• 2020-11-15 04:20:03
  • ព័ត៌មាន

ស្អែកនេះកម្ពុជានឹងយកអំណោយ ម៉ាស ២ លាន បរិក្ខាពេទ្យ ១០មុខ ទៅឱ្យឡាវដោយផ្ទាល់

  • 2020-11-15 04:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន នសយករដ្ឋមន្ត្រីបានចាត់តាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង ដើម្បីដឹកនាំគណៈប្រតិភូនាំយកអំណោយម៉ាសចំនួន២លាន និង បរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើមសប្តាហ៍ក្រោយ ។ នេះបើតាមការចុះផ្សាយរបស់ BTV Cambodia ។

ក្រៅពីម៉ាសចំនួន ២ លានហើយនោះ មានសម្ភារបរិក្ខាពេទ្យមួយចំនួនដូចជា៖

១.ម៉ាស ចំនួន ២ លាន

២. ម៉ាស N95 ចំនួន ២ ម៉ឺន

៣. វែនតាសុវត្ថិភាព ចំនួន ២ ម៉ឺន

៤. សំលៀកបំពាក់ជាឈុតសម្រាប់មន្ត្រីសុខាភិបាលចំនួន ២ ម៉ឺន

៥. ទែម៉ូម៉ែត្រអ៊ីនហ្វ្រា (ម៉ាស៊ីនវាស់កម្ដៅ) ចំនួន ៥០០

៦.របាំងមុខ ចំនួន ២ ម៉ឺន

៧.ឧបករណ៍ជំនួនយការដកដង្ហើមសម្រាប់ប្រពោធនកម្ម(ICU) ចំនួន ២០

៨. ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ បូកនឹងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន ២០

៩. ម្សៅថ្នាំក្លរ៉ាមីនប្រភេទប៊ី (២៥គីឡូក្រាម/កេះ) ចំនួន ៥០០

១០. ស្បែកជើងកវែង សុវត្ថិភាព ចំនួន ១០០០

១១.សាប៊ូលាងដៃចំនួន ២ ០០០

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់
អត្ថបទថ្មី