• 2020-08-07 03:58:19
  • ព័ត៌មាន

ទៅដល់ព្រះដាក់ ចង់ជិះកង់កម្សាន្ត មានកន្លែងជួល

  • 2020-08-07 03:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានទាំងកង់សម្រាប់ជួល មានទាំងកន្លែងកំសាន្ត ភូមិព្រះដាក់ មានកន្លែងជួលកង់ សម្រាប់បងប្អូន ដែលចូលចិត្តជិះកង់កំសាន្ត។

សម្រាប់អ្នកចង់ជិះកង់លេងតាមទីជនបទ ឥឡូវនេះមិនចាំបាច់ពិបាកដឹកកង់មកជាមួយ រឺជិះកង់តាំងពីក្នុងក្រុងរហូតមកដល់ភូមិព្រះដាក់ទៀតទេ។ ភ្ញៀវទេសចរអាចជួលកង់នៅទីនេះផ្ទាល់តែម្តងបាន ជិះលេងកម្សាន្តកាត់តាមផ្ទះអ្នកភូមិលើខ្នងបារាយណ៍ចាស់ មើលទេសភាពវាលស្រែធំល្វឹងល្វើយ រឺក៏ចង់ជិះទៅលេងភ្នំបូក បឹងតានាវ បឹងឈូក ប្រាសាទបន្ទាយស្រី រឺជិះលេងក្នុងតំបន់ឧទ្យានអង្គរក៏បានដែរ។

លោកអភិបាលស្រុកបន្ទាយស្រី បានរៀបរាប់នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកថា កំណើននៃភ្ញៀវទេសចរក្នុងស្រុកមកក្នុងភូមិព្រះដាក់ អនុញ្ញាតឲ្យអ្នកភូមិអាចចាប់យកមុខរបរថ្មីប្រកបទៅដោយសក្តានុពលមួយនេះបាន។ ណាមួយ លោកអភិបាលបានបង្ហាញពីភាពសប្បាយចិត្តដែលបានឃើញភាគលាភនៃវិស័យទេសចរណ៍បន្តិចម្តងៗត្រូវបានបែងចែកជាការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមថ្មីជូនទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ផ្លែផ្កាទាំងនេះ ទោះតិចក្តីច្រើនក្តី នឹងបង្កើនភាពជឿជាក់ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចូលរួម និងគាំទ្ររឹតតែច្រើនចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យទេសចរណ៍របស់រដ្ឋបាលស្រុកក្នុងពេលកន្លងមក។

ចំពោះអ្នកដែលមានបំណងចង់ជិះកង់ អាចទំណាក់ទំនងបាន តាមរយៈលេខទូរស័ព្ទទំនាក់ទំនងខាងក្រោម៖ 088 382 8883 | 085 827 176

អត្ថបទ ៖ Art

មតិយោបល់