• 2020-10-08 05:20:15
  • ព័ត៌មាន

មិត្តហ្វូន និងអ៊ី-ម៉ាន់នី ចុះកិច្ចព្រមព្រៀងភាពជាដៃគូគ្នាជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដាយ អ៊ិឈិ ឡាយហ្វ៍

  • 2020-10-08 05:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃពុធ ទី 7 ខែ តុលា ឆ្នាំ 2020 ក្រុមហ៊ុនមិត្តហ្វូន ក្រុមហ៊ុនអ៊ី-ម៉ាន់នី និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដាយ អ៊ិឈិ ឡាយហ្វ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូក្នុងវិស័យទូរគមនាគមន៍ សេវាកម្មធានារ៉ាប់រងអាយុជីវិត និងសេវាកម្មទូទាត់ប្រាក់អេឡិចត្រូនិច។ នេះក៏ជាការអនុលោមតាមនៃការតំរង់ទិសរបស់មិត្តហ្វូនលើការបង្កើត និងតភ្ជាប់សង្គមឌីជីថល។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន លោក ហ្វាម ដន គឿង នាយកប្រតិបត្តិក្រុមហ៊ុនអ៊ី-ម៉ាន់ និងលោក អាឡែន ថៃ នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដាយ អ៊ិឈិ ឡាយហ្វ៍។ ក្រុមហ៊ុនទាំង 3 មានគោលបំណងផ្តល់ជូននូវបទពិសោធន៍ល្អប្រសើរសម្រាប់អតិថិជនទូរស័ព្ទចល័តទាំងអស់ដែលកំពុងប្រើប្រាស់សេវាកម្មធានារ៉ាប់រង និងទាញយកអត្ថប្រយោជន៍ពីជីវិតឌីជីថល។

គោលបំណងនៃអនុស្សរណៈនេះគឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនទូទាត់លុយអេឡិចត្រូនិច និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅប្រទេសកម្ពុជា។ អាស្រ័យហេតុនេះ ភាគីទាំង 3 នឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ នៅក្នុងនោះក្រុមហ៊ុនមិត្តហ្វូននឹងផ្តល់ជូននូវសេវាកម្មទូរស័ព្ទ Hotline សេវាកម្មអ៊ីនធឺណិត សេវាកម្ម ICT សេវា e-Connect សេវា SMS Brand-Name និងសេវាកម្មជាច្រើនទៀត ជាមួយនឹងអត្រាតម្លៃ និងសេវាកម្មល្អ។

លើសពីនេះ ក្រុមហ៊ុនមិត្តហ្វូន និងអ៊ី-ម៉ាន់នី នឹងផ្គត់ផ្គង់ការប្រមូលថ្លៃសេវាធានារ៉ាប់រងដែលអតិថិជនដាយ អ៊ិឈិ ឡាយហ្វ៍ បង់ឲ្យតាមរយៈគណនីអ៊ី-ម៉ាន់នី ឬគណនីទូរស័ព្ទចល័ត។ អ៊ី-ម៉ាន់នីអាចផ្តល់សេវាកម្មបង់ប្រាក់ដល់ដាយ អ៊ិឈិ ឡាយហ្វ៍ ដើម្បីឱ្យក្រុមហ៊ុននេះទូទាត់សំណងដល់អតិថិជនរបស់ខ្លួនបានយ៉ាងលឿនរហ័ស បន្ថែមពីនេះទៅទៀត ដាយ អ៊ិឈិ ឡាយហ្វ៍ នឹងទទួលបានការផ្សាយពាណិជ្ជកម្មនៃសេវាកម្មធានារ៉ាប់រងរបស់ខ្លួនលើកម្មវិធីអ៊ី-ម៉ាន់នី និង MyMetfone App ផងដែរ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះលោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ “ជាមួយទស្សនវិស័យរបស់យើងជាប្រតិបត្តិករ «អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់» យើងទទួលស្គាល់នូវបញ្ហាប្រឈមរបស់អតិថិជនដែលកំពុងប្រើសេវាធានារ៉ាប់រងទាំងអស់ ជាពិសេសក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ19 ដោយសារការអនុវត្តនិន្នាការគម្លាតឆ្ងាយពីសង្គម ពួកគេតែងតែស្វែងរកមធ្យោបាយដែលមានសុវត្ថិភាព និងងាយស្រួលក្នុងការទទួលសេវាកម្មធានារ៉ាប់រង។ ដូច្នេះមិត្តហ្វូន និងអ៊ី-ម៉ាន់នីបានបង្កើតវិធីទូទាត់តាមអ៊ីនធឺណិត និងអនុញ្ញាតិឱ្យអតិថិជនទាំងអស់ទទួលបានជាមួយនឹងព័ត៌មានធានារ៉ាប់រង និងដំបូន្មានការការពារផ្សេងៗផងដែរ។”

