- 2020-10-17 04:10:15
- ព័ត៌មាន
ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅឃុំ២ ក្នុងខេត្តបាត់ដំបង ទទួលអំណោយពីសប្បុរសជន!
- 2020-10-17 04:10:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅឃុំ២ ក្នុងខេត្តបាត់ដំបង ទទួលអំណោយពីសប្បុរសជន!
ចន្លោះមិនឃើញ
ដោយឈរលើក្របខណ្ឌមនុស្សធម៌ និងសាមគ្គីធម៌ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃភោជនីយដ្ឋានសួគ៌ា ក្រុមហ៊ុនមេហ្គាឌីស (Megadis Co Ltd.,) ក្រុមហ៊ុនគ្រឿងសម្អាង Coverderm និងសប្បុរសជនជាច្រើនទៀត បានចូលរួមបរិច្ចាគថវិកា សម្ភារៈ និងស្បៀងអាហារ ដើម្បីរួមចំនែក ក្នុងការជួយសំរាលដល់ការដោះស្រាយផលវិបាកប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុង ឃុំស្នឹង ស្រុកបាណន់ និង ឃុំអូដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
សម្ភារៈដែលសប្បុរសជន បាននាំយកទៅជួយប្រជាពលរដ្ឋ រួមមាន៖
អង្ករ ៣តោន
ត្រីខកំប៉ុង ៣០០យួរ
មី ៣០០កេស
ទឹកស៊ីអ៊ីវ ១០០យួរ
ប្រេងឆា ២០០ប៊ីដុង
និងថវិកាមួយចំនួន
សូមជម្រាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលកំពុងទទួលរងគ្រោះដោយបាតុភូធម្មជាតិទឹកជំនន់។
សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព និងសូមឲ្យស្ថានភាពនៃជីវភាពរស់នៅវិលមកដូចធម្មតាវិញឆាប់ៗនេះ៕