• 2020-09-15 09:15:03
  • ព័ត៌មាន

ទីបំផុតរកឃើញក្រុមខ្លាំង ដែលមានគំនិតធ្វើអាជីវកម្មល្អបំផុត ត្រៀមចូលរួមប្រកួត នៅក្នុងកម្មវិធីលំដាប់សាកល នៅប្រទេសស្វ៊ីស

  • 2020-09-15 09:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតប្រជែង ការបណ្តុះគំនិតអាជីវកម្ម របស់ក្រុមហ៊ុន JTI Cambodia ត្រូវបានបញ្ចប់ យ៉ាងរលូន ហើយមានតែយុវជន ១ក្រុម ប៉ុណ្ណោះ ដែលមានឱកាសក្នុងការជ្រើសរើសធ្វើជាតំណាងរបស់ប្រទេសកម្ពុជា នៅក្នុងការប្រកួតជាសាកល ដែលរៀបចំឡើងនៅទៅក្រុងហ្យឺណែវ ប្រទេសស្វ៊ីស។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន JTI Cambodia បានរៀបចំកម្មវិធី ប្រកួតប្រជែងមួយ ដែលមានឈ្មោះថា “ Make It Bright ” ដើម្បីជ្រើសរើស ក្រុមដែលមានគំនិត ច្នៃប្រឌិត ក្នុងការធ្វើអាជីវកម្មដែលល្អបំផុត សម្រាប់តំណាងប្រទេសកម្ពុជា ទៅប្រកួតជាមួយបេក្ខជនដ៏ទៃទៀត មកពី៣៣ប្រទេស ជុំវិញពិភពលោក។

ព្រិត្តិការណ៌ នៃការបង្ហាញគំនិត ដែលមានភាពច្នៃប្រឌិត ដែលចេញពីបេក្ខជនទាំង៤ក្រុម បានធ្វើអោយអ្នកចូលរួមស្ងើចសរសើរមិនដាច់ពីមាត់ ពីសមត្ថភាពរបស់ពួកគេ មិនត្រឹមតែប៉ុននោះ ពួកគេបានធ្វើអោយគណកម្មការទាំង៥ ញញឹម កោតសរសើរ ជាមួយគំនិតនៃ ភាពច្នៃប្រឌិត ភាពទាក់ទាញ ជាពិសេស គឺជាគម្រោងនៃការបង្កើតអាជីវកម្ម ដែលមានប្រយោជន៌ ទៅដល់សង្គមជាតិទាំងមួលផងដែរ។

ការប្រកួតប្រជែង បង្ហាញគំនិតអាជីវកម្ម ដែលមានភាពច្នៃប្រឌិត ត្រូវបានបញ្ចប់ យ៉ាងរលូន ហើយក្រុមដែលបានទទួលជ័យលាភី នោះគឺក្រុម Dyad Team ក្រោមប្រធានបទ Cigar rete Bute។ បើទោះបីជាយ៉ាងណា ៣ក្រុមផ្សេងទៀត ដែលមិនត្រូវបានជ្រើសរើស ទាំងប្រធានបទ ការបង្ហាញ ភាពច្នៃប្រឌិត និងគម្រោងអាជីវកម្មរបស់ពួកគេ សុទ្ធតែល្អ និងមានភាពទាក់ទាញ។ នេះបង្ហាញបានថា យុវជនខ្មែរ មានសមត្ថភាពខ្លាំង ដែលគួរតែមានទទួលស្គាល់ និងត្រូវបាន

លោក Roy Manalili អគ្គនាយកក្រុមហ៊ុន JTI Cambodia បានប្រាប់មកកាន់ Sabay ថា បេក្ខជន ដែលត្រូវបានជ្រើសរើស នៅក្នុងការប្រកួតលើកនេះ មិនត្រឹមតែមានឱកាស បានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសប្រទេសស្វ៊ីសប៉ុណ្ណោះ ពួកគេក៏មានឱកាស ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ និងបង្ហាញជាសាកលទៅកាន់ពិភពលោកផងដែរ។ លោកក៏បានបង្ហាញប្រាប់អំពីគោលបំណងនៃកម្មវិធី ប្រកួតប្រជែង លំដាប់សកល របស់ក្រុមហ៊ុន JTI Cambodia នេះផងដែរថា នេះជាការផ្តល់ឱកាស ដល់និស្សិតនូវបទពិសោធន៌ជីវិតថ្មី សម្រាប់ការកសាងអាជីព និងផ្តល់ឱកាសការងារ ដល់យុវជន ជាមួយក្រុមហ៊ុនស្តង់ដាអន្តរជាតិ ដែលមានទីតាំងនៅតាមបណ្តាប្រទេស ជាច្រើនពាសពេញពិភពលោក។

យ៉ាងណាមិញ ក្រុមដែលទទួលជ័យលាភី ក៏បានសម្តែងនូវអារម្មណ៌រំភើបយ៉ាងខ្លាំង អំពីលទ្ធផលដ៏ល្អមួយនេះ ដែលគ្រាន់តែការបង្ហាញលទ្ធផលជាប់ភ្លាម ធ្វើអោយ Mentor របស់ពួកគេ លោក សេល រំភើបចិត្តរហូតរត់ទៅអោបពួកគាត់ នៅលើឆាកផ្ទាល់តែម្តង។ ចំពោះក្រុមផ្សេងទៀត ដែលមិនបានទទួលជ័យលាភី ក៏បានបង្ហាញនូវអារម្មណ៌របស់ពួកគាត់ ចំពោះការប្រកួតផងដែរ ក៏ដូចជាការខិតខំប្រឹងប្រែង នៅក្នុងការសិក្សានៅក្នុងសាលាបន្ថែម បើទោះបីជាពួកគាត់ មិនបានទទួលជ័យជំនះ នៅក្នុងការប្រកួតលើកនេះ ក៏ដោយចុះ។

JTI Cambodia (Japan Tobacco International) ជាក្រុមហ៊ុន ថ្នាំជក់ជប៉ុនអន្តរជាតិ ដែលបានទទួលពានរង្វាន់ និយោជកឆ្នើម លំដាប់ពិភពលោក ចំនួន៦ឆ្នាំជាប់ៗគ្នា ផងដែរ៕

អត្ថបទ ៖ Art

មតិយោបល់