• 2020-11-18 09:50:00
  • ព័ត៌មាន

ម្ចាស់បុរីភ្នំពេញសុខសាន្តរំលឹក ៥ចំណុចធ្វើឲ្យគម្រោងរឹងមាំឆ្លងផុតវិបត្តិកូវីដ និងគ្រោះទឹកលិច

  • 2020-11-18 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់បុរីភ្នំពេញសុខសាន្តរំលឹក ៥ចំណុចធ្វើឲ្យគម្រោងរឹងមាំឆ្លងផុតវិបត្តិកូវីដ និងគ្រោះទឹកលិច វិបត្តិផ្ទួនៗ បានកើតឡើងដោយគ្មានអ្នកណាដឹងមុនក្នុងឆ្នាំ ២០២០នេះ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចជាតិ។ ក្រៅពីមានការផ្ទុះឡើងនៃមេរោគកូវីដ១៩ ទុក្ខជាន់លើទុក្ខនោះ គឺកាលពីតុលា ២០២០នេះ ថែមទាំងមានគ្រោះទឹកជំនន់ នៅតាមខេត្តមួយចំនួននៅកម្ពុជា ដែលសូម្បីតំបន់មួយចំនួនក្នុងខណ្ឌដង្កោ ក៏បានរងគ្រោះដោយទឹកជន់លិចដែរ។

ជុំវិញហេតុការណ៍ដែលបានកើតឡើងទាំងនេះបានបង្កជាកង្វល់ ដល់អតិថិជន របស់បុរីភ្នំពេញសុខសាន្ត ដែលបានទិញផ្ទះរួច ក៏ដូចជាបងប្អូនដែលគ្រោងចង់ទិញ ឲ្យព្រួយបារម្ភក្នុងចិត្តពីដំណើរការនៃការសាងសង់បុរី ថានឹងបញ្ចប់ទៅតាមគម្រោង ឬ អត់ ?


ទី១ ៖ ដើម្បីជម្រះមន្ទិលអតិថិជន ម្ចាស់ បុរីភ្នំពេញសុខសាន្ត បានអះអាងថា រាល់គម្រោងរបស់ខ្លួន ពិសេស គឺ គម្រោងទី ៧ និង ទី ៨ មិនមានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារកូវីដ ឬ ទឹកជំនន់ឡើយ ដោយសារក្រុមហ៊ុនមានទុនគ្រប់គ្រាន់បង្វិលក្នុងការសាងសង់ ។ ដូច្នេះគម្រោងទាំងពីរនឹងបញ្ចប់ទៅតាមការគ្រោងទុក និងសន្យារជាមួយអតិថិជន។

ទី២ លោកបន្ថែមថា៖ « ដែលអាចឲ្យយើងឈរជើងនឹងនរក្នុងគ្រាដ៏លំបាកនេះបាន សូមអរគុណដល់អតិថិជនទាំងអស់ដែលជឿជាក់ និងផ្តល់ទំនុកចិត្តគាំទ្រដល់បុរីយើងកន្លងមក ។ បច្ចុប្បន្នបុរីភ្នំពេញសុខសាន្ត គម្រោងទី ៧ ដែលមានគម្រោងផ្ទះល្វែង និងផ្ទះវីឡាភ្លោះ ស្របផ្លូវរដ្ឋខ្វាត់ខ្វែង ៣០ម៉ែត្រ នៅម្តុំទួលពង្រ បានលក់ដាច់អស់ជាង ៦០ % ,និង គម្រោងទី ៨ នៅផ្លូវព្រៃស ដែលមាន វីឡាទោល និងវីឡាភ្លោះ ម៉ូដថ្មីស្អាតប្លែកភ្នែក បានលក់ដាច់អស់ពាក់កណ្ដាលហើយ»។

បុរីភ្នំពេញសុខសាន្ត គ្រោងទី ៧ ជិតបញ្ចប់ ១០០%ហើយ

ជាក់ស្តែងពេលតំបន់មួយចំនួនក្នុងខណ្ឌដង្កោបានរងគ្រោះដោយទឹកជន់លិច ក្រោយបាក់ទំនប់ចំការតែនៅគីរីរម្យកាលពីខែតុលា ២០២០កន្លងទៅមក ក៏ទីតាំងបុរីភ្នំពេញសុខសាន្តទាំងពីរ ខាងលើមិនលិចទឹកឡើយ។

ហេតុផលចម្បង ៣ទៀតដែលអាចធ្វើឲ្យ បុរីភ្នំពេញសុខសាន្តដំណើរការបានដោយរលូន មិនមានភាពរាំស្ទះពីវិបត្តិទាំងពីរនេះ គឺ៖

