• 2020-09-03 01:51:55
  • ព័ត៌មាន

ឱកាសល្អ! បានឃើញ​គម្រោង​ត្រូវប៉ាន់​ជាច្រើនហើយ អាច​ទទួល​ការ​បញ្ចុះតម្លៃដល់ ៥ម៉ឺនដុល្លារទៀត!

  • 2020-09-03 01:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​ទទួល​បាន​ការ​បញ្ចុះត​ម្លៃអចលនទ្រព្យ​ បានមកដល់ហើយ! លោកអ្នកអាច​ទទួលបាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៥ម៉ឺនដុល្លារ ជាមួយ​នឹង​កញ្ចប់គ្រឿងសង្ហារឹម និងកាដូជា​ច្រើនទៀត ក្នុង​ថ្ងៃ​សម្ពោធ​ការិយាល័យ​ប្រឹក្សា​អចលនទ្រព្យ Property Consulting Center របស់​ក្រុមហ៊ុនអចលនទ្រព្យ Pointer ដែល​ធ្វើឡើង​នៅថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០២០។

ការិយាល័យ​ប្រឹក្សា​អចលនទ្រព្យ​ថ្មី​នេះ ស្ថិតនៅក្នុងផ្សារទំនើប The Point Community Mall ទល់មុខស្ថានទូតចិន។ ក្នុងថ្ងៃបើកសម្ពោធ ក្រុមហ៊ុន Pointer នឹងបើកបង្ហាញពីសេវាកម្មដែលមាន រួមទាំងមានការតាំងបង្ហាញគម្រោងដែលល្អៗស្ថិតក្នុងទីតាំងមានសក្ដានុពលរហូតទៅដល់ ១១ គម្រោង។

លោកងួន ឆាយលាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pointer បានលើកឡើងថា “ចក្ខុវិស័យរបស់ Pointer គឺជួយអតិថិជនរបស់យើងធ្វើការសម្រេចចិត្តបានល្អបំផុតក្នុងការទិញលក់ផ្ទះដោយផ្តល់នូវព័ត៌មានគ្រប់គ្រាន់និងត្រឹមត្រូវ។ រាល់ការប្រឹក្សាដល់អតិថិជន ពួកយើងតែងតែផ្ដោតលើភាពជោគជ័យរបស់អតិថិជនជាធំ ដោយពួកយើងមិនគិតតែពីការលក់តែមួយមុខនោះទេ។ ភាពជោគជ័យក្នុងវិស័យអចលនទ្រព្យរបស់អតិថិជន គឺជាភាពជោគជ័យរបស់ក្រុមហ៊ុន។ ហេតុដូចនេះ ពួកយើងបាននិងកំពុងព្យាយាមផ្ដល់សេវាប្រឹក្សាមួយដ៏ច្បាស់លាស់ ក៏ដូចជានាំយកគម្រោងអចលនទ្រព្យល្អៗមកជូនអតិថិជនយើងផងដែរ។ មកដល់ពេលនេះ ពួកយើងមានការិយាល័យចំនួន២កន្លែង និងការិយាល័យលក់តាមគម្រោងផ្សេងៗជាច្រើន។ ហើយឥលូវនេះយើងនឹងធ្វើការសម្ពោធទីតាំងថ្មីមួយទៀត ដែលនេះជាមជ្ឈមណ្ឌលប្រឹក្សាអចលនទ្រព្យ ដែលយើងសង្ឃឹមថានឹងផ្ដល់ភាពងាយស្រួលដល់អតិថិជនមួយកំរិតទៀត។”

លោកក៏បានបន្តទៀតថា “យើងជ្រើសយកទីតាំងស្ថិតនៅក្នុងផ្សារផ្ទាល់ អតិថិជនដែលមានបំណងចង់បានផ្ទះ ឬស្វែងយល់ពីឱកាសវិនិយោគ ខុនដូ និងលំនៅដ្ឋានក្នុងបុរីនានា អាចមកប្រឹក្សាជាមួយក្រុមការងាររបស់យើងអំពីគម្រោងល្អៗជាច្រើន ដែលបើកទទួលភ្ញៀវជារៀងរាល់ថ្ងៃចន្ទ-អាទិត្យ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៧ល្ងាច”។

ដូចបញ្ជាក់់ខាងលើ​ស្រាប់ ឆ្លៀតក្នុងកម្មវិធីនេះបើកសម្ពោធការិយាល័យលក់នេះ ក្រុមហ៊ុន Pointer បានចូលរួមជាមួយដៃគូសហការ ផ្តល់ជូននូវការបញ្ចុះតម្លៃដ៏ពិសេសមិនធ្លាប់មានពីមុនមករហូតដល់ ៥ម៉ឺនដុល្លារ ជាមួយនិងកញ្ចប់គ្រឿងសង្ហារឹម ថែមទាំងមានកាដូជាច្រើនទៀតក្នុងថ្ងៃកម្មវិធីផ្ទាល់៕

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងសូមទំនាក់ទំនង​តាមរយៈ​លេខទូរសព្ទ 010 887 336 , 011 887 226 ឬតាមរយៈទំព័រហ្វេសប៊ុក https://www.facebook.com/pointerkh/

មតិយោបល់