• 2020-08-07 08:34:36
  • សេដ្ឋកិច្ច

សម្ដេច​ ហ៊ុន សែន ជំរុញឲ្យពលរដ្ឋ​បង្កើនការដាំដុះបន្លែ​ អំឡុង​កូវីដ១៩

  • 2020-08-07 08:34:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូវីដ១៩ បានជំរុញអោយកូនក្មួយកម្មករដាំដុះបន្លែបង្ការបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ និងទីផ្សារ។ នេះគឺជាការ​លើកឡើងរបស់​សម្ដេចតេជោ ហ៊ុន សែន ដែលបានសរសេរនៅលើផេកសម្ដេច នៅថ្ងៃទី​៧ ខែសីហា ឆ្នាំ២០២០។

សម្ដេចបានសរសេរទៀតថា ការងារក្នុងវិស័យឧស្សាកម្ម និងកសិកម្មបានផ្លាស់ប្តូរជីវភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនធំនៅខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ ថ្វីត្បិតតែការងាររោងចក្រមិនសូវមានភាពល្អប្រសើរដូចកាលពីមុនក៏ពិតមែន ប៉ុន្តែសកម្មភាពនៃការបម្រើការងារបស់បងប្អូនកម្មករកម្មការិនីនៅខេត្តស្វាយរៀងក៏ដូចជាក្រុងបាវិតទាំងមូលគឺនៅដំណើរការជាធម្មតា។

ស្របពេលនឹងការវាយលុកជំងឺកូវីដ១៩ ក្មួយៗកម្មករកម្មការិនីបានឆ្លៀតឱកាសងាកមកដាំដំណាំបន្លែបង្ការផ្សេងៗជាច្រើននៅផ្ទះដើម្បីទប់ទល់ដោះស្រាយជីវភាពគ្រួសារផង និងដើម្បីចែកចាយលក់នៅលើទីផ្សារផងដែរ ដែលបានធ្វើអោយជីវភាពរស់នៅរបស់កូនក្មួយកាន់តែល្អប្រសើរ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម