• 2020-09-29 09:17:25
  • ព័ត៌មាន

ក្រោយជោគជ័យខ្លាំង SK Richest ចែករំលែកតិចនិកធ្វើជំនួញអនឡាញដល់ស្ត្រីខ្មែរជាង ៥០០នាក់ថ្មីៗនេះ

  • 2020-09-29 09:17:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះបើនិយាយដល់ឈ្មោះក្រុមហ៊ុនដែលធ្វើជំនួញអនឡាញល្បីៗក្នុងប្រទេសកម្ពុជា គ្រប់គ្នាប្រាកដជាមិនរំលងពីប្រេនរបស់ក្រុមហ៊ុន SK Richest Attraction Co., Ltd ដែលដឹកនាំដោយលោកជំទាវវ័យក្មេង សុន កណ្ណិកា អ្នកជំនួញអនឡាញដ៏មានប្រជាប្រិយភាព និងមានការទទួលស្គាល់ច្រើន តាមរយៈសកម្មភាពបង្កើតឱកាសអាជីវកម្មដល់ស្ត្រីកម្ពុជា ជាពិសេសស្ត្រីមេផ្ទះរាប់ម៉ឺននាក់ ដើម្បីបានបង្កើនប្រាក់ចំណូលបន្ថែម ពីការលក់ផលិតផលរបស់ខ្លួន។

នៅក្នុងសិក្ខាសាលា “ជម្រុញភាពជាអ្នកដឹកនាំ ឆ្ពោះទៅកាន់ភាពជោគជ័យកម្រិតកំពូល” កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ ជំទាវអនឡាញ សុន កណ្ណិកា បានធ្វើការចែករំលែកចំណេះដឹង និងតិចនិកពិសេសៗដែលអ្នកលក់អនឡាញមិនអាចខ្វះបាន ទៅកាន់សិក្ខាកាមជាង ៥០០នាក់ ក៏ដូចជាប្រគល់ពានរង្វាន់ដល់តំណាងចែកចាយឆ្នើមជាង ៣០០នាក់ផងដែរ។

លោកជំទាវបានថ្លែងថា៖ “អាណាចក្ររបស់ SK Richest គឺខ្លាំង បច្ចុប្បន្នយើងមានសមាជិកជាង ៣ម៉ឺន ដែលកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រលក់ដ៏មុតស្រួចរបស់យើង ហើយពួកគាត់សុទ្ធតែទទួលបានជោគជ័យយ៉ាងធំធេងបំផុត” ។

ជំទាវក្មេងបន្ថែមថា៖ “យើងមិនដែលបោះបង់សមាជិករបស់យើងចោលនោះទេ យើងតែងតែយកចិត្តទុកដាក់ក្នុងបង្កើតយុទ្ធសាស្ត្រថ្មីៗ និងរៀបចំនូវសិក្ខាសាលាបណ្ដុះបណ្ដាលជំនាញ ក៏ដូចជាកម្មវិធីលើកទឹកចិត្តល្អៗ ដើម្បីជួយឲ្យពួកគាត់មានទំនុកចិត្ត និងមានថាមពលពេញលេញក្នុងការលក់បន្ថែមទៀត”​​។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះ បានបង្កើតស្នាមញញឹមប្រកបដោយទំនុកចិត្តដល់សិក្ខាកាមទាំងអស់ តាមរយៈចំណេះដឹងថ្មីៗពីអ្នកលក់ឆ្នើមទាំង១២រូប ដែលអាចជួយឲ្យពួកគាត់អាចប្រែខ្លួនពីអ្នកលក់ធម្មតា អ្នកលក់គ្មានតិចនិក អ្នកលក់គ្មានគោលដៅច្បាស់លាស់ មកជាអ្នកលក់ទាន់សម័យ អ្នកលក់មានក្បួន និងតិចនិកច្បាស់លាស់ និងជាអ្នកលក់ដែលមានអ្នកជំនាញនៅចាំណែនាំពីក្រោយផងដែរ។

មតិយោបល់
អត្ថបទពេញនិយម