- 2020-09-08 02:42:48
- ព័ត៌មាន
កន្លែងកម្សាន្តល្បីៗ តំណាងឲ្យប្រទេសទាំង១០ ក្នុងអាស៊ាន ដែលទាក់ភ្ញៀវទេសចរពីទូទាំងពិភពលោក
- 2020-09-08 02:42:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លែងកម្សាន្តល្បីៗ តំណាងឲ្យប្រទេសទាំង១០ ក្នុងអាស៊ាន ដែលទាក់ភ្ញៀវទេសចរពីទូទាំងពិភពលោក
ចន្លោះមិនឃើញ
វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ដើម្បីឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។ ប្រទេសនីមួយៗ តែងតែព្យាយាមថែរក្សាកន្លែងកម្សាន្តតំណាងឲ្យប្រទេសរៀងខ្លួន និងខំបង្កើតនូវអ្វីដែលថ្មី មិនថាកន្លែងកម្សាន្តសិប្បនិម្មិត ឬកន្លែងធម្មជាតិនោះទេ។
បន្ទាប់ពីមានការទប់ស្កាត់យ៉ាងតឹងរឹងនូវការរីករាលដាលរបស់វីរុស កូវីដ១៩ យើងឃើញថាបច្ចុប្បន្ន ជើងហោះហើរមួយចំនួនត្រូវបានបើក តែអ្នកក៏មិនអាចដើរកម្សាន្តដូចកាលពីមុនបានដែរ។
តែទោះបីជាមិនអាចដើរបានក្នុងពេលនេះ ក៏អ្នកអាចបង្កើតភាពរីករាយជាមួយការ យករូបភាពចាស់ៗ មកផុសលេង ភា្ជប់ជាមួយនឹងហាសថេក #TravelThrowback លើបណ្តាញសង្គម IG (Instagram) ដើម្បីត្រៀមស្វាគមន៍ការធ្វើដំណើរជាថ្មី នាពេលខាងមុខនេះ។ យុទ្ធនាការនេះ បង្តើតឡើងដោយ Singapore Tourism Board ដើម្បីចែករំលែកបទពិសោធន៍ និង ភាពសប្បាយរីករាយ រំសាយភាពតានតឹង ដល់ប្រជាជនទាំងអស់ក្នុងតំបន់អាស៊ី ក៏ដូចជាទូទាំងពិភពលោក ខណៈកំពុងរង់ចាំកូវីដ១៩ បញ្ចប់ទៅ។
ដើម្បីចូលរួម ក្នុងយុទ្ធនាការ #TravelThrowBack ៖
១. ចូលទៅកាន់ទំព័រ Instagram @Visit_Singapore
២. ចុចលើ Browse Effects Icons (នៅជិត IGTV icon) ហើយដោនឡូត #TravelThrowback Effects
៣. ជ្រើសរើសគោលដៅណាមួយ នៅក្នុង Effects នោះ ដែលមាន ប្រ៊ុយណេ ,កម្ពុជា ,ឥណ្ឌូណេស៊ី ,ឡាវ ,ម៉ាឡេស៊ី ,មីយ៉ាន់ម៉ា ,ហ្វីលីពីន ,សិង្ហបុរី ,ថៃ និង វៀតណាម ។
៤. ចូលទៅកាន់ account Instagram របស់អ្នក
៥. ចូលទៅកាន់ Stories រួចជ្រើសយក #TravelThrowback Instagram Effects ដែលអ្នកបានដោនឡូត
៦. ពេល Select Effect នោះ សូមដាក់បញ្ចូលរូបថត ឬវីដេអូរបស់អ្នក ដោយដាក់ hastag #TravelThrowback
៧. សូម tag @Visit_Singapore ប្រសិនបើអ្នកជ្រើសរើសយកសិង្ហបុរី
៨. Tag មិត្តភក្ដិបីនាក់ ឬច្រើនជាងនេះ ក្នុងផុសរបស់អ្នក ហើយ Challenge ពួកគេ ឲ្យចែករំលែកការចងចាំនៃដំណើរកម្សាន្តរបស់ពួកគេដែរ ។
កន្លែងកម្សាន្តនៃប្រទេសក្នុងតំបន់អាស៊ាន គឺជាទីចាប់អារម្មណ៍នៃអ្នកផងទាំងពួងដោយសារតែប្រទេសទាំង ១០នោះ សម្បូរទៅដោយទេសភាពធម្មជាតិ ប្រាង្គប្រាសាទ អរិយធម៌ វប្បធម៌ និងសាសនាដែលបានបន្សល់មកជាច្រើនទសវត្សមកហើយ។
ចង់ដឹងថាមានអ្វីខ្លះ តោះមកតាមដានជាមួយ Sabay ទាំងអស់គ្នា ដូចខាងក្រោម ៖
១. ប្រទេសប្រ៊ុយណេ
២. ប្រទេសកម្ពុជា
៣. ប្រទេសឥណ្ឌូណេស៊ី
៤. ប្រទេសឡាវ
៥. ប្រទេសម៉ាឡេស៊ី
៦. ប្រទេសមីយ៉ាន់ម៉ា
៧. ប្រទេសហ្វីលីពីន
៨. ប្រទេសសិង្ហបុរី
9. ប្រទេសថៃ
១០. ប្រទេសវៀតណាម