• 2020-10-23 03:47:13
  • ព័ត៌មាន

ជួយគ្នាក្នុងគ្រាលំបាក! មិត្តហ្វូន ជូន​អំណោយដល់​ពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងភ្លៀងធ្លាក់ធ្ងន់ធ្ងរ

  • 2020-10-23 03:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនមិត្តហ្វូន បានចូលរួមចំណែកសកម្មភាពមនុស្សធម៌ តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ ដើម្បីជួយជនរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលកំពុងយាយីទ្រព្យសម្បត្តិ និងអាយុជីវិត របស់ប្រជាជនកម្ពុជា។

បើផ្អែកតាម ណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ថា ចាប់តាំងពីទឹកជំនន់បានកើតឡើងនៅតាមបណ្តាខេត្តជាច្រើននៅទូទាំងប្រទេសកម្ពុជា ដោយសារភ្លៀងធ្លាក់ខ្លាំងនិងអាកាសធាតុអាប់អួរអស់រយៈពេលជាច្រើនសប្តាហ៍ចាប់តាំងពីដើមខែតុលាមក បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនជាង ៤៨០,០០០ នាក់នៅទូទាំងប្រទេស ផ្ទះជិត ១១០,០០០ ខ្នងបានរងការខូចខាត ហើយមនុស្សជាង ៤៦,០០០ នាក់ត្រូវបានជម្លៀសចេញទៅទីទួលសុវត្ថិភាព។ ក្នុងនោះវាលស្រូវ ស្រែចម្ការរាប់ពាន់ហិកតា និងដំណាំផ្សេងៗទៀតក៏ត្រូវខូចខាតជាទំងន់ផងដែរ។

ដោយទទួលស្គាល់ពីស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុនមិត្តហ្វូនបានរួមសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងខេត្តចំនួន ១០ ដែលបានរងគ្រោះទឹកជំនន់ខ្លាំងជាងគេ ដើម្បីឧបត្ថម្ភគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ អំណោយសរុបចំនួន ៥,០០០ កញ្ចប់ ដែលរួមមានស៊ីមកាតមួយដែលមានទឹកប្រាក់ចំនួន ៣០០ដុល្លាររួចជាស្រេចត្រូវបានចែកជូនប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ ហើយមិត្តហ្វូននៅតែបន្តរៀបចំសកម្មភាពជំនួយបន្ថែមទៀតនាពេលខាងមុខ។ អំណោយសរុបទាំងអស់សរុបជាទឹកប្រាក់ ៥ ម៉ឺនដុល្លារអាមេរិក ត្រូវបានរំពឹងថានឹងជួយចូលរួមចំណែកប្រជាជនរងគ្រោះជិត ៥,០០០ គ្រួសារដើម្បីជំនះស្ថានការណ៍លំបាកនេះ។

ខេត្តក្រុងដែលទទួលបានការផ្តល់ជូនអំណោយពីកម្មវិធីនេះ មានដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ក្រុងភ្នំពេញ ខេត្តកណ្តាល ក្រុងព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន និងខេត្តស្ទឹងត្រែង។ម៉្យាងវិញទៀត ទោះបីជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារអាកាសធាតុមិនល្អយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិត្តហ្វូន និងក្រុមការងារបច្ចេកទេសរបស់ខ្លួនបានជម្នះ និងខិតខំយ៉ាងខ្លាំងក្លា ដោយបានថែទាំបណ្តាញសេវាដោយមិនមានការរំខានណាមួយគួរឱ្យកត់សម្គាល់លើសេវាកម្មរបស់មិត្តហ្វូនឡើយ។ បុគ្គលិកបច្ចេកទេស ១០០% ត្រូវបានបញ្ជូនទៅតំបន់រងគ្រោះដោយទឹកជំនន់ដើម្បីធានាបាននូវគុណភាពសេវាល្អបំផុតនៅទីតាំងទាំងនោះ។

ជាមួយនឹងទស្សនវិស័យអាជីវកម្មរបស់ខ្លួន “អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់” ចាប់តាំងពីបើកដំណើរការអាជីវកម្មដំបូងរបស់ខ្លួនមក មិត្តហ្វូនបានក្លាយជាប្រតិបត្តិករឈានមុខគេក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើនដើម្បីកែលំអ និងលើកស្ទួយស្ថានភាពជីវិតរស់នៅ សុខភាព ការអប់រំ របស់ប្រជាជនកម្ពុជាជាអាទិ៍៖ បរិច្ចាគមូលនិធិជំងឺកូវីដ១៩ ភ្ជាប់អ៊ីនធឺណិតទៅសាលារៀនជិត ១៥០០ កន្លែងក្នុងរយៈពេល ៥ ឆ្នាំ ឧបត្ថម្ភកម្មវិធី “នេះមិនមែនជាសុបិន” ក្នុងការជួយស្វែងរកសាច់ញាតិដែលបាត់បង់ជាង ១០០ គ្រួសារនាសម័យសង្គ្រាម ឧបត្ថម្ភដល់ការវះកាត់សម្រាប់កុមារក្រីក្រចំនួន ៤៧២ នាក់ ផ្តល់អ៊ីនធឺណិតសម្រាប់បណ្តាញអប់រំស្រាវជ្រាវកម្ពុជា រៀបចំការត្រួតពិនិត្យសុខភាពនិងផ្តល់ថ្នាំឥតគិតថ្លៃ រៀបចំកម្មវិធី Munny Care ដើម្បីជួយសំរួលសម្ភារៈសិក្សាសំរាប់សិស្សក្រីក្រ។ ទឹកប្រាក់សរុបដែលមិត្តហ្វូនបានចូលរួមចំណែកក្នុងការធ្វើសកម្មភាពទំនួលខុសត្រូវសង្គមបានកើនឡើងដល់ ៨៥ លានដុល្លារអាមេរិក។

ស្វែងរកព័ត៌មានថ្មីៗបន្ថែមទៀតដោយចូលទៅកាន់គេហទំព័ររបស់មិត្តហ្វូន www.metfone.com.kh ឬទំព័រហ្វេសប៊ុកមិត្តហ្វូន www.fb.com/metfone.closer

អត្ថ្ថបទ៖ Sponsor

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី