• 2020-10-22 09:50:09
  • ព័ត៌មាន

ហាងល្បីៗ ជាច្រើនប្រជុំគ្នានៅ ដឺហ្គ្រីនខំម្ញូនីធី ម៉ល នឹងបើកឲ្យអតិថិជនទៅកម្សាន្តក្នុងពេលឆាប់ៗនេះ

  • 2020-10-22 09:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារសហគមន៍ធម្មជាតិបៃតង, The Green Community Mall បានចាប់ផ្តើមសាងសង់កាលពីខែមិថុនា មកទល់បច្ចុប្បន្ន ដឺហ្គ្រីនខំម្ញូនីធី ម៉ល សម្រេចបានការសាងសង់រហូតទៅដល់ ៦៥% ហើយក៏មានហាងល្បីៗមួយចំនួនចាប់ផ្តើម ដេគ័រហាងរបស់ខ្លួនដែរ ដើម្បីត្រៀមបើកនាចុងឆ្នាំនេះដែរ។

The Green Community Mall កំពុងលេចរូបរាងសន្សឹមៗនៅលើទឹកដីខណ្ឌសែនសុខ ដែលជាតំបន់សេដ្ឋកិច្ច កំពុងមានការអភិវឌ្ឍន៍ខ្លាំងជាមួយនឹងអាគារខ្ពស់ៗ ផ្សារទំនើបល្បីៗ សាលាអន្តរជាតិ និងបុរីលំនៅដ្ឋានជាច្រើន ដែលជាទីប្រជុំជនរបស់ មនុស្សគ្រប់វ័យក្នុងការទៅកម្សាន្តទស្សនា ជាមួយនឹងបែបបទរចនាបែបធម្មជាតិ ប្លែកទាក់ភ្នែកខុសពីផ្សារទំនើបដទៃ។

ដឺហ្គ្រីន ខំម្ញូនីធី ម៉ល គឺជាផ្សារសហគមន៍ទំនើប ថ្មីមួយបែបដែលផ្តោតលើការឌីហ្សាញបែបបរិស្ថានបៃតង សម្បូរទៅដោយសួនដើមឈើជុំវិញ និងនៅចំកណ្តាលផ្សារ គ្រប់ហាងមានបង្អួចធំៗ ដែលបានគិតគូរសុខភាពរបស់មនុស្សគ្រប់រូប ដោយប្តូរពីការស្រូបក្លិនម៉ាស៊ីនត្រជាក់គ្រប់ពេល មកស្រូបខ្យល់បរិសុទ្ធពីដើមឈើធំៗ និងរុក្ខជាតិរស់រវើក ព្រមទាំងអាចជួយឲ្យអ្នកទៅកម្សាន្ត ទទួលបានអារម្មណ៍ស្រស់ស្រាយមួយបែបទៀត។

មិនតែប៉ុណ្ណោះ ដឺហ្គ្រីន ខំម្ញូនីធី ម៉ល មានទីតាំងស្រួលរក ដែលស្ថិតនៅទល់មុខផ្សារ Global House ជាប់ផ្សារឃ្លាំងរំសេវថ្មី (រើមកពីផ្សារឃ្លាំងរំសេវនៅម៉ុងឌីយ៉ាល់) មានចម្ងាយ ២០ម៉ែត្រពី ដឹ ព្រេមៀ សេនធ័រ សែនសុខ និង ផ្សារទំនើបអ៉ីអន សែនសុខ ព្រមទាំងមានសម្បូរទៅដោយបុរីជាច្រើន ដូចជា បុរីពិភពថ្មី, បុរីជីបម៉ុង, បុរីប៉េងហួត, និងសាលាអន្តរជាតិដ៏ថ្មីមួយគឺ AISPP។

គួរបញ្ជាក់ផងដែរថា ទោះបីជា ដឺហ្គ្រីន ខំម្ញូនីធី មល ទើបតែសាងសង់បាន ៦៥% ពិតមែន ប៉ុន្តែនៅទីនោះមានហាងល្បីៗជាច្រើន កំពុងរងចាំការបើកសម្ពោធ ដូចជា ភោជនីយដ្ឋាន Park Cafe , KOI , Tube Coffee , Dim Sum Emperors , Daboba Cambodia, ភោជនីយដ្ឋាន PHO CITY, ភោជនីយដ្ឋាន KHMER THAI, ភោជនីយដ្ឋាន SO HI, គ្រឿងសម្អាង C’est La Vie Cosmetic និងប្រេនផលិតផលជាតិ និងអន្តរជាតិជាច្រើនមុខទៀត។

សម្រាប់ព័ត៌មានលម្អិត ឬ ចាប់អារម្មណ៍ចង់ជួលកន្លែង សូមទំនាក់ទំនងមកកាន់ ៖

  • លេខទូរស័ព្ទ ៖ 012 27 91 27 និង 010 27 91 27

  • ហ្វេសប៊ុកផេក ៖ thegreencommunitymall

  • ទីតាំង ៖ នៅលើផ្លូវលេខ ៣០ - ៣២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

(KOI)
(ចំណតរថយន្ត ធំ ទូលាយ)

សុភារម្យ

មតិយោបល់
អត្ថបទថ្មី