• 2020-10-16 08:17:57
  • ព័ត៌មាន

មើល​វីដេអូ​! ចិន​សាកល្បង​ដ្រូន​ប្រយុទ្ធ​របស់​ខ្លួន​ ​អាច​ប្រើ​វាយ​ប្រហារ​ទីតាំង​ដោយ​មិន​ប្រើ​មនុស្ស​

  • 2020-10-16 08:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​បាន​សាកល្បង​បាញ់​ហ្វូង​ដ្រូន​​ប្រយុទ្ធ​ប្រភេទ​ថ្មី​​របស់​ខ្លួន​ នៅ​ក្នុង​សមយុទ្ធ​យោធា​មួយ​ដោយ​​មិន​ចាំបាច់​ប្រើ​កងទ័ព​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទីតាំង​ណាមួយ​។​

នៅក្នុងវីដេអូ គេឃើញដ្រូនរាប់សិបកំពុងហោះដូចរុយពេញមេឃ ដោយ​ដ្រូន CH-901 នីមួយ​ៗ​មាន​បណ្តោយ ១,២​ម៉ែត្រ មាន​ទម្ងន់ ៩​គីឡូក្រាម អាចហោះបានដល់ល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចសំកាំងនៅលើមេឃបាន ២​ម៉ោង។

ក្នុង​​ស្ថានភាព​ប្រយុទ្ធ ដ្រូនទាំងនេះអាចមានលទ្ធភាពសំកាំងរង់ចាំនៅសមរភូមិរហូតដល់គោលដៅបង្ហាញខ្លួន បន្ទាប់មកវានឹងចាប់ផ្តើមបាញ់ប្រហារតែម្តង។ ក្នុង​នោះ​ដ្រូន CH-901 ត្រូវ​បាន​បាញ់​ចេញ​តាម​វិធី​ផ្សេង​គ្នា​ដូចជា​​ពី​រថយន្ត​យោធា​ និង​ឧទ្ធម្ភាគចក្រ​៕ ​​

ប្រភព៖ Chinadaily ប្រែសម្រួល៖ សៀនហួរ

មតិយោបល់