• 2020-08-07 04:25:23
  • ព័ត៌មាន

បែបរៀងស្ងាត់! ឥលូវស្រាបៀរអង្គរទៅពញ្ញាក់អារម្មណ៍អ្នកឈ្នះរង្វាន់ដល់បាត់ដំបងម៉ង

  • 2020-08-07 04:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ Surprise កាន់​តែ​សប្បាយ​អារម្មណ៍ ជាមួយ​កម្មវិធី​ស្រាបៀរ អង្គរ ផ្តល់​រង្វាន់​ភ្លាម​ៗ ដល់អតិថិជន​របស់​ខ្លួន ដោយ​ធ្វើ​ការ​ប្រគល់​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដល់​អ្នក​ឈ្នះ​រង្វាន់​នៅ​ក្នុង​ហាង​ស្រាបៀរ​ផ្ទាល់​តែ​ម្តង។ អបអរសាទរ​អតិថិជន​មហា​សំណាង​ទាំង ៤ នាក់​ដែល​បាន​ឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ភ្លាម​ៗ​ពី​ស្រាបៀរ អង្គរ នៅ​ហាង T&C Cafe និង​ហាង The Lion Pub ក្នុង​ខេត្ត​បាត់​ដំបង។

គ្រាន់​តែ​ក្រុម​ការងារ​ផ្តល់​រង្វាន់​នៅ​ក្នុង​កម្មវិធី​ជល់​ម៉ោ​ទៅ​ដល់​ខេត្ត​បាត់​ដំបង​ភ្លាម សំណាងក៏​ហុច​ឲ្យ​ភ្លាម​ៗ​តែ​ម្តង។ អតិថិជន​មហា​សំណាង​ម្នាក់​ឈ្មោះ ដួង សុផាន់ ណាក់​ដែល​ឈ្នះ ទូរស័ព្ទ iPhone 11 Pro Max នៅ​ហាង T&C Cafe ក្នុង​ខេត្ត​បាត់ដំបង​បាន​ចែក​រំលែក ឲ្យ​ដឹង​ថា ៖ “ខ្ញុំ និង​មិត្ត​ភក្តិ យើង​ទៅ​លេង​បាត់​ដំបង ហើយ​យើង​ក៏​ចូល​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ T&C Cafe ដោយ​កុម្ម៉ង់​ស្រាបៀរ អង្គរ មក​ញ៉ាំ​ផង​ដែរ។ ស្រាប់​តែ​ខ្ញុំ​គាស់​ក្រវិល​កំប៉ុងស្រាបៀរ អង្គរ ក៏​ឃើញ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max។ ខ្ញុំ​ឡើង Surprise។ ឥឡូវ​នេះ ខ្ញុំ​ជឿ​ហើយ​ថា រង្វាន់​មាន​ពិត​មែន! តែ​អ្វី​កាន់​តែ​រំភើប​នោះ គឺ​នៅ​ពេល​ដែល​ខ្ញុំ​ទទួល​រង្វាន់ iPhone 11 Pro Max ភ្លាម​ៗ​នៅ​នឹង​កន្លែង” ។​

ក្រៅ​ពី​មាន​ឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ភ្លាម​ៗ​នៅ​តាម​ហាង​ស្រាបៀរ​ហើយអតិថិជន​របស់​ស្រាបៀរ អង្គរ ក៏​មាន​ឱកាស​ក្លាយ​ជា​ម្ចាស់​រថយន្ត​ទំនើប BMW 730 Li Pure Excellence មាស​សុទ្ធ ១ គីឡូ ទឹក​ប្រាក់ 1,000,000 រៀល 5,000,000 រៀល និង​រង្វាន់​ស្រាបៀរ អង្គរ ជាច្រើន​កំប៉ុង​ក្នុង​មួយ​កេស ដោយ​គ្រាន់​តែ​ពិនិត្យ​មើល​រង្វាន់​ដ៏​អស្ចារ្យ​នៅ​ក្រោម​ក្រវិលកំប៉ុង​ស្រាបៀរ​ អង្គរ។

ស្រាបៀរ អង្គរ បន្ត​បញ្ជូន​ក្រុម​ការងារ​ជល់​ម៉ោ ដើម្បី​ចុះ​ទៅ​តាម​ហាង​ដែល​បាន​ជ្រើស​រើស ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​បណ្តា​ខេត្ត​ផ្សេង​ៗ ដើម្បី​បង្កើន​ភាព​រំភើប​រីករាយ​ភ្ញាក់​ផ្អើល​បន្ថែមទៀត សម្រាប់​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេសកម្ពុជា។

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ គ្រាន់​តែ​ជាវ​ស្រាបៀរ អង្គរ គាស់​ក្រវិល​កំប៉ុង រួច​ពិនិត្យ​មើល​រង្វាន់។ ចាំ​ថា​រង្វាន់​ជាច្រើន​កំពុង​រង់​ចាំ​លោក​អ្នក​ពី​ស្រាបៀរ​ អង្គរ។ គាស់​កាន់​តែ​ច្រើន ឈ្នះ​កាន់​តែ​ច្រើន ៕

ពិសា​គ្រឿង​ស្រវឹង សូម​កុំ​បើក​បរ !

មតិយោបល់