• 2020-11-02 04:25:48
  • ព័ត៌មាន

អុី-ម៉ាន់នី បញ្ចុះតម្លៃសេវាកម្មវេរប្រាក់តាម​ភ្នាក់ងារ ដើម្បីជួយដល់ប្រជាជនកម្ពុជាអំឡុងពេល​ទឹកជំនន់

  • 2020-11-02 04:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុងពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន កំពុង​ទទួល​រង​ផលប៉ះពាល់​ដោយសារ​បញ្ហា​ទឹកជំនន់ អុី-ម៉ាន់នី បាន​រួម​ចំណែក​ក្នុង “ការចូលរួមសុច្ឆន្ទៈសង្គម” ដោយ​បាន​ផ្តល់ជូននូវកម្មវិធីបញ្ចុះតម្លៃ រហូត​ដល់ ១០០០រៀល នៅពេលដែលអតិថិជនវេរប្រាក់តាមរយៈភ្នាក់ងារ។

កម្មវិធីនេះគឺពិតជាមានប្រយោជន៍ខ្លាំងណាស់ ជាពិសេសសម្រាប់ បុគ្គលិក ឬកម្មករនៅក្នុង រោងចក្រ សហគ្រាស និងកន្លែងផ្សេងៗទៀត ដែលជាធម្មតាតែងតែផ្ញើរលុយទៅ​ឲ្យ​ អ្នកនៅស្រុកកំណើតរបស់ពួកគេ។ លើសពីនេះទៅទៀត ការប្រឈមទៅនឹងការលំបាកពីជំងឺកូវីដ១៩ ជាមួយនឹងកម្មវិធីបញ្ចុះតម្លៃនេះគិតរហូតដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ អុី-ម៉ាន់នី នឹងទទួលយកការបាត់បង់ចំណូលរហូតដល់ ១០ម៉ឺន​ដុល្លារ។

នេះជា​ការ​យល់ និងយកចិត្តទុកដាក់ពី អុី-ម៉ាន់នី ក្នុងការជួយគ្នាក្នុងពេលវេលា​ដែលមានតម្រូវការ និងភាពអាសន្ន ហើយ​​ជាស្មារតីនៃការចែករំលែក សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការអាណិតអាសូរចំពោះគ្នាទៅវិញទៅមក។

ភាពជោគជ័យតែងតែទទួលបានពីការរួមគ្នាតែមួយដោយចិត្តល្អ សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការអាណិតអាសូរ ដែលជាមូលហេតុ ចាប់តាំងពីបង្កើតក្រុមហ៊ុនមក អុី-ម៉ាន់នី តែងតែជាជំនួយការនៃតម្រូវការនិងភាពអាសន្ន។

ក្រៅពីនេះ អតិថិជនអាចប្រើគណនីអុី-ម៉ាន់នី ដើម្បីធ្វើការវេរប្រាក់ដោយឥតគិតថ្លៃទៅកាន់គណនីអុី-ម៉ាន់នី ផ្សេងទៀត ឬវេរទៅអ្នកមិនមានអុី-ម៉ាន់នី ដោយមានការបញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ។

អតិថិជនអាចទាញយកនិងចុះឈ្មោះសេវាកម្មអ៊ីម៉ាន់នីដោយចុចលើតំណភ្ជាប់(Link)ខាងក្រោម៖

https://bit.ly/3b2auHw

មតិយោបល់