• 2020-08-01 01:30:00
  • ព័ត៌មាន

កាន់តែស្រួល! ផ្សារឌីជីថលដ៏ថ្មីសន្លាងមួយ ត្រៀមបើកលក់ទំនិញជាង ១ម៉ឺនមុខតាមអនឡាញ

  • 2020-08-01 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារឌីជីថលដ៏ថ្មីសន្លាងមួយ ដែលមានឈ្មោះថា PIIK MALL នឹងបើកដំណើរការឆាប់ៗ នៅអំឡុងត្រីមាសថ្មី ឆ្នាំ ២០២០នេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ផ្សារ PIIK MALL ដែល Sabay ទើបទទួលបាន។

ផ្សារឌីជីថល PIIK MALL ជាផ្សារអេឡិចត្រូនិចដំបូងគេ និងចុងក្រោយបង្អស់ មិនធ្លាប់មានពីមុនមកនៅកម្ពុជា ជាវេទិកាទិញ និងលក់ទំនិញតាមអ៊ីនធឺណិត ដែលមានអាជីវកម្មស្នូលរបស់ខ្លួន និង “បង្ហាញពីអាជីវកម្មតាមអ៊ីនធឺណិត” ជាមួយយីហោល្បីៗ ជុំវិញពិភពលោក ដោយការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់វេទិកាទិញ និងលក់ទំនិញតាមអ៊ីនធឺណិត ជឿនលឿនផ្តល់ជូននូវ “គុណភាពសេវាកម្មអតិថិជន” និង “ពេលវេលាដឹកជញ្ជូន” ។ គោលបំណងចម្បង គឺដើម្បីធ្វើឱ្យប្រជាជនកម្ពុជាមានភាពស្រួលជាងមុនក្នុងការទិញទំនិញ Online ក្នុងរយៈពេល 24h*7 / 356 ថ្ងៃ ដោយឥតមានការព្រួយបារម្ភ អំពីគុណភាព និងតម្លៃ ។

គោលបំណង នៃការបង្កើតគេហទំព័រនេះឡើងដោយសារ PIIK MALL ចង់ ”បង្កើនភាពងាយស្រួលជូនប្រជាជនកម្ពុជា ជាងមុន” នូវបទពិសោធន៍ថ្មីពិតប្រាកដតាមរយៈការទិញទំនិញច្រើនជាង ១ម៉ឺនមុខ ជាមួយផ្សាររបស់យើង ដោយយើងមានដៃគូសហការទាំងក្នុង និងក្រៅប្រទេសក្នុងការផ្គត់ផ្គង់អតិថិជន។

លោកអ្នកអាចធ្វើការទិញទំនិញគ្រប់ប្រភេទពីផ្សារអេឡិចត្រូនិច PIIK MALL ក្នុងពេលដ៏ខ្លីខាងមុននេះដែលមានដូចជា ៖

  • អេឡិចត្រូនិច
  • គ្រឿងបន្លាស់ទូរស័ព្ទ,
  • ម្ហូបអាហារ ភេសជ្ជៈគ្រប់ប្រភេទ ហាងកាហ្វេ ហាងតែល្បីៗ
  • សម្លៀកបំពាក់បុរសនារី
  • សម្ភារៈម្តាយ និងកុមារ
  • ផលិតផលថែសម្ជស្សល្បីៗសម្រាប់បុរសនារីល្បីៗ
  • សំលៀកបំពាក់កីឡា ជាពិសេសផ្សារទំនើបអេឡិចត្រូនិច PIIK MALL ផ្តល់ជូននូវតម្រូវការប្រចាំថ្ងៃសម្រាប់បងៗមេផ្ទះផងដែរ - - នោះគឺ គ្រឿងទេសគ្រប់ប្រភេទ ឬ Online Supermarket ។

គួរបញ្ជាក់ថា ចំពោះដំណើរការចុះឈ្មោះសាមញ្ញបំផុតសម្រាប់ទាំងអ្នកប្រើប្រាស់ អាជីវកម្មតាមអ៊ីនធឺណិត ឬអ្នកផ្គត់ផ្គង់ទាំងឡាយណា ដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់គេហទំព័រផ្សារមួយនេះ ដោយលោកអ្នកធ្វើការទំនាក់ទំនងជាមួយប្រធានផ្នែកលក់ តាមរយៈ ៖

  • លេខទូរស័ព្ទ ៖ 078 | 087 500 826
  • អ៉ីម៉ែល ៖ piikmallkunthea@gmail.com៕

ណារីតា

មតិយោបល់