លោកបានបន្ថែមទៀតថា៖ “កិច្ចសហប្រតិបត្តិការនេះគឺជាការបើកផ្លូវថ្មីមួយទៀតនៃការទូទាត់ប្រាក់លើសេវាកម្មធានារ៉ាប់រងអាយុជីវិត ហើយនេះក៏ជាជំហានបន្ទាប់នៃការវិវត្តសង្គមឌីជីថលរបស់យើងដោយធានាចំពោះ ដាយ អ៊ិឈិ ឡាយហ្វ៍ ថាមិត្តហ្វូន និងអ៊ី-ម៉ាន់នីពិតជាមានបច្ចេកវិជ្ជាទំនើបដើម្បីបម្រើអតិថិជន ផ្តល់ភាពសុខសាន្ត ជួយពួកគេឱ្យមានសុខភាពល្អ និងផាសុកភាពនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ”។

លោក អាឡែន ថៃ នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដាយ អ៊ិឈិ ឡាយហ្វ៍ បានស្វាគមន៍ចំពោះភាពជាដៃគូនេះ។ លោកបានមានប្រសាសន៍ថា៖ “ជាមួយនឹងសេវាគ្របដណ្តប់ទូលំទូលាយរួមទាំងបច្ចេកវិជ្ជាឈានមុខគេពីក្រុមហ៊ុនមិត្តហ្វូន និងអ៊ី-ម៉ាន់នី ភាពជាដៃគូនេះនឹងជួយឱ្យដាយ អ៊ិឈិ ឡាយហ្វ៍ចែកចាយនូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលមានតំលៃសមរម្យ និងមានការប្រកួតប្រជែងដល់អតិថិជន 9 លាននាក់នៅក្នុងប្រទេសកម្ពុជា។ យើងជឿជាក់ថា ជាមួយនឹងជំនាញរៀងៗខ្លួន និងការប្តេជ្ញាចិត្តខ្ពស់របស់ពួកយើង យើងនឹងអាចធ្វើឱ្យប្រសើរឡើងនូវជីវិតរស់នៅរបស់ប្រជាជនកម្ពុជានិងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។”

ឈរលើវិស័យទូរគមនាគមន៍អស់ជាងមួយទសវត្សរ៍ មិត្តហ្វូនជាប្រតិបត្តិករឈានមុខគេលើបណ្តាញគ្របដណ្តប់ទូលំទូលាយទូទាំងប្រទេស ព្រមទាំងបានក្លាយខ្លួនជាប្រតិបត្តិករប្រកបដោយភាពច្នៃប្រឌិតលើបច្ចេកវិទ្យាដើម្បីផ្តល់ជូនវិស័យឯកជន និងរដ្ឋប្រកបដោយទំនុកចិត្ត។ ស្វែងរកព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ និងកម្មវិធីផ្សេងៗទៀតក្នុងពេលឆាប់ៗដោយចូលទៅកាន់គេហទំព័រមិត្តហ្វូន www.metfone.com.kh និងទំព័រហ្វេសប៊ុកផ្លូវការរបស់មិត្តហ្វូនwww.fb.com/metfone.closer ៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី