• 2020-09-05 10:11:16
  • ព័ត៌មាន

«មិនស្រួលដូចឃើញទេ លក់អនឡាញដាច់ទាល់តែចេះតិចនិក ហើយស៊ូខ្លាំង» ការចែករំលែកពី Secret Lady

  • 2020-09-05 10:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១៦ ខែ​សីហា កន្លង​ទៅ​នេះ ក្រុមហ៊ុន Secret Lady បានរៀបចំ​កម្មវិធីជប់លៀងជួបជុំ​តំណាងចែកចាយ​របស់ខ្លួន​ជាង​ ១ពាន់​នាក់​ជា​លើកដំបូង ឈ្មោះថា The Mask (Secret Lady Exclusive Party​) ដើម្បី ផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការ​លើក​ទឹក​ចិត្ត​ដើម្បី​ជំរុញ​ការ​លក់​ឲ្យ​កាន់​តែ​ខ្លាំង​ និង​ចែក​រំលែក​បទ​ពិសោធន៍​ តិចនិក​នៃ​ការ​លក់ ​ពី​អ្នក​ដែល​លក់​ដាច់​យូរ​ឆ្នាំ​ ទៅ​តំណាង​ចែក​ចាយ​ថ្មីៗ​។

គោល​បំណងដ៏ធំមួយទៀត នៃ​កម្មវិធី​ជួបជុំ​មួយ​នេះ​ គឺ​ចង់​ឲ្យ​តំណាង​ចែក​ចាយ​ទាំង​អស់​ទទួល​បាន​អារម្មណ៍​កក់​ក្តៅ​ពីម្ចាស់​ក្រុមហ៊ុន ។

« ​កម្មវិធី​មួយ​នេះ​ ក៏បាន​​បង្ហាញ​អំពី​សក្ដានុពលនៃ​​ភាព​រីក​ចម្រើន​ និង​ជោគ​ជ័យ​ក្នុង​ការ​លក់​ផលិតផល​ជា​ច្រើន​មុខ​ របស់ Secret lady ដែល​បាន​លក់​ដាច់​ដល់​ទៅជាង ២០​ម៉ឺន​ប្រអប់​ ​ក្រោយ​ពី​បាន​វាយ​លុក​ទី​ផ្សារ​កម្ពុជា​ត្រឹម​តែ​ ១​ឆ្នាំ​​ប៉ុណ្ណោះ» ។​ នេះ​បើ​តាមឲ្យដឹង​ពីក្រុម​ការងារ​ក្រុមហ៊ុន​ Secret Lady ។

លោកស្រីបានបន្តថា ៖ «មានផលិតលផលល្អលក់ គឺជា​ចំណុចសំខាន់បំផុត តែ​ក៏មិនអាច​អាចខ្វះយុទ្ធសាស្ត្រលក់ និង​ដើរទីផ្សារបានឡើយ។ ជាក់ស្តែង​ដូចឃើញស្រាប់​បច្ចុប្បន្ន ផលិតផលដែលលក់នៅលើទីផ្សារមានច្រើនរាប់មិនអស់ ហើយមានតែមួយចំនួន ប៉ុណ្ណោះដែលលក់​ដាច់​មានម៉ូយទិញជាប្រចាំ នេះគឺដោយ​សារ​ផលិតផលល្អធានាទំនុកចិត្ត​អតិថិជន អមជាមួយការ​ផ្តល់សេវាលក់ល្អផងដែរ។ បើ​ទោះមានរបស់​ល្អយ៉ាង​ណាក៏ដោយ​ តែមិនចេះ​ផ្តល់ព័ត៌មានដល់​អតិថិជនច្បាស់លាស់ គ្មានការ​អត់ធ្មត់ មិនចេះ​​ឆ្លើយនឹង​សំនួរអតិថិនជនទាន់ពេលវេលា ក៏លក់មិនដាច់ដែរ» ។

«ក្រុមហ៊ុន​ Secret Lady បាន​សិក្សា​ស្វែង​យល់​ច្បាស់​អំពី​តម្រូវ​ការ​របស់​មនុស្ស​ស្រី​ ពិសេស​នោះ ​គឺ​ស្រ្តី​ស្ថិត​នៅ​ក្នុង​វ័យ​កណ្តាល​ ដែល​កំពុង​តែ​ជួប​បញ្ហា​សុខភាព​ និង​សម្រស់​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ មាន​សន្ទុះ​លក់​ផលិត​ផល​របស់​ខ្លួន​យ៉ាង​លឿន​ ក្នុង​អំឡុង​ពេល​ដ៏​ខ្លី​។​ ក្រុមហ៊ុន​នឹង​រៀប​ចំ​យុទ្ធសាស្ត្រ​ថ្មីៗ​ តិចនិក​ បន្ថែម​ទៀត​ ដើម្បី​ជំរុញ​ការ​លក់​ឲ្យ​បាន​កើន​ឡើង​ទ្វេ​ដង​នៅ​ក្នុង​ឆ្នាំ​ថ្មី​ ឆ្នាំ ​២០២១ខាងមុខ» ​។ លោកស្រីបញ្ចាក់បន្ថែម ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ Secret Lady Trading Cosmetic បាន​ចូល​ទី​ផ្សារ​កាល​ពីចុង​ឆ្នាំ​២០១៩​ មាន​លក់​ផលិត​ផល​ជា​ច្រើន​មុខ​ដែល​ផ្ដោត​សំខាន់​លើ​ សុវត្ថិភាព​ និង​សុខភាព​របស់​ស្ត្រី​ដែល​មាន​ដូចជា​ Secret Love, Secret Love Soap, Serum Secret Lady និង Secret Lady Cream តាម​ស្តង់​ដារ​អន្តរជាតិ​ ព្រម​ទាំង​មាន​លិខិតទទួលស្គាល់​ស្របច្បាស់​​ចេញ​ពី​ក្រសួង​សុខា​ភិបាល​ និង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជាផងដែរ៕

សុភារម្យ

មតិយោបល់