- 2020-08-15 01:30:00
- ព័ត៌មាន
ឈប់សងចូលឆ្នាំខ្មែរ ៥ថ្ងៃ បើបានដើរលេងកន្លែងថ្មីៗនៅភ្នំពេញ និងតាមខេត្តទាំងនេះដឹងតែអេមម៉ង
- 2020-08-15 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់សងចូលឆ្នាំខ្មែរ ៥ថ្ងៃ បើបានដើរលេងកន្លែងថ្មីៗនៅភ្នំពេញ និងតាមខេត្តទាំងនេះដឹងតែអេមម៉ង
ចន្លោះមិនឃើញ
ឈប់សម្រាកលើកនេះមិនតិចថ្ងៃទេ ទោះនៅមានអ្នកខ្លះបារម្ភពីការឆ្លងមេរោគកូវីដ១៩ និង គ្រុនឈីកក៏ដោយ តែបើនៅផ្ទះរហូត ក៏អាចធុញទ្រាន់ដែរ ។ ដូច្នេះ គួរដើរលេងកម្សាន្តលំហែអារម្មណ៍ខ្លះ បើពិបាកទៅឆ្ងាយ ដើរលេងជិតៗក៏បាន ប៉ុន្តែកុំភ្លេច ត្រូវប្រុងប្រយ័ត្នការពារខ្លួនពីមេរោគឆ្លងផង។ ជាធម្មតាយើងចូលចិត្តទៅដើរលេងកន្លែងថ្មីៗ តែអាចមិនទាន់ស្គាល់ថាមានកន្លែងថ្មីណាខ្លះសប្បាយៗ។
តោះ! អញ្ចឹងថ្ងៃនេះ Sabay នឹងណែនាំអ្នកចង់ដើរលេងទាំងអស់ ឲ្យស្គាល់កន្លែងថ្មីៗ មួយចំនួន នៅភ្នំពេញ និងតាមខេត្ត ដូចខាងក្រោម ៖
១. Garden City Water Park (សួនទឹកលីយ៉ុងផាត) ៖ ជាសួនទឹកដ៏ធំជាងគេដំបូងបង្អស់នៅកម្ពុជា នឹងបើកដំណើរការជាផ្លូវការ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២០ រួមជាមួយនឹងឧបករណ៍លេងកម្សាន្តជាច្រើនប្រភេទ អាចធានាបាននូវសុវត្ថិភាព និងផាសុកភាព សម្រាប់មនុស្សគ្រប់វ័យ។ ទីតាំង ៖ ស្ថិតនៅតាមបណ្តោយមហាវិថីវិមានឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន ឃុំព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
២. Dinosaurs Alive ៖ ជាសួនកម្សាន្តដាយណូស័រធំជាងគេបង្អស់នៅកម្ពុជា ដែលឪពុកម្តាយអាចនាំកូនតូចៗទៅលេង ដើម្បីស្វែងយល់អំពីប្រភេទ ដាយណូស័រនីមួយៗ ដើមឈើធំៗ ដែលផ្តល់ម្លប់ និងខ្យល់អាកាសត្រជាក់។ ទីតាំង ៖ ទីក្រុងរណបជ្រោយចង្វារ ។
៣. Phnom Penh Fantasy World ៖ គឺជាសួនកម្សាន្តមានទំហំប្រមាណ ១ហិចតាដែលមានឧបករណ៍លេងកម្សាន្តដូចជា កន្ត្រកវិល, ប៉មហោះហើរ, កប៉ាល់ចោរសមុទ្រ, ថាសUFO, ទូករអិលធ្លាក់ទឹក, រ៉ូលល័រខូស្ទ័រ និងឧបករណ៍លេងជាច្រើនទៀត។ ទីតាំង ៖ ទីក្រុងរណបជ្រោយចង្វារ ។
