- 2020-08-27 07:35:23
- ព័ត៌មាន
តិចនិក ៦ ជួយស្បែកមុខឲ្យសភ្លឺឡើងវិញឆាប់រហ័ស បន្ទាប់ពីនឿយហត់អត់ងងុយពីយប់
- 2020-08-27 07:35:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិក ៦ ជួយស្បែកមុខឲ្យសភ្លឺឡើងវិញឆាប់រហ័ស បន្ទាប់ពីនឿយហត់អត់ងងុយពីយប់
ចន្លោះមិនឃើញ
ពិតណាស់ ត្រឹមតែអត់ងងុយមួយយប់គឺ គ្រប់គ្រាន់នឹងធ្វើឲ្យស្បែកមុខអ្នកនឹងប្រែជាស្រអាប់ ស្លក់បាត់បង់សម្រស់អស់រលីងទៅហើយ។ តែកុំបារម្ភ បើអ្នករកដំណោះស្រាយទាន់ពេលវេលា សម្រស់ផ្ទៃមុខអ្នកនឹងអាចប្រែមកជាស្អាតឡើងវិញយ៉ាងឆាប់រហ័ស។
វិធីសាស្ត្រ ៦ដែលអ្នកត្រូវប្រឹងអនុវត្តន៍ឲ្យបាន ដើម្បីជួយស្បែកមុខឲ្យសភ្លឺឡើងវិញឆាប់រហ័ស មានដូចជា ៖
១. មុនចូលគេង អ្នកគួរងូតទឹកក្តៅឧណ្ហៗ ៖ ការងូតទឹកក្តៅឧណ្ហៗ ជួយឲ្យឈាមរត់ស្រួល ផ្តល់សំណើមដល់ស្បែក សម្អាតភាពកខ្វក់ និងមេរោគ ធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយភ្លាមៗ។
២. បិទម៉ាសផ្តល់សំណើមដល់ស្បែកមុខ ៖ ម៉ាសបិទលើផ្ទៃមុខត្រជាក់ៗ ផ្តល់សំណើមយ៉ាងច្រើនដល់ស្បែក ធ្វើឲ្យស្បែកទន់ និងអាចជួយបន្ធូរសម្ពាធ និងភាពតានតឹងរបស់អ្នកបានខ្លះ។ ទុកម៉ាសត្រឹម ៧ ទៅ ១០នាទី រួចលាងសម្អាតមុខឲ្យស្អាត ជូរនឹងកន្សែងស្អាតថ្នមៗឲ្យស្ងួត បន្ទាប់មកចាប់ផ្តើមលាបឡេថែបំប៉នស្បែកមុខ។
៣. ប្រើគ្រីមលាបថែបំប៉នស្បែកដែលមាន Gluta-Boost (ថ្ងៃ និង យប់) ៖ កង្វះដំណេក ស្បែកមុខរងគ្រោះជាងគេ ដូច្នេះទាមទារឲ្យអ្នកជ្រើសរើសផលិតផលថែរក្សាសម្រស់ឲ្យបានល្អ ។ បើអ្នកចង់បានស្បែកមុខ ស ភ្លឺ ម៉ដ្ឋរលោងឆាប់រហ័សឡើងវិញ ប្រកបដោយសុខភាពល្អ អ្នកអាចសាកល្បងប្រើ ផនស៍វាយ ប៊ីយូធី Super Cream រូបមន្តថ្មីបាន ដែលសម្បូរ វីតាមីន B3+ចិញ្ចឹមស្បែកមុខ និង Gluta-Boost ដែលជាសារជាតិប្រឆាំងអាស៊ីកម្ម កំចាត់ជាតិពុលចេញពីស្បែកដ៏មានប្រសិទ្ធភាពជាងវីតាមីនC ១០ដង នឹងធ្វើសាច់មុខសម៉ដ្ឋរលោងបែបធម្មជាតិ។
លើសពីនេះ ផនស៍វាយ ប៊ីយូធី Super Cream ក៏ជាគ្រីមអាចការពារស្បែកពីការដុតបំផ្លាញដោយកាំរស្មីព្រះអាទិត្យ ឬ ពន្លឺខៀវចេញពីអេក្រង់យ៉ាងមានប្រសិទ្ធភាពខ្ពស់ ដែលមាន ២ប្រភេទ គឺ ពណ៌ផ្កាឈូក ការពារកម្ដៅថ្ងៃពី SPF15 សម្រាប់ស្បែកមុខធម្មតា និង ទី ២ គឺ ពណ៌ទឹកក្រូច ការពារកម្ដៅថ្ងៃពី SPF30 សម្រាប់ស្បែកមុខស្ងួត។
៤. កាត់បន្ថយស្ត្រេស ៖ ភាពតានតឹង គឺជាកត្តាចម្បងមួយដែល ធ្វើឲ្យអ្នកគេងមិនលក់ និងរំខានដល់ការលូតលាស់នៃកោសិការថ្មីៗលើផ្ទៃមុខ។ ទោះស្រ្តេសជាផ្នែកមួយនៃជីវិត តែអ្នកត្រូវចេះគ្រប់គ្រងវាឲ្យបាន កុំបណ្តោយឲ្យវាបង្អាក់ដល់ដំណេកអ្នកឲ្យសោះ។
៥ .ប្រឹងគេងឲ្យលក់ស្គប់ស្គល់ ៖ ដើម្បីអាចគេងលក់ស្គប់ស្គល់ អ្នកគួរហាត់ប្រាណឲ្យហាត់បន្តិច មុនចូលគេង និង កុំមើលមើលទូរសព័្ទ ២ ម៉ោងមុនចូលគេង។ ទោះគេងមិនលក់ភ្លាមៗ អ្នកគួរសម្ងំ ដោយព្យាយាមធ្វើសមាធិ (កុំគិតច្រើន) តាំងចិត្តស្តាប់សម្លេងដង្ហើមខ្លួនឯងតែមួយមុខគត់។
៦. រក្សារបបអាហារល្អចំពោះសុខភាព និង ផឹកទឹកឲ្យបានច្រើន ៖ អ្នកគួរកុំញុំាអាហារច្រើនពេកនៅពេលល្ងាច ដោយសារអ្នកមិនបានធ្វើសកម្មភាពដើម្បីរំលាយវាក្រោយពេលញុំាទេ ។ ជាមួយគ្នានេះដែល អ្នកមិនគួរញុំាអាហារមានរសជាតិផ្អែមនៅពេលយប់ឡើង វាធ្វើឲ្យអ្នកសកម្ម និងចង់គេងឡើង។ អាហារពេលល្ងាចដែលល្អចំពោះសុខភាព គឺ ស៊ុបបន្លែ តៅហ៊ូ ត្រី និង ផ្លែឈើជាដើម៕