• 2020-11-21 07:40:21
  • ព័ត៌មាន

ចូលរៀនឆ្នាំសិក្សាថ្មី សាលាទាំងអស់នឹងចែកថ្នាក់រៀនតាមសិស្សខ្លាំង សិស្សខ្សោយ ក្រោយធ្វើតេស្តរួច

  • 2020-11-21 07:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២១ វិច្ឆិកា ២០២០ នេះក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការបើកដំណើរការគ្រឹះស្ថានធម្យមសិក្សាចំណេះទូទៅសាធារណៈសម្រាប់ឆ្នាំសិក្សាថ្មី 2020-2021 ។

ឆ្នាំសិក្សាថ្មី 2020-2021 នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី ១១ ខែមករា ២០២១ និងត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែតុលា ២០២១ ដោយក្រសួងបានកំណត់យកថ្ងៃទី ១១ មករា ២០២០ ជាថ្ងៃបើកបវេសនកាល ។

តាមសេចក្ដីណែនាំរបស់ក្រសួងអប់រំនៅត្រង់ចំណុចទី ៥ ស្ដីពីការគ្រប់គ្រងការបង្រៀន និងរៀនបានឱ្យដឹងពីការរៀបចំថ្នាក់រៀនយ៉ាងដូច្នេះថា គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាត្រូវរៀបចំថ្នាក់រៀន តាមកម្រិតសមត្ថភាពសិស្ស ដោយផ្អែកលើលទ្ធផលតេស្តដើមឆ្នាំសិក្សា ដើម្បីអាចឱ្យគ្រូបង្រៀនតាមមុខវិជ្ជាជួយសិស្សរៀនយឺត និងអាចទំនាក់ទំនង និងផ្ដល់ព័ត៌មានត្រឡប់ទៅមាតាបិតា អ្នកអាណាព្យាបាលសិស្សប្រចាំខែ ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់