៣. ទីតាំងល្អ (មានប្រព័ន្ធលូ ទឹក ភ្លើង រឹងមាំ) ៖ បុរីភ្នំពេញសុខសាន្ត ស្ថិតនៅទីតាំងដែលមានដង្ហើមសេដ្ឋកិច្ចល្អ ជាប់ថ្នល់ជាតិ មានផ្លូវធំទូលាយ អាចប្រកបអាជីវកម្មបាន ងាយស្រួលលក់ដូរនៅថ្ងៃមុខ។ មិនតែប៉ុណ្ណោះ គ្រប់គម្រោងរបស់បុរីនេះ សុទ្ធតែនៅតំបន់ខ្ពស់ មិនងាយមានការលិចទឹក ឬស្ទះលូដែលនាំឲ្យទឹកជន់ឡើយ។

(គម្រោងទី៨ ហ្សប ហៅស៍ កំពុងសាងសង់ លើផ្លូវព្រៃស)

៤. គុណភាពសំណង់ ៖ គម្រោងទាំង៨ របស់ បុរីភ្នំពេញសុខសាន្ត សុទ្ធតែមានគុណភាពល្អដែលបានទាក់ចិត្តអតិថិជនជាច្រើន។ មិនត្រឹមតែមានការសរសើរមិនដាច់ពីមាត់នោះទេ អតិថិជនមួយចំនួនធំ ក៏បានណែនាំឲ្យបងប្អូន សាច់ញាតិ និងមិត្តភក្ដិរបស់ខ្លួនឲ្យ មកមើលផ្ទះគំរូផ្ទាល់ផងដែរ។

៥. តម្លៃសមរម្យ ៖ ខណៈសំណង់កំពុងសាងសង់យ៉ាងមម៉ាញឹក តម្លៃផ្ទះក្នុងបុរីនេះ ហាក់នៅធូរថ្លៃជាងហាងឆេងដីផ្សេងទៀតក្នុងតំបន់ ដែលសមស្របនឹងគុណភាពសំណង់ និងម៉ូដផ្ទះស្អាតទំនើបទាន់សម័យ។ មិនតែប៉ុណ្ណោះ លក្ខខណ្ឌបង់លុយ របស់បុរីភ្នំពេញសុខសាន្ត ក៏មានលក្ខណៈងាយស្រួលបត់បែនតាមតម្រូវការអតិថិជនទៀតផង។

វីឡាភ្លោះក្នងបុរី ភ្នំពេញសុខសាន្ត គម្រោងទី៨

ជាមួយសន្ទុះនៃការគាំទ្រពីអតិថិជន បានធ្វើឲ្យម្ចាស់បុរីបង្ហើបប្រាប់ Sabay ផងដែរថា៖ « នាចុងឆ្នាំ ២០២០នេះ បុរីភ្នំពេញសុខសាន្ត នឹងចាប់ផ្តើមវិនិយោគសាងសង់គម្រោងថ្មីមួយទៀត ជាគម្រោងទី ៩ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ទី១ ម្តុំក្បាលកោះ ក្នុងខណ្ឌច្បារអំពៅ ដែលបច្ចុប្បន្នកំពុងមានប្រែក្លាយជាតំបន់ដែលពោរពេញដោយសក្ដានុពល​សេដ្ឋកិច្ចយ៉ាងសម្បូរបែប។ សម្រាប់គម្រោងថ្មីទី ៩ នេះ គ្រោងដំណើរការសាងសង់នាចុងឆ្នាំ ២០២០ ឯការបើកលក់នឹងចាប់ផ្តើមនាពេលឆាប់ៗ ខាងមុខនេះ»។

សម្រាប់ព័ត៌មានលម្អិត និងការទៅមើលផ្ទះគំរូដល់ទីតាំងដោយផ្ទាល់ អាចទាក់ទងបានតាមរយៈ ៖

  • លេខទូរស័ព្ទ ៖ (011/ 098) 65 30 30
  • ហ្វេសបុកផេក ៖ Borey Phnom Penh Sok San

ដើម្បី តាមដានព័ត៌មាន និងប្រូម៉ូសិនថ្មីៗ ពី បុរីភ្នំពេញសុខសាន្តសូមចូល Telegram Channel ៖ https://t.me/borey_ppss

តោះ! មកមើលដេគ័រខាងក្នុងដ៏ស្រស់ស្អាតប្រកបដោយផាសុកភាព ៖

វីឡាកូនកាត់ក្នុងគម្រោងទី៧ កំពុងសាងសង់
(គម្រោងទី ៨ កំពុងសាងសង់)

សុភារម្យ

មតិយោបល់