- 2020-08-25 00:52:15
- ព័ត៌មាន
រដ្ឋបាលខេត្តកែបចេញមុខសូមការអភ័យទោសភ្ញៀវ ចំពោះអាជីករមួយក្ដាប់តូចឆ្លៀតកេងចំណេញ...
- 2020-08-25 00:52:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលខេត្តកែបចេញមុខសូមការអភ័យទោសភ្ញៀវ ចំពោះអាជីករមួយក្ដាប់តូចឆ្លៀតកេងចំណេញ...
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តកែប ចេញលិខិតថ្លែងអំណរគុណចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកកំសាន្តក្នុងខេត្តកែប ក្នុងនោះ រដ្ឋបាលខេត្តកែប ដែលមាន ឯកឧត្តម សោម ពិសិដ្ឋ ជាអភិបាលខេត្ត ក៏សូមអភ័យទោសចំពោះបងប្អូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នូវរាល់ចំណុចខ្វះខាតមួយចំនួនដែលបណ្តាមកពីជនខិលខូច និងអាជីវករមួយក្តាប់តូច ឆ្លៀតឱកាសកេងចំណេញ ដោយមិនគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត។
រដ្ឋបាលខេត្តកែបដែលមាន ឯកឧត្តម សោម ពិសិដ្ឋ ជាអភិបាលខេត្ត នឹងខិតខំប្រឹងប្រែងកែសម្រួលនូវចំណុចខ្វះខាត ឲ្យមានភាពល្អប្រសើរឡើងវិញ។
រដ្ឋបាលខេត្តកែប បានឲ្យដឹងដែរថា ក្នុងរយៈពេល៥ថ្ងៃ នៃថ្ងៃឈប់សម្រាកលម្ហែកម្សាន្តមកកាន់ទឹកដីខេត្តកែប គឺមានភ្ញៀវទេសចរ សរុបចំនួន ១៤៦,៣៨៣នាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្ដរជាតិមានចំនួន ៥២៧នាក់ ដែលនេះជាចំនួនដ៏ច្រើនលើសលប់។
"យើងខ្ញុំក៏សូមទទួលយកនូវចំណុចខ្វះខាតដោយអចេតនាប្រការណាមួយ និងសូមអភ័យទោសចំពោះចំណុចអវិជ្ជមាន ដែលបង្កជាបញ្ហាតិចតួចដល់សតិអារម្មណ៍របស់បងប្អូនភ្ញៀវទេសចរ។ ក្នុងនាមអាជ្ញាធរខេត្ត យើងខ្ញុំនឹងខិតខំប្រឹងប្រែងកែសម្រួល រាល់ចំណុចអវិជ្ជមានទាំងឡាយឲ្យបានល្អ។ ដោយឡែកកិច្ចការងារមួយចំនួន មានលក្ខណៈជាកត្តាសត្យានុម័ត គឺត្រូវការពេលវេលាក្នុងការដោះស្រាយ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ"។ នេះជាសំណេរ នៅក្នុងលិខិតរដ្ឋបាលខេត្តកែប ដែលមានអភិបាល ឯកឧត្តម សោម ពិសិដ្ឋ ជាអភិបាលខេត្ត បានសញ្ញេ និងបោះត្រា នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០៕
សូមអានសារទាំងស្រុងខាងក្រោមនេះ៖