• 2020-08-05 10:54:56
  • ព័ត៌មាន

មើលឲ្យជាក់ចាំប្រើ! រូបមន្តថ្មី Super Cream ដំបូងគេជួយឲ្យសាច់មុខសម៉ដ្ឋធម្មជាតិ មានអីពិសេសខ្លះ?

  • 2020-08-05 10:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាមិនរំភើប ទន្ទឹងរង់ចាំសាកប្រើក្រែមលាបមុខរូបមន្តថ្មីទើបចេញ របស់ផនស៍ ដែលត្រូវអ្នកជំនាញអះអាងថាមានប្រសិទ្ធភាពខ្លាំងជាងមុន ក្នុងការជួយឲ្យស្បែកស ភ្លឺ ម៉ដ្ឋ រលោង បែបធម្មជាតិ ប្រកបដោយសុខភាពល្អ ជាមួយការបន្ថែមវីតាមីនថ្មីៗ ជាច្រើន ពិសេសគឺ Gluta Boost ដែលធ្វើឲ្យក្រែមលាបមុខនេះក្លាយជា Super Cream ដំបូងគេ នាពេលបច្ចុប្បន្ន។

ល្អប្រើបំផុត សម្រាប់មិត្តនារីវ័យចាប់ពី ១៣ ទៅ ២៥ឆ្នាំ ដែលចង់បានស្បែកមុខ ស បែបធម្មជាតិ ការពារកម្តៅថ្ងៃ និងផ្តល់សំណើម ក្នុងកញ្ចប់តែមួយ ។ ជាក់ស្តែង តាមរយៈការសិក្សាស្រាវជ្រាវ របស់ វិទ្យាស្ថាន Ponds ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក ធ្វើឲ្យ ផនស៍ បានឈានមុខគេក្នុងការដាក់បញ្ចូលវីតាមីន Gluta Boost ដ៏ក្រ ទៅក្នុងក្រែមលាបមុខ ដែលបានផ្លាស់ប្តូរទម្លាប់ពីការលាបមុខជាច្រើនតង់ មកជាការលាបម្តងបានទាំងអស់ សន្សំសំចៃទាំងថវិកា និងពេលវេលាសមស្របសម្រាប់ស្ត្រីសម័យថ្មី។

យ៉ាងណាមិញ មុនសម្រេចចិត្តប្រើប្រាស់ផលិតផលអ្វីមួយ គួរស្គាល់ឲ្យច្បាស់ពីប្រវត្តិ គ្រឿងផ្សំ និងរបៀបប្រើ ។

តោះ ! ឥលូវមកស្គាល់លម្អិតពី ផសន៍ វ៉ាយប៊ីយូធី Super Cream រូបមន្តថ្មីទើបចេញនេះ ឲ្យច្បាស់ និងរបៀបប្រើ ដូចខាងក្រោម ៖

១. ផនស៍ វាយប៊ីយូធី Super Cream SPF15 ក្រែមពណ៌ផ្កាឈូក (សម្រាប់ស្បែកមុខធម្មតា រឺ មានខ្លាញ់ច្រើន)

  • ផ្សំឡើងពីវីតាមីន Gluta Boost និងវីតាមីន B3 មានប្រសិទ្ធិភាពធ្វើឲ្យមុខសជាងវីតាមីនC ដល់ទៅ ១០ ដង មិនប៉ះពាល់សុខភាពស្បែក និងធ្វើស្បែកភ្លឺបែបធម្មជាតិពិតៗ

  • ជួយឲ្យមុខ ស រលោង កម្ចាត់ស្នាមអុជខ្មៅ និងការពារមុខពីកម្តៅថ្ងៃ ឬ ពន្លឺពណ៌ចេញពីអេក្រង់ទូរស័ព្ទ ជាមួយ SPF15

  • ប្រភេទសាច់គ្រីមសម្រាប់អ្នកមិនចូលចិត្ត រលើបរលោងលើមុខ

  • សម្រាប់ស្បែកមុខធម្មតា រឺ មានខ្លាញ់ច្រើន (ជួយទប់ស្កាត់ជាតិខ្លាញ់)

  • របៀបប្រើ ៖ លាបថ្នមៗលើមុខ និង ក បន្ទាប់ពីលាងមុខរួច នៅពេលព្រឹក ឬ ពេលថ្ងៃ ។

២. ផនស៍ វាយប៊ីយូធី Super Cream SPF30 ពណ៌ទឹកក្រូច (សម្រាប់មុខធម្មតា រឺស្ងួត)

  • ផ្សំពីវីតាមីន Gluta Boost និងវីតាមីន B3 មានប្រសិទ្ធិភាពធ្វើឲ្យមុខសជាងវីតាមីនC ដល់ទៅ ១០ដង

  • ជួយឲ្យមុខស កម្ចាត់ស្នាមអុជខ្មៅ និងការពារមុខពីកម្តៅថ្ងៃ និងពន្លឺអេក្រង់Laptop ឬ ទូរស័ព្ទជាមួយ SPF30