១. ទៅជិះកង់លេងក្នុងព្រឹត្តិការណ៍ «សម្រាកសៀមរាប» (រៀបចំដោយ សាលាខេត្តសៀមរាប) ៖ នាថ្ងៃទី ១៦-២១ ខាងមុខនេះ សាលា ខេត្តសៀមរាប នឹងរៀបចំកម្មវិធី ជិះកង់សប្បុរសធម៌ ក្នុងគោលបំណងរៃអង្គាសមូលនិធិជួយទ្រទ្រង់ដល់មន្ទីរពេទ្យ គន្ធបុប្ផា និង មន្ទីរពេទ្យកុមារខេត្តសៀមរាប។ នេះជាឱកាសដែលអ្នកអាចទៅដើរលេងកម្សាន្តផង និងអាចចូលរួមជួយដល់សង្គមផង ម្យ៉ាងការជិះកង់ថែមទាំងល្អចំពោះសុខភាពទៀត។ ក្នុងព្រឹត្តិការណ៍នេះក៏នឹងមានកម្មវិធីសប្បាយៗជាច្រើនទៀតផងដែរ។
២. Microlight Cambodia ៖ គឺជាការជិះយន្តហោះបែបកែច្នៃ ដើម្បីមើលទេសភាពដ៏ស្រស់បំព្រងនៃខេត្តសៀមរាបពីលើអាកាស ។ ទីតាំង ៖ ផ្លូវជាតិលេខ ៦ អាកាសយានដ្ឋានជ័យវរ្ម័ន ខេត្តសៀមរាប។
៣. Happy Ranch Horse Farm ៖ គឺជាការជិះសេះលេងកម្សាន្ត នៅភូមិដាច់ស្រយាល តាមវាលស្រែ តំបន់ប្រាសាទដែលមនុស្សគ្រប់គ្នាកម្រទៅដល់។ ទីតាំង ៖ ក្រុមទី ៤, ស្វាយដង្គុំ, ក្រុងសៀមរាបអង្គរ ។
៤. ការជិះទូកកម្សាន្តនៅភូមិបណ្តែតទឹក ៖ លើដងទន្លេសាប នឹងផ្តល់នូវអារម្មណ៍ប្លែក និងស្រស់ថ្លា ដោយប្តូរពីការជិះឡាន ម៉ូតូ ហិតផ្សែងពុល មកជាការជិះទូកស្រូបយកខ្យល់អាកាសបរិសុទ្ធ ហើយអាចមើលជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិដែលរស់នៅតាមដងទន្លេទៀត។ ពេលវេលាដែលសក្តិសមបំផុតក្នុងការជិះទូកនេះ គឺនៅពេលល្ងាច ព្រោះថាយើងអាចមើលឃើញថ្ងៃលិចដ៏ស្រស់ស្អាត។ ទីតាំង ៖ ភូមិអណ្តែតទឹក, បឹងទន្លេសាប ។
១. Green Orange Kayaks ៖ វាពិតជាប្លែកដែលយើងអាចសាកល្បងជិះកាយាក់នៅតាមដងស្ទឹងសង្កែ ទៅកាន់តំបន់ជាយៗ នៃខេត្តបាត់ដំបងដើម្បីមើលជីវភាពរស់នៅរបស់បងប្អូនកសិករ និងអ្នករស់នៅតាមដងស្ទឹងនោះ។ ទីតាំង ៖ ដងស្ទឹងសង្កែ ខេត្តបាត់ដំបង។
២. បឹងកំពីងពួយ ៖ ជាកន្លែងប្រវត្តិសាស្រ្ត ដែលបានបន្សល់ពីជំនាន់ប៉ុល ពត ។ សព្វថ្ងៃកន្លែងនោះបានកែប្រែជាបឹងដ៏មានទេសភាពស្រស់ត្រកាលពោរពេញដោយផ្កាឈូកដុះស្កេះស្កះ សម្រាប់ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាលំហែអារម្មណ៍។ ទីតាំង ៖ ភូមិតាង៉ែត, ឃុំតាក្រៀលស្រុក, ចំងាយប្រហែល ៣៥ គីឡូម៉ែត្រខាងលិចទីរួមខេត្តបាត់ដំបង ។
៣. ព្រែកទាល់ ៖ ស្ថិតនៅបណ្តោយបឹងទន្លេសាប ដែលអ្នកអាចជិះកាត់ព្រែកនេះទៅដល់ខេត្តសៀមរាបបាន។ ព្រែកទាល់ជាតំបន់ដែលសម្បូរសត្វស្លាបដ៏កម្រជាច្រើនប្រភេទ និងមានទេសភាពស្រស់ស្អាតប្លែកភ្នែក ។ ទីតាំង ៖ ស្រុកឯកភ្នំ ខេត្តបាត់ដំបងជាប់ព្រំប្រទល់ទឹករវាងខេត្តបាត់ដំបង និងខេត្តសៀមរាប។
