៧៤២។

ទីតាំងទី២ ផ្ទះលេខ ៣២ ផ្លូវលេខ ៣៣ កែងនិងផ្លូវ ៧០៥ ភូមិទី១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ឬ ទំនាក់ទំនងតាមលេខទូរសព្ទ 095 555 120 ។

ទីតាំងទី៣ ផ្ទះលេខ ១៥ ផ្លូវលេខ ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌ័ដង្កោ ភ្នំពេញ ឬ ទំនាក់ទំនងតាមលេខទូរសព្ទ័ 085 555 370 ។

ដើម្បីកុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញអតិថិជនទាំងអស់ មកជាវទំនិញ ពីផ្សារទំនើបហ៊្វែរផ្លាសកុំបីខាន៕

មតិយោបល់