• 2020-07-28 06:47:48
  • សេដ្ឋកិច្ច

ការបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេស សម្រេចបាន៨៥% ហើយ

  • 2020-07-28 06:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា លទ្ធផលការងារបង្កបង្កើនផលរដូវវស្សានៅទូទាំងប្រទេស គិតមកទល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ សម្រេចបាន ៧២ ៧០១ ហ.ត ស្មើនឹង ៨៤,០៩% ក្នុងនោះរួមមាន៖

១) ដំណាំស្រូវ

  • ផ្ទៃដីភ្ជួររាស់ មាន ២៣៩២១៩៥ ហ ត ក្នុងនោះមានគ្រឿងយន្ត ២ ៣៧៥ ០៦៩​​​ ហ ត ស្មើនឹង ៩៩.២៨% និងគោក្របី ១៧ ១២៦ ហ ត ស្មើនឹង ០.៧២% នៃផ្ទៃដីដែលបានភ្ជួររាស់។

  • ផ្ទៃដីបង្កបង្កើនផល(ស្ទូង ព្រោះ និងបុកដាំ) មានផ្ទៃដី ២ ២០៣ ៨៦៩ ហ ត ស្មើនឹង៨៥.១៥% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហ.ត ក្នុងនោះរួមមាន ស្រូវស្រាល ចំនួន ៦ ៦៣ ១៥២ ហ.ត ស្រូវកណ្តាល ចំនួន ១ ១០៩ ៩២៤ ហត ស្រូវធ្ងន់ចំនួន ៣៧៩ ៥៨០ ហ.ត ស្រូវចម្ការចំនួន ១៨ ០៥៩ ហត ស្រូវឡើងទឹកចំនួន ៣៣ ១៥៤ ហ.ត ។

  • ផ្ទៃដីប្រមូលផលស្រូវ មានចំនួន ៥៦ ៦៦៩ ហត ស្មើនឹង ២.៥៧% នៃផ្ទៃដីអនុវត្ត ទិន្នផលមធ្យម ៤,232 ត/ហ ត និងបរិមាណផល ២៣៩ ៨១៤តោន។

២) ដំណាំសាកវប្បកម្មរយះពេលខ្លី

  • ផ្ទៃដីបង្កបង្កើនផល មានចំនួន ៤៨៩២៥ ហត ស្មើនឹង៩៥.៩៣% នៃផែនការ ៥១០០០ហត ក្នុងនោះដំណាំសំខាន់ៗរួមមាន ពោត ស ចំនួន ៩២៣៤ ហត ដំឡូវជ្វា ចំនួន ២៨៩០ ហត និងបន្លែគ្រប់មុខចំនួន ៣៣៩០២ ហត ។

៣) ដំណាំឧស្សាហកម្មរយះពេលខ្លី

  • ផ្ទៃដីបង្កបង្កើនផល មានចំនួន ៧២៣ ៨៣៩ ហ.ត ស្មើនឹង ៨២.៧១% នៃផែនការ ៨៧៥ ២០០ ហ.ត ក្នុងនោះដំណាំសំខាន់ៗរួមមាន ៖ ពោត ក្រហម ចំនួន ៨៧ ២១៧ ហ.ត ដំឡូងមី ចំនួន ៥៨៣ ៤៦៤ ហ.ត សណ្តែកបាយ ចំនួន ១៦ ៧៩២ ហត សណ្តែកដី ចំនួន ៤ ៥៥៣ ហ.ត សណ្តែកសៀងចំនួន ៨ ៧៦២ ហ.ត និង អំពៅ ចំនួន ១១ ២៦៥ហត ។

ប្រភព៖ ហ្វេសប៊ុក ឯកឧត្តម វេង សាខុន

មតិយោបល់