• 2020-10-22 06:36:24
  • ព័ត៌មាន

អបអរសាទរ! eMoney ទទួលបានអ្នកប្រើប្រាស់ App ប្រមាណជាង ១លាននាក់

  • 2020-10-22 06:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់ខែតុលាឆ្នាំ ២០២០ ចំនួនអ្នកចុះឈ្មោះ និងប្រើប្រាស់គណនី អ៉ី-ម៉ាន់នី កើនដល់ ចំនួន ១ លាននាក់។

អ៉ី-ម៉ាន់នី បានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រីកវិសាលភាពនៃការអភិវឌ្ឍន៍នៅក្នុងវិស័យសេវាហិរញ្ញវត្ថុឌីជីថល ហើយនឹងឈានទៅរកការរីកចម្រើននៃ សេវាផ្ទេរប្រាក់ ដកប្រាក់ / ដាក់ប្រាក់ ក៏ដូចជាការទូទាត់តាមទូរស័ព្ទ ជាមួយនិងកំណើននៃសេវាកម្មទាំងនេះ បានផ្តល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការទូទាត់ ផ្ទេរប្រាក់ និងដកប្រាក់គ្រប់ពេលវេលាគ្រប់ទីកន្លែង ជាមួយសុវត្ថិភាពខ្ពស់បំផុត។

សេវាកម្មហិរញ្ញវត្ថុឌីជីថល បានបង្កភាពងាយស្រួលដល់ប្រជាជនកម្ពុជា ជាពិសេសកម្មករ កម្មការិនី ដែលធ្វើការនៅក្នុងរោងចក្រសហគ្រាសនិងស្ថាប័នដែលតែងតែផ្ញើប្រាក់ទៅឪពុកម្តាយនៅឯស្រុកកំណើត។

សព្វថ្ងៃ អ៉ី-ម៉ាន់នី ទទួលបានការទទួលស្គាល់អំពីសំណាក់ប្រជាជន កម្ពុជាទូទាំងប្រទេសថាជាក្រុមហ៊ុនផ្តល់សេវាទូទាត់ដ៏ល្អ។

អ៉ី-ម៉ាន់នី មានអតិថិជនជាង ១ លាននាក់ដែលកំពុងប្រើប្រាស់កម្មវិធីនិងមានភ្នាក់ងារ ៨០០០ កន្លែងនៅទូទាំងប្រទេសដើម្បីសេវាបម្រើជូនអតិថិជនទាំងអស់” ។

ក្នុងនាមជាថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ ពួកយើងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ ជឿជាក់ទុកចិត្តនិងប្រើប្រាស់សេវាផ្ទេរប្រាក់ ដកប្រាក់ និងដាក់ប្រាក់ ។ ហើយតែងតែជ្រើសរើសនូវជំរើសដ៏ឆ្លាតវៃព្រោះ អ៉ី-ម៉ាន់នី ផ្តល់ជូនអតិថិជនកាន់តែងាយស្រួល សុវត្ថិភាពនិងជឿជាក់បំផុត។

ជាមួយនិង អ៉ី-ម៉ាន់នី អតិថិជនអាចទទួលបាននូវភាពងាយស្រួល និងជីវិតកាន់តែងាយស្រួល ជាងមុនដូចជាផ្ទេរប្រាក់ដោយឥតគិតថ្លៃថ្លៃសេវាវិក័យប័ត្រ ប្រើប្រាស់សេវាទូទាត់ប្រាក់កំចី និងការចំណាយផ្សេងៗ។ អ្នកក៏អាចប្តូរជាមួយសេវាកម្មមិត្តហ្វូនដើម្បីទទួលបាន ១ ដុល្លារ = ៣៩៩ ដុល្លារ (ធម្មតាគឺ ១ ដុល្លារ = ១៥០ ដុល្លារ) និងសេវាកម្មជាច្រើនទៀតដែលទទួលបានអត្ថប្រយោជន៍លេចធ្លោជាមួយ អ៉ី-ម៉ាន់នី តែប៉ុណ្ណោះ៕

មតិយោបល់