• 2020-10-28 03:16:24
  • សេដ្ឋកិច្ច

៩ខែឆ្នាំ២០២០ ទីផ្សាររបស់ប្រទេសចិនមានចំណែក ៣៥% នៃបរិមាណអង្ករនាំចេញពីកម្ពុជា

  • 2020-10-28 03:16:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅឯស្ថានអគ្គកុងស៊ុលចិនប្រចាំប្រទេសកម្ពុជា ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) រួមជាមួយ លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានស.អ.ក ទទួលបន្ទុកជាប្រធាន គណៈកម្មាធិការទីផ្សារ និងជំរុញការនាំចេញ សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គលេខាធិការស.អ.ក ដែលជំនួបនេះផ្តោតសំខាន់លើ ការជំរុញការនាំចេញអង្ករកម្ពុជាបន្ថែមទៀតទៅកាន់ប្រទេសចិន។

ឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៤ មានការចុះអនុស្សរណៈយោគយល់គ្នា រវាងកម្ពុជា-ចិន បានចំនួន៥អនុស្សរណៈ ហើយបាននិងកំពុងបន្តការនាំចេញ មកដល់ត្រឹមខែ៩ឆ្នាំ២០២០ ទំហំនៃការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន មានការកើនឡើងចំនួនជិត១លានតោន ហើយនឹងឈាន ដល់ ១,២ លានតោនពេក្នុងលឆាប់ៗខាងមុខនេះ ។

ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានលើកឡើងអំពីការងារនិងមហិច្ឆតា នៃការនាំចេញរបស់កម្ពុជា ដែលមានបំណងជំរុញអោយបានការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ អោយបានចំនួន១លានតោន ចាប់ពីឆ្នាំ ឆ្នាំ២០២១ ដែលជាកំណើនប្រកបដោយប្រាក់ចំណេញ និងមាននិរន្តរភាពទីផ្សារ។

ការសំរេចបាននូវគោលដៅនាំចេញនេះ គឺមិនអាចខ្វះបាននៃចំណែកទីផ្សាររបស់ប្រទេសចិន។ សម្រាប់ឆ្នាំ២០២០ តាមការរំពឹងទុក និងការវាយតំលៃរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករកម្ពុជានឹងឈានទៅដល់៨០ម៉ឺនតោន ការណ៍នេះ កម្ពុជាត្រូវការសហការយ៉ាងស្អិតរមួត ជាមួយនឹងប្រទេសចិន ជាក់ស្តែងក្នុងរយៈពេល ៩ខែឆ្នាំ២០២០ ទីផ្សាររបស់ប្រទេសចិនមានចំណែក ៣៥% នៃបរិមាណអង្ករនាំចេញអង្ករកម្ពុជាទាំងមូល។

ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា

មតិយោបល់