• 2020-09-23 08:36:06
  • ព័ត៌មាន

គម្រោងបុរី​បែបទាន់សម័យ ចំនួន ២ បើកលក់​ព្រមគ្នា នៅក្រុងកំពត!

  • 2020-09-23 08:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ក្នុងការសាងសង់ និងលក់គម្រោងរបស់ខ្លួន ក្រុមហ៊ុន HL NAKARA Development អេច អិល ណាការ៉ា ឌីវេឡុបមុិន បានសម្រេចរៀបចំពិធីបញ្ជុះបឋមសិលា និងបើកលក់គម្រោងពីរថ្មីរបស់ខ្លួន នៅខេត្តកំពត់ គឺបុរី ICON កំពត និង de Pearl កាលព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់មន្ត្រីថ្នាក់ដឹកនាំខេត្តកំពត ក៏ដូចវត្តមាន​អ្នកឧកញ្ញា លីយ៉ុងផាត់ និងម្ចាស់គម្រោង ភ្នាក់ងារលក់ បុគ្គលិក អ្នកសាព័ត៌មាន និងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។

លោក ហេង​ ហុកឡាយ​ ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន HL NAKARA Development អេច អិល ណាការ៉ា ឌីវេឡុបមុិន បានមានប្រសាសន៍ថាដោយសារមើលឃើញពីសក្តានុពល និងការរីកចម្រើនផ្នែកអចលនៈទ្រព្យក្នុងទឹកដីខេត្តកំពត ទេីបក្រុមហ៊ុនរបស់លោក​ ដែលមានលោក​ ឈុន​ ហេងឡេង​ ជានាយកក្រុម​ហ៊ុន​ HL NAKARA Development Co Ltd អេច​អិល​ ណាការ៉ា​ ឌីវេឡុបមុិន​ បានសំរេចចិត្តសាងសង់​នូវសំណង់លំនៅដ្ឋានដែលធានាគុណភាពស្តង់ដា តាមបទដ្ឋានវិស្វកម្មនឹងស្ថាបត្យកម្ម ជាមួយនឹងសោភ័ណ្ឌភាព និងភាពសីវីល័យសម័យថ្មី ដើម្បីផ្តល់ជូនអតិថិជន។

លោកនាយកប្រតិបត្តិក្រុមហ៊ុន HL NAKARA Development បានបញ្ជាក់ថា គម្រោង​ទីមួយ ឈ្មោះ អាយខុន កំពត (Icon Kampot) ជាគំរោង​ផ្ទះ ល្វែង​អាជីវកម្ម សាងសង់លើផ្ទៃដី ជាង៤ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅ តាមបណ្ដោយ​ផ្លូវជាតិ​លេខ ៣ (ភ្នំពេញ-កំពត) ដែលមានចម្ងាយ​ត្រឹម ១,៦គ.ម ​ប៉ុណ្ណោះ ពី​ក្រុង​កំពត។ គម្រោងនេះ មានផ្ទះ ៣៣៨ល្វែង។ ចំណែកគំរោង ទី 2 ឈ្មោះ ដឹ ភេីល វីឡា (de Pearl Villa) ជាគំរោង ផ្ទះវីឡា​ស្នាក់នៅ និងលំហែ​កាយ សាងសង់​លើ​ផ្ទៃដី ជិត ២ម៉ឺន​ម៉ែត្រ ការ៉េ ស្ថិតនៅ​លើ​ផ្លូវ​ជាតិ​លេខ ៣ មានចម្ងាយ 250ម៉ែត្រ ពី​គំរោង​អាយខុន កំពត។ គម្រោង​នេះ ​មាន​ផ្ទះ​វីឡា សរុបចំនួន ១២៥វីឡា និងមាន​​អាងហែល​ទឹក សួន​ច្បារ កន្លែង​ហាត់​ប្រាណ ​និងកូន​ផ្សារទំនើប។

លោកបន្ថែមថា ទោះបីជាប្រទេសកម្ពុជា និងពិភពលោក កំពុង​ព្រួយបារម្ភចំពោះជម្ងឺកូវីដ-១៩ ក្តី តែចំពោះការវិនិយោគលើវិស័យអចលនៈទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តកំពត នៅតែបន្តហក់ឡើងបន្តិចម្តងៗ ព្រោះខេត្តនេះគឺជាខេត្តមួយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវក្នុងក្រុង ក៏ដូចជាតាមតំបន់ទេសចរណ៍នានា ហើយមួយវិញទៀតខេត្តកំពតសំបូរទៅដោយរមណីដ្ឋានទេសចរដើម្បីអោយភ្ញៀវមកទស្សនា និងលេងកំសាន្ត។

សូមបញ្ជាក់ថា ​ពិធីបញ្ជុះបឋមសិលា និងបើកលក់គម្រោងដែលមានទុនវិនិយោគ​ជាង​ ៤២​លាន​ដុល្លារ​អាមេរិក​នេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ព្រមទាំងមានការផ្តល់កិត្តិយស់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមអ្នកឧកញ្ញា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងអតិថិជនរបស់ក្រុមហ៊ុនជាង ២០០នាក់ ហើយនៅចុងបញ្ចប់កម្មវិធីក៏មានការចាប់រង្វាន់លើកទឹកចិត្តចំពោះអ្នកចូលរួមពិធីនេះ ដែលរង្វាន់ជា Voucher ដែលមានទឹកប្រាក 3,888$ ដប់រង្វាន់ 6,888$ប្រាំបីរង្វាន់ និងរង្វាន់ធំទឹកប្រាក់ 8,888$ មួយរង្វាន់ ដែលទឹកប្រាក់ទាំងនេះអាចយកមកទិញ ឬកក់បុរី ICON កំពត និង de PEARL។

សម្រាប់​ព័ត៌មានលម្អិត​អំពីគម្រោងបុរី ICON កំពត និង de Pearl លោកអ្នកអាចទាក់ទង់តាម​លេខ: 089/066/ 086 991818 និងតាមទំព័រហ្វេសប៊ុក https://www.facebook.com/Iconkampot/

មតិយោបល់