• 2020-09-23 08:46:23
  • ព័ត៌មាន

ដំណឹងល្អ! ទឹកដោះគោសុទ្ធគិរីសួគ៌ ទៅដល់ផ្សារម៉ាក្រូហើយ!

  • 2020-09-23 08:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ ដែលផលិតឡើងពីកសិដ្ឋានចិញ្ចឹមគោធំបំផុត​ និងទំនើបបំផុត​នៅស្រុកយើង បានបង្កើនការលក់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមានសន្ទុះនៃការគាំទ្រ​យ៉ាង​ច្រើនលើសលប់។ ជាក់ស្ដែង ចាប់ពីថ្ងៃទី២២ ខែកញ្ញានេះទៅ ផលិតផលទឹកដោះគោសុទ្ធ និងយ៉ាអួ គិរីសួគ៌ នឹងដាក់លក់នៅផ្សារមួយកន្លែង​ទៀត គឺផ្សារម៉ាក្រូ ដែលជាផ្សារលក់រាយធំបំផុត​មួយ​នៅរាជធានីភ្នំពេញ។

នៅ​ក្នុង​ឱកាសដាក់លក់នេះដែរ ក្រុមហ៊ុនបានចេញប្រូម៉ូសិនយ៉ាងពិសេស​ គឺរាល់ការទិញទឹកដោះគោសុទ្ធគិរីសួគ៌ មិនថា​ចំណុះ ២លីត្រ ឬ ៨៣០មីលីលីត្រ នឹងទទួលបានការបន្ថែម​យ៉ាអួ ដោយឥតគិតថ្លៃ។

កាន់តែពិសេស​ជាងនេះទៀត ប្រិយមិត្តក៏មានឱកាស​បានភ្លក់ទឹកដោះគោសុទ្ធដោយ​ឥតគិតថ្លៃផងដែរ នៅក្នុងពិពណ៌ផលិតផលរបស់ផ្សារម៉ាក្រូ ចាប់ពីថ្ងៃទី២៣ កញ្ញា ដល់ទី៦ តុលា ផងដែរ។

សូមបញ្ជាក់ថា ក្រៅពីផ្សារម៉ាក្រូ ផលិតផលទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ កំពុង​ដាក់លក់នៅទីតាំងផ្សារទំនើប​មួយចំនួនទៀតផងដែរ ដូចជាផ្សារទំនើបឡាក់គី គ្រប់សាខា រួមទាំង២សាខា​នៅខេត្តសៀមរាប និង១សាខានៅខេត្តបាត់ដំបង, ផ្សារ Fair Plus ទាំង៥សាខា រួមទាំងសាខាខេត្តកំពង់ចាម និងខេត្តកំពត, ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា។

ក្រុមហ៊ុននឹងបន្ត​ដាក់លក់​នៅតាមផ្សារទំនើបផ្សេងៗទៀតជាបន្តបន្ទាប់។ ដើម្បីទទួលបានដំណឹងពីការចេញលក់មុនគេ សូមចុច Like ទំព័រហ្វេសប៊ុករបស់គិរីសួគ៌ តាមដំណរភ្ជាប់នេះ​។

កុំភ្លេចណា! អ្នកមិនទាន់ភ្លក់ អាចទៅភ្លក់ទឹកដោះគោសុទ្ធ និងយ៉ាអួ គិរីសួគ៌បាន! ធានាថាភ្លក់ហើយ ប្រិយមិត្ត​នឹងជាប់ចិត្ត លាន់មាត់សរសើរ ថាផលិតផលរបស់ខ្មែរយើងនេះ ពិតជាទឹកដោះគោសុទ្ធ​ដែលមានគុណភាព និងរសជាតិឆ្ងាញ់៕

មតិយោបល់