• 2020-07-27 05:58:07
  • ព័ត៌មាន

សាលាឯកជនពន្យារពេលប្រឡងបាក់ឌុប ខណៈពេលដែល សាលារដ្ឋមិនទាន់កំណត់ពេលវេលាប្រលង ជាក់លាក់បាន

  • 2020-07-27 05:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ បានចេញសេចក្តីប្រកាស អំពីការពន្យារពេលការប្រលងបាក់ឌុប របស់សិស្សសាលាឯកជន ខណៈពេលសាលារដ្ឋ នៅមិនទាន់ទទួលបានការសម្រេចអំពី កាលបរិច្ឆេទជាក់លាក់នៃការប្រលងនៅឡើយ។

កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០ ក្រសួងបានចេញសេចក្តីប្រកាសអំពីការពន្យាពេលការក្រលងមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានឯកជន ដែលនឹងត្រូវលើកទៅថ្ងៃទី២៧ ខែកក្កដា ជំនួសវិញ ដោយហេតុផល ជាន់ថ្ងៃឈប់សម្រាក៥ថ្ងៃ ដែលចេញដោយរដ្ឋាភិបាលកម្ពុជា។ តែ យ៉ាងណាមិញក្រសួងនៅតែមិនទាន់បានបញ្ជាក់អំពីកាលបរិច្ឆេទប្រលងរបស់សិស្សសាលារដ្ឋនៅឡើយទេ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការឆ្លើយតបតាមរយៈសារអេឡិចត្រូនិច (Telegram) កាលពីព្រឹកមិញថា ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបជូនសាធារណជនពីការប្រឡងបាក់ឌុបថ្នាក់ជាតិនាពេលខាងមុខ។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា ក្រសួងអប់រំ យុវជន និងកីឡាបានទទួលគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជាបើកដំណើការសាលារៀនទូទាំងប្រទេសតាមរយ:បីដំណាក់កាល ដោយបន្តផ្តល់អាទិភាពលើការលើកកម្ពស់គុណភាពអប់រំ ស្របពេលនឹងការចូលរួមគ្រប់គ្រង ទប់ស្កាត់ និងបង្កាការរីករាលដាលនៃជម្ងឺកូវីដ-១៩។

គួរបញ្ជាក់ថា សាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់ចំនួន២០គ្រឹះស្ថានសិក្សា នឹងចាប់ផ្ដើម សាកល្បងបើកដំណើការ ដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ នេះ។ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តពិនិត្យវាយតម្លៃការអនុវត្តដំណាក់កាលទី១ មុនឈានដល់ដំណាក់កាលទី២ និងដំណាក់កាលទី៣។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡាបានត្រៀមលក្ខណ:បច្ចេកទេសសុវត្ថិភាពសុខភាពសិក្សា និងទិដ្ឋភាពពាក់ព័ន្ធ សម្រាប់គោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដើម្បីសម្រេចបើកដំណើការដំណាក់កាលទី២នាពេលខាងមុខ៕

អត្ថបទ ៖ Art

មតិយោបល់
អត្ថបទថ្មី