• 2020-11-08 07:43:10
  • សេដ្ឋកិច្ច

អ្នក​ជំនាញ​៖ ចង់រកស៊ី​អចលនទ្រព្យ គួរចាប់ផ្ដើមពេលនេះ!

  • 2020-11-08 07:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ លីម​ ហាក់ឃុន​ អ្នក​ជំនាញ​អចលនទ្រព្យ​មួយ​រូបនៅ​កម្ពុជា​ បាន​លើកឡើងថា ពេលនេះគឺជាឱកាស​វិនិយោគ​វិស័យ​អចលនទ្រព្យ​​ ព្រោះ​ប្រទេស​មាន​ការ​រីកចម្រើន​ និង​អភិវឌ្ឍន៍​បន្តបន្ទាប់។​ លោក​លើកឡើង​យ៉ាងដូច្នេះ នៅ​ក្នុង​សិក្ខាសាលា​ស្ដីពីអចលនទ្រព្យ កាលពីថ្ងៃសៅរ៍កន្លងទៅ។

លោក​ លីម​ ហាក់ឃុន​

អ្នក​ជំនាញ​ខាង​លើ​នេះ​ បាន​បញ្ជាក់ថា​ សម្រាប់​អ្នក​ដែល​ចង់​ចំណេញ​ ឬ​មាន​ចំណាប់​អារម្មណ៍​លើក​ការ​វិនិយោគ​វិនិយោគ​ គួរ​ចាប់​យក​ឱកាស​ពេល​នេះ​ ជា​ពិសេស​ការ​វិនិយោគ​លើ​ខុនដូ​តែ​ម្ដង ដោយសារ​ចំនួន​ប្រជាជន​កាន់​តែ​កើន​ របត់​តម្រូវ​ការក៏​ច្រើន​ ចំណេះដឹង​ភាព​ទាន់សម័យ​ រស់​នៅ​បែប​ទំនើប​ចេះ​តែ​កែប្រែ​រហូត។​ ទាំងនេះ​ហើយជា​ឱកាស​ដែល​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ ប្រសិន​បើ​ចាប់​យក​លើ​ការ​វិនិយោគ​ទាំង​នេះ​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចង់​បាន​ប្រាក់​ចំណេញ​ភ្លាមៗ​គួរ​កុំ​ចាប់​ផ្នែក​នេះ។

រូបភាពខុនដូ The Hexa

ចំណែក​លោក Michael Chen ប្រធានគម្រោងខុនដូ The Hexa ដែលបានចូលរួមក្នុងសិក្ឋាសាលា​នេះ ក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះឱកាសវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នផងដែរ ទោះបីពិភពលោកកំពុងមានវិបត្តិកូវីដ-១៩ ក៏ដោយ៕​

ទិដ្ឋភាពសិក្ខាសាលា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី