• 2020-11-18 03:54:23
  • សេដ្ឋកិច្ច

ក្រុមហ៊ុនណាហ្គា បោះទុន៣៥០លានដុល្លារ បង្កើតរមណីយដ្ឋានលើដី៧៥ហិកតា នៅក្បែរឧទ្យានអង្គរ

  • 2020-11-18 03:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

NagaCorp ដែលជាក្រុមហ៊ុនមេរបស់ ណាហ្គាវើល និងជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារភាគហ៊ុនហុងកុង បានប្រកាសឲ្យដឹងនៅថ្ងៃទី១៥ខែវិច្ឆិកា ថា រដ្ឋាភិបាលបានជួលដី ៧៥ហិកតានៅក្បែរឧទ្យានអង្គរ ឲ្យក្រុមហ៊ុនខ្លួន ដើម្បីបង្កើតជារមណីយដ្ឋានចម្រុះដ៏ធំមួយឈ្មោះថា«Angkor Lake of Wonder»។

ណាហ្គា វាយតម្លៃថា គម្រោងក្នុងដំណាក់កាលទី១ នឹងត្រូវប្រើទុន ៣៥០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើដីដែលរដ្ឋាភិបាលជួលឲ្យរយៈពេល៥០ឆ្នាំមួយនេះ។ ដីនេះស្ថិតនៅប្រហែល៥០០ម៉ែត្រពីទិសខាងត្បួងនៃរមណីយដ្ឋានអង្គរ។

ក្រុមហ៊ុនមួយនេះគ្រោងនឹងអភិវឌ្ឍន៍ទីកន្លែងនោះទៅជារមណីដ្ឋានកម្សាន្តចម្រុះឬសម្បូរបែប ដែលមានទិដ្ឋភាពសំខាន់ៗដូចជា សណ្ឋាគារ, សួនទឹក, Siem Reap China Town, វិថីម្ហូបអាហារ,ឧទ្យានប្រវត្តិសាស្រ្ត និងវប្បធម៌បែប៤D,៥D ជាដើម ។ គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។

នៅឆ្នាំ២០១៩ រមណីដ្ឋានអង្គរទទួលបានភ្ញៀវទេសចរ ៥លាននាក់។ ក្រុមហ៊ុនរំពឹងថានឹងទាក់ទាញទេសចរបានច្រើនបំផុត ពីទេសចរដែលចូលអង្គរ ឲ្យចូលមករមណីយដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះ ក្រុមហ៊ុនអះអាងថាគម្រោងខ្លួននឹងជួយសៀមរាបកាន់តែទទួលបានភ្ញៀវច្រើន តាមរយៈធ្វើឲ្យសៀមរាបកាន់តែមានទេសចរណ៍សម្បូរបែប៕

ប្រភព៖ Puthipul properties

មតិយោបល់
អត្ថបទពេញនិយម