• 2020-08-26 08:05:21
  • សេដ្ឋកិច្ច

ស្រុកមួយក្នុងខេត្តសៀមរាប ចាប់ផ្តើមប្រមូលផលស្រូវស្រាលដើមរដូវ នាឆ្នាំនេះជាបណ្តើរៗហើយ

  • 2020-08-26 08:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាកសិករ នៅឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដែលបានចាប់ផ្តើមប្រមូលផលស្រូវស្រាលដើមរដូវនាឆ្នាំនេះជាបណ្តើរៗ ដែលមកទល់ពេលនេះ នៅខេត្តសៀមរាបបានប្រមូលស្រូវស្រាលដើមរដូវវស្សាបានចំនួន ៣៧០ ហ.ត ហើយ ដែលទទួលបានទិន្នផលជាមធ្យមប្រមាណជា ៣តោន/ហិកតា ។

យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា៖ នៅក្នុងស្រុកពួកនារដូវវស្សាឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវវស្សា អនុវត្តបានសរុប ២៥ ៥៥៥ ហិកតា ស្មើនឹង ១០០,០២% នៃផែនការឆ្នាំ ក្នុងនោះស្រូវស្រាលចំនួន ៩ ៥៥៥ហិកតា ស្រូវកណ្តាលចំនួន ១០ ២៥០ហិកតា ស្រូវធ្ងន់ចំនួន ៣ ៧០០ហិកតា និងស្រូវឡើងទឹកចំនួន១ ៧៥០ហិក។

ដោយឡែកនៅទូទាំងខេត្តធ្វើបានសរុបចំនួន ១៨៩ ៣០០ ហិកតាស្មើនឹង ១០១,៤៧% នៃផែនការ ១៨៦ ៥៦០ ហិកតា ក្នុងនោះធ្វើស្រូវស្រាល ៤០ ២៤០(ស្ទូង១០ហិកតា ) ស្រូវកណ្តាល ១០៥ ៤៥០ ហិកតា(ស្ទូង១ ០៥៥ហិកតា) ស្រូវធ្ងន់ ៣៥ ៥៦០ ហ.ត(ស្ទូង ១៦៥ហ.ត) ស្រូវចំការ ១ ៧០០ហ.ត និងស្រូវឡើងទឹក ៦ ៣៥០ ហ.ត បើទោះបីបរិមាណទឹកភ្លៀងដែលទទួលបានសរុប ចាប់ពីដើមឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នៅទូទាំងខេត្ត ជាមធ្យមប្រមាណជា ៧៨៣,២៧ ម.ម យ៉ាងណាក៏ដោយ។

ប្រភព៖ ឯកឧត្តម វ៉េង សាខុន

មតិយោបល់