• 2020-10-06 09:59:31
  • ព័ត៌មាន

ស្ពានហាលមុខអង្គរ គ្រោងដាក់ឲ្យដំណើរការ អំឡុងខែសីហា ឆ្នាំ២០២១

  • 2020-10-06 09:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ២០២០នេះថា ស្ពានហាលដែលជាច្រកចូលដ៏សំខាន់ទៅប្រាសាទអង្គរវត្តអាច ដាក់ឱ្យដំណើរការដូចដើមវិញ នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២១។ ការដាក់ឱ្យដំណើរការ ឡើងវិញនេះ ជាផែន​ការ​មួយដែល​អាជ្ញាធរ​ជាតិ​អប្សរាបាន​ពិភាក្សាជាមួយភាគីជប៉ុន ដែល ជាដៃគូក្នុងការជួសជុលស្ពានហាលនេះទាំង​កម្រិតបច្ចេក​ទេស និងការសម្រេច។

លោកបានបន្តថា ទោះបីនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២១ ស្ពានហាលចូលទៅអង្គរ ត្រូវបានបើកឱ្យដំណើរការឡើងវិញក៏ពិតមែន ប៉ុន្តែការងារជួសជុលស្ពានហាលនេះមិនទាន់ បញ្ចប់ទាំងស្រុងនោះទេ គឺនៅមានការងារមួយចំនួនទៀតនៅតែបន្តជួសជុល។ បើតាមអ្នក ជំនាញដែលដឹកនាំអនុវត្តន៍ជួសជុលស្ពានហាលនេះផ្ទាល់ គឺរហូតមកដល់បច្ចុប្បន្ននេះស្ពាន ហាលមុខអង្គរធ្វើការជួសជុលបានប្រមាណ៥០ភាគរយហើយ។

លោក ឡុង កុសល បាន​បញ្ជាក់ថា ចំពោះស្ពានបណ្តែតទឹកដែលបានដាក់ឱ្យដំណើរ ការបណ្តោះអាសន្ននៅក្នុងអំឡុងពេល នៃដំណើរការជួសជុលស្ពានហាលចូលទៅអង្គរនេះ និងត្រូវរុះរើចេញវិញ នៅពេលស្ពានហាលដែលជាច្រកចូលដ៏សំខាន់ ទៅប្រាសាទអង្គរវត្តបាន ដាក់ឱ្យដំណើរការដូចដើមវិញ។

សូមបញ្ជាក់ថា ស្ពានហាលចូលទៅអង្គរបានចាប់ផ្តើមបើកការដ្ឋានជួសជុលកាលពី ឆ្នាំ២០១៦ ដែលការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រ គឺជាគម្រោងសហការរវាងអាជ្ញាធរ ជាតិអប្សរាជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ដែលបានចំណាយពេល៤ឆ្នាំ ហើយគិតមកដល់ឆ្នាំ២០២០នេះ៕

ប្រភព៖ ក្រសួងព័ត៍មាន

មតិយោបល់