ឈប់សម្រាកធំបែបនេះ កន្លែងញុំាអាចចង្អៀត គ្មានកន្លែងអង្គុយ លក់ថ្លៃ ហើយមានមនុស្សច្រើនប្រជ្រៀតគ្នាទៀត អាចធ្វើឲ្យខូចអារម្មណ៍។
អីចឹង ! សម្រាប់អ្នកដែលទៅដើរលេងនៅ ខេត្តសៀមរាប បាត់ដំបង រួមទាំងភ្នំពេញផងនោះ អាចចូលរកមើលរបស់ញុំាឆ្ងាញ់ៗ និងចុចកុម្ម៉ង់តាមអេប foodpanda បាន កុំឲ្យពិបាករកនឹកថាគួរញុំាអីឆ្ងាញ់ បារម្ភខ្លាចគេកោរ ពិសេសអាចទទួលបានប្រូម៉ូសិនបញ្ចុះតម្លៃទៀត។
មានដឹងអត់ថា foodpanda ក៏ជិតមានខេត្តកំពង់ចាមដែរហើយ គឺចាប់ពីថ្ងៃទី ២៥ ខែសីហានេះឯង។ អ្នកកំពង់ចាម ត្រៀមចិត្ត ត្រៀមបេះដូង ទទួល foodpanda ជាមួយនឹងប្រូម៉ូសិនជាច្រើន រួមជាមួយនឹងការដឹកជញ្ជូនដោយឥតគិតថ្លៃ។
តោះ! ដោនឡូតអេប foodpanda ទុកមួយទៅ តាមលីងនេះ www.foodpanda.com.kh ហើយចូលមើលដោយផ្ទាល់ដើម្បីដឹងថាសម្បូរប្រូម៉ូសិន និងរបស់ឆ្ងាញ់ប៉ុណ្ណា។
ប្រូម៉ូសិនពិសេសៗក្នុងរដូវនេះ ពី Foodpanda មានដូចជា ៖
សម្រាប់ខេត្តសៀមរាប ៖ ប្រើកូដ [HELLOSR] ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% ភ្លាមៗ ។ តម្លៃបញ្ចុះជូនខ្ពស់បំផុត គឺ ៣ដុល្លារ។ បញ្ជាក់ ៖ ការផ្តល់ជូននេះសម្រាប់អតិថិជនថ្មី និងប្រើបានតែម្តងប៉ុណ្ណោះ។
សម្រាប់ខេត្តបាត់ដំបង ៖ ប្រើកូដ [BTB] ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣ដុល្លារប្រើបានភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៦ដុល្លារឡើង។
សម្រាប់ខេត្តកំពង់ចាម ៖ ប្រើកូដ [HELLOKPC] ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% ភ្លាមៗ ។ តម្លៃបញ្ចុះជូនខ្ពស់បំផុត គឺ ៣ដុល្លារ។ បញ្ជាក់ ៖ ការផ្តល់ជូននេះសម្រាប់អតិថិជនថ្មី និងប្រើបានតែម្តងប៉ុណ្ណោះ ។ សុពលភាព ៖ ចាប់ពីថ្ងៃទី ២៥ ខែសីហា រហូតដល់ដាច់ឆ្នាំ២០២០។
ប្រើកូដ [Sabay] ដើម្បីទទួលបានការ ៣ដុល្លារមកវិញសម្រាប់ការចំណាយចាប់ពី ៦ដុល្លារឡើងទៅ។បញ្ជាក់ ៖ សម្រាប់អ្នកប្រើ foodpanda លើកដំបូងប៉ុណ្ណោះ។
ចុចកុម្ម៉ង់តាម Foodpanda នឹងផ្តល់ភាពងាយស្រួល ចំណេញទាំងពេលវេលា និងថវិកា ដោយអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ជាមួយនឹងសេវាដឹកជូនដោយឥតគិតថ្លៃ ឬ អ្នកអាចជ្រើសរើសសេវា Pick up ដែលគ្រាន់តែចុចកុម្ម៉ង់ហើយអាចទៅយកដល់ហាងដោយមិនបាច់ចាំយូរ៕