  • ប្រភេទសាច់គ្រីមសម្រាប់អ្នកចូលចិត្តសាច់គ្រីមរលោងផ្តល់សំណើមខ្លាំង

  • សម្រាប់ស្បែកមុខធម្មតា រឺ មុខស្ងួត (ជួយផ្តល់សំណើម)

  • របៀបប្រើ ៖ លាបថ្នមៗលើមុខ និង ក បន្ទាប់ពីលាងមុខរួច ពេលព្រឹក ឬ ថ្ងៃ ។

៣. ផនស៍ វាយប៊ីយូធី Super Night Cream (ពេលយប់)

  • ផ្សំពីវីតាមីន Gluta Boost និងវីតាមីន B3 មានប្រសិទ្ធិភាពខ្ពស់ធ្វើឲ្យមុខ ស ភ្លឺ រលោងជាងវីតាមីនC ដល់ទៅ ១០ដង

  • ជួយផ្តល់សំណើមដល់ផ្ទៃមុខពេលយប់ ងាយជ្រាបចូលស្បែក ជួយឲ្យមុខស កម្ចាត់ស្នាមអុជខ្មៅ

  • សម្រាប់ស្បែកមុខធម្មតាទូទៅ

  • របៀបប្រើ ៖ លាបថ្នមៗលើមុខ និងកបន្ទាប់ពីលាងមុខរួច ពេលយប់មុនចូលគេង។

ក្រៅពីក្រែមលាបមុខចេញរូបមន្តថ្មីហើយ ហ្វូមលាងមុខផនស៍ក៏ បានវិវឌ្ឍកាន់តែប្រសើរដែរ ដែលមាន ៣ជម្រើសទៅតាមប្រភេទស្បែកមុខ ដូចជា ៖

១. ហ្វូមលាងមុខ ផនស៍ វ៉ាយប៊ីយូធី (ពណ៌ផ្កាឈូក) ៖ កម្ចាត់កោសិកាចាស់ មុខសភ្លឺម៉ដ្ឋរលោង ។

  • សម្រាប់អ្នកមានមុខស្រអាប់ ស្បែកមុខធម្មតា ចង់បានសំណើមបន្ទាប់ពីលាងមុខរួច

  • ជាមួយបច្ចេកវិទ្យា Exfoliation កម្ចាត់កោសិកាចាស់លើផ្ទៃមុខ

  • ផ្សំពីក្លិនផ្កាកុលាប និងវីតាមីន B3 ដែលជួយមុខស

  • របៀបប្រើ ៖ លាងមុខជារៀងរាល់ថ្ងៃ ២ដងក្នុង១ថ្ងៃ ។

២. ហ្វូមលាងមុខ ផនស៍ ព្យួរវ៉ាយ (ពណ៌ខ្មៅ) ៖ កម្ចាត់មេរោគ សម្អាតធូលីកខ្វក់ មុខសភ្លឺម៉ដ្ឋរលោង ។

  • សម្រាប់អ្នកដែលងាយប៉ះពាល់ទៅនឹងធូលីដី ផ្សែងបំពុល មុខមានជាតិខ្លាញ់ច្រើន និងប្រើប្រាស់គ្រឿងសម្អាងក្រាស់

  • ផ្សំពីកាបូនធ្យូងថ្ម និងតែបៃតងពីប្រទេសជប៉ុនដែលអាចស្រូបយកសារធាតុពុលពីស្បែកមុខយ៉ាងមានប្រសិទ្ធភាព

  • របៀបប្រើ ៖ លាងមុខជារៀងរាល់ថ្ងៃ ២ដងក្នុង ២ថ្ងៃ ។

៣. ហ្វូមលាងមុខ ផនស៍ អាកនេស៍ក្លៀរ (ពណ៌ផ្ទៃមេឃ) ៖ កម្ចាត់មុនឃើញប្រសិទ្ធភាពក្នុងរយៈពេល ៣ថ្ងៃ ។

  • សម្រាប់ក្មេងស្រី និងអ្នកដែលកំពុងមានបញ្ហាស្បែកមុខឡើងមុន

  • ជាមួយច្ចេកវិទ្យា Thymo-T essene ដែលអាចកម្ចាត់ និងទប់ស្កាត់បាក់តេរីដែលបង្កឲ្យកើតមុនពីខាងក្នុង

  • របៀបប្រើ ៖ លាងមុខជារៀងរាល់ថ្ងៃ ២ ដងក្នុង ១ថ្ងៃ ។

មាន​ច្រើន​ជម្រើស​​ត្រូវ​​តាម​ប្រភេទស្បែកមុខ និង​តម្រូវការ​ តើ ផនស៍ មួយណា​ដែលអ្នក​ចង់សាកប្រើ​មុនគេ​? ​

ណារីតា

មតិយោបល់