- 2020-10-09 08:19:29
- ព័ត៌មាន
គួរអោយចង់ទៅលេង! ភ្នំបាយ៉ង់កោ សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល
- 2020-10-09 08:19:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរអោយចង់ទៅលេង! ភ្នំបាយ៉ង់កោ សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល
ចន្លោះមិនឃើញ
ក្រៅពីប្រាសាទ ភ្នំបាយ៉ង់កោ មានជីវចម្រុះ ជាច្រើនដូចជា សត្វគ្រប់ប្រភេទ រុក្ខជាតិដែលមានតម្លៃអភិរក្ស និងវិទ្យាសាស្ត្រ (មិនទាន់បានដឹង) និងជាតំបន់ដែលមានទេសភាពស្រស់ត្រកាល ដូចជាកន្លែងថ្ម២ដុំ ជាពិសេសគឺជាតំបន់ដែលមានប្រាសាទបុរាណ គឺប្រាសាទព្រះគោ ព្រះកែវ ដែលមានបង្កប់សិលាចារឹកនៅជាប់ជញ្ជាំង។
តម្លៃជាច្រើនខាងលើរបស់ភ្នំនេះត្រូវអភិរក្សឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍មនុស្សគ្រប់ជំនាន់ តាមរយៈការរៀបចំបង្កើតទៅជាតំបន់ការពារ (តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌និងធម្មជាតិបាយ៉ង់កោ)។
ភ្នំនេះស្ថិតនៅភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ១២១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬ៤០គីឡូម៉ែត្រពីក្រុងដូនកែវ៕
ប្រភព៖ Ministry of environment