• 2020-08-09 03:19:14
  • ព័ត៌មាន

មិនទាន់ចេញលក់នៅលើទីផ្សារផង ទឹកដោះគោសុទ្ធគិរីសួគ៌ មានការចាប់អារម្មណ៍ពីហាងកាហ្វេធំមួយបាត់!

  • 2020-08-09 03:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកដោះគោសុទ្ធគិរីសួគ៌ ភ្នំតាម៉ៅ បានទទួលការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋាននានា ឥឡូវបានហាងកាហ្វេធំមួយកំពុងចាប់អារម្មណ៍ ជាដៃគូសហការ គឺហាងកាហ្វេ Tous Les Jours។ ដោយទឹកដោះគោសទ្ធគិរីសួគ៌ មានគុណភាពខ្ពស់ រួមផ្សំនឹងហាងកាហ្វេ ដែលល្បីល្បាញ និងរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ រួមបញ្ចូលគ្នា កាន់តែធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្ពស់ លើផលិតផលទាំងពីរ។

ដើម្បីបង្ហាញពីភាពជឿជាក់ដល់អតិថិជន ទឹកដោះគោសុទ្ធ១០០% រួមនឹងការអនុញ្ញាតពីហាងកាហ្វេប្រេនល្បី ទឹកដោះគោសុទ្ធ បាននាំរសជាតិឲ្យអតិថិជនសាកល្បងភ្លក់ នៅហាង Tous Les Jours សាខារង្វង់មូលផ្សារដើមថ្កូវ កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២០។ ក្រោយភ្ញៀវបានភ្លក់រសជាតិទឹកដោះគោសុទ្ធហើយ សុទ្ធតែលាន់មាត់សរសើរពីរសជាតិឈ្ងុយឆ្ងាញ់ និងមានទំនុកចិត្តនៃទឹកដោះគោសុទ្ធ។

សូមចុចអាន៖ ភ្លក់ហើយជក់ចិត្ត! ទឹកដោះគោសុទ្ធ មានរសជាតិ ៤កម្រឹត សម្រាប់មនុស្សគ្រប់វ័យ

លោក ឈរ ឬទ្ធី នាយកប្រតិបត្ត Khmer Fresh Milk និងជាប្រតិបត្តិករ កសិដ្ឋានគិរីសួគ៌ បានប្រាប់មកកាន់ Sabay ថា ផលិតផលទឹកដោះសុទ្ធនេះ ជាប្រភេទទឹកដោះគោ ដែលផលិតនៅក្នុងស្រុក ហើយត្រូវបានរក្សាអនាម័យបានយ៉ាងល្អ ទាំងការវេចខ្ចប់បានយ៉ាងត្រឹមត្រូវផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ផលិតផលទឹកដោះស្រស់របស់កសិដ្ឋានគិរីសួគ៌ នឹងត្រូវបានដាក់លក់នៅតាមផ្សារទំនើប និងម៉ាតមួយចំនួនក្នុងទីក្រុងភ្នំពេញ នៅសប្តាហ៌ក្រោយនេះហើយ។

គួរបញ្ជាក់ដែរថា ក្នុងប្រទេសកម្ពុជា ក៏កំពុងតែមានសន្ទុះកើនឡើង នៃការផលិតផលទឹកដោះគោ ដែលផលិតនៅក្នុងស្រុកផងដែរ។ តួយ៉ាង ដូចជាកសិដ្ឋានគិរីសួគ៌ (Kirisu Farm) ដែលជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងជារោងចក្រកែច្នៃទឹកដោះគោធំជាងគេនៅកម្ពុជា ដោយបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ផងដែរ។ កសិដ្ឋាននេះមានទំហំ ៣០០ ហិចតា មានទីតាំងស្ថិតនៅជ្រលងភ្នំតាម៉ៅ នៅខេត្តតាកែវ ចម្ងាយជាង ៣០ គីឡូម៉ែត្រ ពីភាគខាងត្បូង រាជធានីភ្នំពេញ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់