• 2020-07-22 11:08:28
  • ព័ត៌មាន

ផ្ទៃមុខស្រអាប់ដោយសារពន្លឺអេក្រង់ ចង់ស្អាតឡើងវិញ ទាល់តែធ្វើរឿង ៤នេះឲ្យបាន

  • 2020-07-22 11:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើជារឿយ អ្នកចំណាយពេលយូរម៉ោង នៅមុខពន្លឺអេក្រង់ ស្បែកអ្នកនឹងរងការប៉ះពាល់ជាច្រើន ដូចជា ៖ លេចចេញរង្វង់ខ្មៅជុំវិញភ្នែក (ស្លក់) , លេចចេញនូវស្នាមជ្រីវជ្រួញ ឆាប់ចាស់មុនអាយុ , ធ្វើឲ្យស្បែកមុខស្ងួត គ្មានសំណើម , កាត់បន្ថយនូវជាតិខូឡាជែន និង ស្រទាប់តឹងណែននៃស្បែក ធ្វើឲ្យស្បែកមុខឆាប់យារធ្លាក់ , ធ្វើឲ្យស្រទាប់ស្បែកស្ដើង , និង ធ្វើឲ្យស្បែកប្រែជាខ្មៅស្រអាប់ និង សមិនស្មើគ្នា ។

ពិតណាស់ សម័យនេះ មនុស្សមួយចំនួនធំចាំបាច់ត្រូវប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិក សម្រាប់បំពេញការងារប្រចាំថ្ងៃ ដែលជាហេតុធ្វើឲ្យពួកគេងាយទទួលរងនូវកាំរស្មីដែលជះចេញពីពន្លឺអេក្រង់នៃឧបករណ៍ទាំងនោះ ។ ដូច្នេះ ត្រូវតែអនុវត្តវិធីសាស្ត្រការពារ និងថែទាំស្បែកមុខឲ្យមានសុខភាពល្អឡើងវិញ ដូចជា៖

១. កាត់បន្ថយការមើលអេក្រង់ ៖ ទូរសព្ទ ឬ កុំព្យូទ័រជាប់ក្នុងរយៈពេលយូរម៉ោង និង ព្យាយាមដាក់វាឲ្យឆ្ងាយពីផ្ទៃមុខរាល់ពេលប្រើប្រាស់ ។

២. ដុសសម្អាតកោសិកាចាស់លើផ្ទៃមុខឲ្យស្អាតល្អ ៖ ជារៀងរាល់ថ្ងៃ ស្បែករបស់អ្នកមានកោសិកាជិតមួយលានដែលងាប់ដោយសារ ស្ត្រេស (ការប្រែប្រួលអ័រម៉ូន), ប៉ះពាល់ខ្យល់អាកាស, រងឥទ្ធិពលកាំរស្មីយូវី (ពីពន្លឺព្រះអាទិត្យ និង អេក្រង់) និងកត្តារួមផ្សំជាច្រើនផ្សេងទៀត។

បើអ្នកខកខានដុសសម្អាតកោសិកាងាប់ចេញ ស្បែកនឹងមានសភាពស្រអាប់ វាអាចកកបិទរន្ធញើសដែលបណ្តាលឲ្យឡើងមុនថែមទៀត ។ ដូច្នេះគួរជ្រើសរើសប្រើហ្វូមលាងសម្អាតផ្ទៃមុខ ដែលអាចសម្អាតជ្រៅដល់រន្ធញើសតូចៗ បានស្អាតជារៀងរាល់ថ្ងៃ ដូចជាប្រើហ្វូមលាងសម្អាតមុខ ផនស៍ វាយប៊ីយូធី ។ ជាក់ស្តែងបើអ្នក ប្រើប្រាស់ផនស៍ វាយប៊ីយូធី លាងសម្អាតមុខរាល់ថ្ងៃ អ្នកនឹងឃើញស្បែកមានសភាពស ភ្លឺរលោង ស្រស់ថ្លា នឹងលែងមានបញ្ហាឡើងមុនញឹកញាប់ទៀតហើយ។

