• 2020-09-12 03:00:00
  • ព័ត៌មាន

ហ្វេនពណ៌បៃតង និង ក្រហម កុំរំលងឲ្យសោះ ក្លិនទឹកអប់ថ្មីពី DSQUARED2 WOOD ល្បីទាក់ចិត្តបំផុត

  • 2020-09-12 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាគេខ្លះស្រលាញ់ ពណ៌ បៃតង និង ពណ៌ក្រហម ! ធានាក្លិនថ្មី ២នេះ ត្រូវម៉ាច់ម៉ង ថ្មីៗនេះក្រុមហ៊ុនប្រេនៗ ល្បីឈ្មោះមួយរបស់ប្រទេសកាណាដា DSQUARED2 WOOD បានចេញ ទឹកអប់ក្លិនថ្មីចំនួន ២ ទៀតហើយ គឺ GREEN WOOD និង RED WOOD ។ DSQUARED2 WOOD បានស្វែងរកក្លិនដែលមុត ឌិត ប្លែក និងទាក់ទាញ ដែលអាចសម្គាល់បានថា ជាក្លិនក្រអូបស្រទន់ខុសគេ ចេញពីការច្នៃប្រឌិតគ្មានពីរ របស់ DSQUARED2 WOOD តែមួយគត់។

ទឹកអប់ទាំង ២ប្រភេទនេះ មានក្លិនប្រហើរ បង្កើតឡើងតាមលក្ខណ:ពិសេសរបស់ដើមឈើ ម្យ៉ាង ដែលឆ្លុះបញ្ចាំងពី ថាមពល និង ភាពរឹងមាំ របស់បុរស និង ស្រី្ត ជាក្លិនប្លែកគេមិនធ្លាប់មានពីមុនដែលនឹងបន្ថែមមន្តស្នេហ៍ និង ភាពទាក់ទាញមនុស្សសម័យថ្មី ។

លោក Dean និង Dan Caten ជាម្ចាស់ក្រុមហ៊ុន DSQAURED2 បានឲ្យដឹងថា ៖ «ទឹកអប់ជារបស់ពិសេសម្យ៉ាងដែលសម្គាល់លក្ខណៈផ្ទាល់ខ្លួន និងអត្តចរិតរបស់យើងម្នាក់ៗ ទៅតាមរបៀបមួយដែលពិបាកបកស្រាយ ជាហេតុផលដែលវាជំរុញទឹកចិត្តពួកយើងឲ្យបង្កើតទឹកអប់WOOD នៅក្នុងលក្ខណ:ពិសេសមួយសម្រាប់សម្គាល់ស្ទាយរបស់ DQUARED2» ។

តោះ ! មកស្វែងយល់លម្អិតពី លក្ខណៈពិសេសដ៏លេចធ្លោ នៃ GREEN WOOD និង RED WOOD ដូចខាងក្រោម ៖

១. GREEN WOOD ៖ ជាទឹកអប់មានដបពណ៌បៃតង សម្រាប់បុរស ដែលបញ្ជាក់ពី ភាពឯករាជ្យ ភាពអង់អាច និងស្វាហាប់ដែលមានក្លិនស្រស់ស្រាយ ហើយសាមញ្ញបំផុត។ ក្លិនក្រអូបនេះផ្សំ ពីផ្កាសេនតូលីណា ក្រូចឆ្មា ស្បូវរណ្ដាស ដើមស៊ីដាស អមជាមួយក្លិនប្រហើរពីម្រេច Bourbon ជាគ្រឿងផ្សំដែលមាននៅក្នុងទឹកអប់នេះ បានធ្វើឲ្យមានក្លិនប្លែក ដិតបែបធម្មជាតិ និងទាក់ទាញព្រមទាំងជាប់ក្លិនបានយូរ។

២. RED WOOD ៖ ទឹកអប់ដបពណ៌ក្រហមសម្រាប់នារី ដែលមានក្លិនផ្លែឈើ និងដើមឈើ បានផ្សំឡើងដោយ ក្លិនម្រេចផ្កាឈូក ឈើស៊ីដា គូលែន និងកុលាប។ក្លិនស្រាលស្រទន់និងជាប់បានច្រើនម៉ោងរបស់ REDWOOD បញ្ជាក់ពីភាពទន់ភ្លន់ ក្លាហាន និង ភាពអស្ចារ្យរបស់មនុស្សស្រី។

មិនថាទឹកអប់ GREEN WOOD ឬ RED WOOD ទេសុទ្ធតែ បានធ្វើឲ្យអ្នកប្រើប្រាស់មានទំនុកចិត្ត ភាពទាន់សម័យ និងមានអារម្មណ៍ថាខ្លួនឯងក្មេងជាងវ័យ ព្រោះតែក្លិនរបស់វា ជាចំណុចពិសេសរបស់រាងកាយយើងទាំងមូល។ ចង់ស្គាល់ក្លិនដ៏ពិសេសនេះ អាចទៅប្រើ​សាកដោយផ្ទាល់បាន!

សម្រាប់​ព័ត៌មានលម្អិតសូម​ចូលទៅកាន់ផេកហ្វេសប៊ុកផេក​ ៖ Loving Perfume Cambodia

អត្ថបទ៖ លីដា

មតិយោបល់
អត្ថបទពេញនិយម