• 2020-11-14 03:32:12
  • ព័ត៌មាន

ស្រមៃចង់បានមិនខាន ពេលដឹងពីអត្ថន័យក្លិនថ្មីដ៏ទាក់ទាញបំផុតរបស់ Versace ប្រចាំ២០២០

  • 2020-11-14 03:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាថ្មីម្តងទៀត ប្រេន Versace ដ៏ល្បីល្បាញទូទាំងពិភពលោក បានបង្កើតភាពរំជើបរំជួលមិនឲ្យហ្វេនខកចិត្ត ជាមួយការបញ្ចេញនូវក្លិនទឹកអប់ប្រភេទថ្មីដ៏ទាក់ទាញសម្រាប់សុភាពបុរស គឺ Eros Eau de Parfum កាលពីដើមឆ្នាំ ២០២០នេះ ។

លក្ខណៈពិសេសរបស់ Versace Eros Eau de perfume

ជាមួយរូបរាងដបដ៏សែនប្រណិតត្រូវនឹងរសនិយមបុរសៗ Eros Eau de perfume ជាក្លិន តំណាងឲ្យភាពអង់អាចក្លាហាន ទាក់ទាញ ស្រស់សង្ហារបស់សុភាពបុរសជំនាន់ថ្មី ដែលមានភាពអង់អាចក្លាហាន មិនរអា ក្នុងការបញ្ចេញឲ្យគេបានស្គាល់ពីភាពជាលក្ខណៈសម្បត្តិផ្ទាល់ខ្លួន។

ធាតុផ្សំដែលបង្កើតជាក្លិនដ៏ទាក់ទាញរបស់ Versace Eros Eau de perfume

Versace Eros Eau de perfume បានច្នៃឡើង ដោយផ្សំពី ដើមឈើស៊ីដា, ស្មៅ Vetiver, ស្លឹក Patchouli, ដែលបានសម្ងួតដោយពន្លឺព្រះអាទិត្យ ដែលជាពន្លឺដ៏មហាសាលបំផុត។ នៅក្នុងទឹកអប់មួយនេះក៏មាន ការរួមបញ្ចូលគ្នារវាងក្រូចអ៊ីតាលី និងក្រូចខ្វិច, ក្លិនស្ករគ្រាប់ផ្លែប៉ោម, និងលាយឡំក្លិនវ៉ានីឡា ដែលចោលក្លិនពិដោរក្រអូបជាប់ចិត្ត។

ក្លិនដ៏ក្រអូបនេះហាក់ប្រហើរជាប់ នេសា ដែលបង្ហាញពីចរិតលក្ខណៈថ្លៃថ្នូរ ,ភាពរស់រវើក និងភាពជឿជាក់ របស់សុភាពបុរស។ ជាមួយគ្រឿងផ្សំសុទ្ធតែមានគុណភាពខ្ពស់បានធ្វើឲ្យទឹកអប់នេះមានក្លិនជាប់ប្រហើរ ច្រើនម៉ោងផង ហើយផ្តល់នូវកម្លាំង និងមន្តស្នេហ៍ជាពិសេសពិសេសម្យ៉ាងឲ្យបុរសៗពោរពេញដោយថាមពល និងភាពជឿជាក់។

នាយិកាផ្នែកច្នៃម៉ូដ របស់ប្រេនយក្ស Versace គឺលោកស្រី Donatella Versace បានលើកឡើងថា៖ « ខ្ញុំបានស្រមៃដល់វីរបុរសម្នាក់ ជាបុរសដែលមានភាពទាក់ទាញ, ប្រៀបដូចជាព្រះអង្គម្ចាស់ Greek អីចឹង។ ក្លិនក្រអូបមួយនេះ បានបង្កើតឡើងដើម្បីបង្ហាញពីភាពត្រេកត្រអាល និងអំណាច ដែលជាកម្លាំងដ៏ទាក់ទាញ បំផុតរបស់បុរស»

ភាពលេចធ្លោដាច់គេនៃ Versace Eros Eau de Parfum បានធ្វើឲ្យទឹកអប់ថ្មីមួយនេះ ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាស់សុភាពបុរសទាំងអស់ដែលប្រើបានគ្រប់កាលៈទេសៈ។

មិនដឹងគួរទិញអ្វីជាអំណោយជូនសុភាពបុរស Versace Eros Eau de Parfum គឺជាជម្រើសកាដូពិសេសដែលសក្តិសមបំផុត សម្រាប់បំណាច់ចុងឆ្នាំនេះ។

ចង់ស្គាល់ច្បាស់ថា ក្លិនរបស់ Versace Eros Eau de Perfume ពិសេសប្លែកពិសេសដាច់គេប៉ុណ្ណា អាចអញ្ជើញទៅដល់ហាងសាកដោយផ្ទាល់ នៅហាង Versace មានទីតាំង នៅអ៊ីអនម៉ល សែនសុខ ជាន់ទី ២។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់គេហទំព័រហ្វេសប៊ុកផេក៖ Loving Perfume Cambodia

វិជ្ជនី

មតិយោបល់