៣. លាបឡេផ្តល់សំណើមដល់ស្បែកមុខ និង ការពារកម្ដៅថ្ងៃជាប្រចាំ ទោះជាអ្នកមិនចេញពីផ្ទះ ៖ កាំរស្មីUV មិនមែនចេញមកតែពីពន្លឺព្រះអាទិត្យតែមួយមុខឡើយ។ វាក៏អាចបញ្ចេញមកតាមពន្លឺភ្លើងនៃឧបករណ៍ប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះដែរ។ ដូច្នេះ ដើម្បីបង្ការខូចស្បែកដោយមិនដឹងខ្លួន អ្នកគួរលាបឡេផ្តល់សំណើម និងការពារកម្តៅថ្ងៃជាប្រចាំ ដែលសម្បូរដោយវីតាមីន និង មាន SPF ការពារកម្តៅថ្ងៃផង ។

វីតាមីនសំខាន់ៗ ដែលស្បែកមុខយើងត្រូវការបំផុតគឺ វីតាមីន B3+ និង 4D Hyaluronic, និង Rose Hip Extract ( សម្បូរវីតាមីន C) , SPF ការពារកម្តៅថ្ងៃ និង ពិសេសគឺ Glutaboost ទាំងនេះមាននៅក្នុងគ្រីមលាបថែបំប៉នស្បែក ផនស៍ វ៉ាយបីយូធី Super Cream ជំនាន់ថ្មី ដែលទើបចេញជាមួយរូបរាងថ្មី។

ផនស៍ វ៉ាយប៊ីយូធី Super Cream រូបមន្តថ្មី លេចធ្លោរប្លែកគេ ដោយផ្សំពីវីតាមីន Glutaboost ដែលគេរកឃើញថា មានប្រសិទ្ធភាពជាងវីតាមីនC ១០ដង នឹងធ្វើសាច់មុខសម៉ដ្ឋរលោងបែបធម្មជាតិ។ ការដាក់បញ្ចូលសារជាតិវីតាមីន Glutaboost ទៅក្នុងក្រែមលាបមុខ បានធ្វើឲ្យ ផនស៍ វ៉ាយប៊ីយូធី ក្លាយជាក្រែមលាបមុខដែលឈានមុខគេមួយក្នុងទីផ្សារនាពេលបច្ចុប្បន្ន។ ពីពេលនេះ អ្នកអាចទទួលបាន Glutaboost ដោយគ្រាន់តែប្រើ ផនស៍ វ៉ាយប៊ីយូធី Super Cream ។

ផនស៍ វ៉ាយប៊ីយូធី Super Cream រូបមន្តថ្មីនេះ មាន SPF ការពារកម្តៅថ្ងៃ ២ប្រភេទ គឺ ១ ពណ៌ផ្កាឈូក ការពារកម្ដៅថ្ងៃពី SPF15 សម្រាប់ស្បែកមុខធម្មតា និង ទី ២ គឺ ពណ៌ទឹកក្រូច ការពារកម្ដៅថ្ងៃពី SPF30 សម្រាប់ស្បែកមុខស្ងួត។

៤. តាំងសមាធិឲ្យស្ងប់ចិត្តមុនចូលគេង ទើបគេងលក់ស្កប់ស្កល់ល្អ។ មិនបាច់ច្រើននោះទេ គ្រាន់តែ ៥នាទីមុនចូលគេងរាល់ថ្ងៃ គឺគ្រប់គ្រាន់ហើយ។ អ្នកគួររកន្លែង អង្គុយឲ្យស្រួលខ្លួន ប្រឹងធ្វើចិត្តឲ្យស្ងប់ បិទភ្នែក គិតរំពៃដល់ដង្ហើមចេញចូលរបស់អ្នក ហើយរាល់ពេលដែលអារម្មណ៍របស់អ្នកចាប់ផ្តើមរកគិតដល់រឿងផ្សេងៗ សូមបកមកស្តាប់ដង្ហើមចេញចូលខ្លួនឯងវិញ៕

អត្ថបទ៖ លីដា

មតិយោបល់