- 2020-08-12 03:12:03
- ព័ត៌មាន
ប្រទេសអាស៊ាន ២ ដែលមិនទាន់មានករណីស្លាប់ដោយសារកូវីដ-១៩
- 2020-08-12 03:12:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអាស៊ាន ២ ដែលមិនទាន់មានករណីស្លាប់ដោយសារកូវីដ-១៩
ចន្លោះមិនឃើញ
គិតត្រឹមថ្ងៃទី១២ ខែសីហានេះ មានប្រទេសអាស៊ានតែ ២ប៉ុណ្ណោះ ដែលមិនទាន់មានករណីស្លាប់ ដោយសារជំងឺកូវីដ-១៩ គឺប្រទេសកម្ពុជា និងប្រទេសឡាវ។
ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺនេះ ២៦៨នាក់ និងមានអ្នកជាសះស្បើយ ២២០នាក់ ខណៈ ឡាវ មានអ្នកឆ្លង ២០នាក់ និងជាសះស្បើយ ១៩នាក់។ ប្រទេសទាំង ២ គ្មានករណីស្លាប់ដូចគ្នា ខណៈប្រទេស ៨ផ្សេងទៀត ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មានចំនួនអ្នកស្លាប់ ដូចខាងក្រោម៖
ឥណ្ឌូណេស៊ី៖ ស្លាប់ ៥៨២៤ (អ្នកឆ្លងសរុប ១២៨ ៧៧៦ និងជាសះស្បើយ ៨៣៧១០)
ហ្វីលីពីន៖ ស្លាប់ ២៣១២នាក់ (អ្នកឆ្លង ១៣៩ ៥៣៣៨នាក់ និងជាសះស្បើយ ៦៨៤៣២)
ម៉ាឡេស៊ី៖ ស្លាប់ ១២៥នាក់ (អ្នកឆ្លង ៩១០៣នាក់ និងជាសះស្បើយ ៨៨០៩នាក់)
ថៃ៖ ស្លាប់ ៥៨នាក់ (អ្នកឆ្លង ៣៣៥១នាក់ និងជាសះស្បើយ ៣១៦៣នាក់)
សិង្ហបុរី៖ ស្លាប់ ២៧នាក់ (អ្នកឆ្លង ៥៥៣៥៣នាក់ និងជាសះស្បើយ ៥០១២៨នាក់)
វៀតណាម៖ ស្លាប់ ១៧នាក់ (អ្នកឆ្លង ៨៦៦នាក់ និងជាសះស្បើយ ៤៥១នាក់)
មីយ៉ាន់ម៉ា៖ ស្លាប់ ៦នាក់ (អ្នកឆ្លង ៣៦០នាក់ និងជាសះស្បើយ ៣១៣នាក់)
ប្រ៊ុយណេ៖ ស្លាប់ ៣នាក់ (អ្នកឆ្លង ១៤២នាក់ និងជាសះស្បើយ ១៣៨នាក់)
សូមបញ្ជាក់ថា ទិន្នន័យខាងលើនេះ បានមកពី worldometers.info